រយៈពេល១១ខែ បង្ក្រាបបទល្មើសគ្រឿងញៀន និងដកហូតជាង៣តោន – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានជាតិ

រយៈពេល១១ខែ បង្ក្រាបបទល្មើសគ្រឿងញៀន និងដកហូតជាង៣តោន

Published

on

ខណៈប្រទេសកម្ពុជា មិនមែនជាប្រទេសដែលផលិតគ្រឿងញៀន តែផ្ទុយទៅវិញឧក្រិដ្ឋគ្រឿងញៀន តែងតែប៉ុនប៉ងនាំគ្រឿងញៀនឆ្លងកាត់ប្រទេសកម្ពុជា ដើម្បីយកទៅជួញដូរ និងចែកចាយទៅកាន់បណ្តាប្រទេសផ្សេងៗទៀត ។

ប៉ុន្តែរាល់សកម្មភាពដឹកជញ្ជូនបទល្មើសគ្រឿងញៀនទាំងអស់ សមត្ថកិច្ចកម្ពុជា តែងតែចាត់វិធានការទប់ស្កាត់គ្រប់កាលទេសៈ ដោយបង្ក្រាបក្រុមឧក្រិដ្ឋគ្រឿងញៀនបានជាបន្តបន្ទាប់ ព្រមទាំងចាប់យកវត្ថុតាងថ្នាំញៀនបានយ៉ាងច្រើនផងដែរ ។

មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់ឲ្យដឹងថា លទ្ធផលអនុវត្តន៍ច្បាប់ប្រឆាំងបទល្មើសគ្រឿងញៀន ចាប់ពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ សមត្ថកិច្ចបង្ក្រាបសរុប ៩៣៥៦ករណី ឃាត់មនុស្ស ១៩០៩៧នាក់ ( ស្រី១១៩០នាក់ ) ចាប់យកវត្ថុតាងសារធាតុញៀនគ្រប់​ប្រភេទ ៣០៩៩គីឡូ ១៧៩,២៥ក្រាម និង ៥៥៥កញ្ចប់តូច កញ្ឆា ២៨៩គីឡូ ៨៨,៦៩ក្រាម និង ២៨៦២១៦ដើម ។ សម្ភារៈចាប់យក រួមមាន រថយន្ដ ១៣៣គ្រឿង ម៉ូតូ ២៤១០គ្រឿង ទូរស័ព្ទ ៧១៧០គ្រឿង ជញ្ជីង ៤៧៥គ្រឿង អាវុធខ្លី ២៧ដើម និង អាវុធវែង ២៣ដើម ៕

អត្ថបទ ៖ រ៉ាវុទ្ធ

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម