កម្ពុជា ទទួលការសរសើរបន្ថែមទៀតពីវិធានការដោះស្រាយព្រឹត្តិការណ៍៣វិច្ឆិកា – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានជាតិ

កម្ពុជា ទទួលការសរសើរបន្ថែមទៀតពីវិធានការដោះស្រាយព្រឹត្តិការណ៍៣វិច្ឆិកា

Published

on

នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ លោកវេជ្ជបណ្ឌិត តាក់គឺស៊ី កាសៃ អគ្គនាយកអង្គការសុខភាពពិភពលោក ប្រចាំតំបន់អាស៊ីខាងលិច និងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ លោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា បានផ្ញើសារតាមរយៈ បណ្ដាញទំនាក់ទំនងធ្វីតទឺ របស់ពួកគាត់ ដោយសសំដែងនូវការចូលរួមអបអរសាទរ និងកោតសរសើរកម្ពុជា ដែលឆ្លើយតបបានយ៉ាងល្អប្រសើរចំពោះ ព្រឹត្តិការណ៍ ៣វិច្ឆិកា កន្លងទៅនេះ ដោយមានមេដឹកនាំឆ្លើយតបខ្លាំងជាគំរូក្នុងសុខភាពសាធារណៈ និងបុគ្គលជាអ្នកអនុវត្តដែលបានរក្សាកម្ពុជា ឲ្យមានសុវត្ថិភាពល្អពីការចម្លងវីរុសកូវីដ-១៩ តាមរយៈការធ្វើសកម្មភាពបានរហ័សក្នុងការរុករកអ្នកឆ្លងវីរុសកូវីដ-១៩ ការឆ្លើយតបរហ័ស និងធ្វើអន្តរាគមន៍ ចំចំណុចបានល្អប្រសើរ។

គួរកត់សម្គាល់ដែរថា នាពេលថ្មីៗនេះដែរ របាយការណ៍របស់ Le Bureau de Prospective Economique បានចាត់ចំណាត់ថ្នាក់កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ៣ក្នុងពិភពលោក (ក្នុងចំណោម១៦៦ប្រទេស) និងលេខ១ នៅអាស៊ី ជាប្រទេសដែលមានស្ថានភាពគ្រប់គ្រងជំងឺកូវីដ-១៩ និងផលប៉ះពាល់ពីជំងឺបានល្អជាងគេ។

រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានចាត់វិធានការ និងឆ្លើយតបភ្លាមៗ ក្នុងការទប់ស្កាត់ និងការពារ ជំងឺកូវីដ-១៩ ដែលបានរកឃើញ កាលពីកំឡុងដើមឆ្នាំ២០២០ ខណៈមកទល់ពេលនេះ កម្ពុជា នៅទាន់មានករណីឆ្លងចូលក្នុងសហគមន៍នៅឡើយទេ៕

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម