ក្រសួង ​កំពុងរៀបចំឲ្យនិស្សិតកម្ពុជា ១២៨នាក់ ​នៅអ៊ីស្រា​អែល បានត្រឡប់មកវិញ – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានជាតិ

ក្រសួង ​កំពុងរៀបចំឲ្យនិស្សិតកម្ពុជា ១២៨នាក់ ​នៅអ៊ីស្រា​អែល បានត្រឡប់មកវិញ

Published

on

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិកម្ពុជា បានឲ្យដឹង​នៅព្រឹក​នេះថា  រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរ​ជាតិ ​កំពុង​សម្រប​សម្រួល​ជាមួយរដ្ឋាភិបាលអ៊ីស្រាអែល ដើម្បីរៀបចំ​មាតុភូមិនិវត្តន៍​និស្សិតកម្ពុជា ចំនួន១២៨ នាក់ ដែល​​បញ្ចប់ការសិក្សានៅប្រទេសអ៊ីស្រាអែល ហើយជួបការលំបាកក្នុងការធ្វើដំណើរ ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ បានត្រឡប់មកមាតុប្រទេសវិញ។ 

បើតាមលោក កុយ គួង ដោយមានកិច្ចសហការល្អរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ ភាគីអ៊ីស្រាអែល នឹង​បញ្ជូននិស្សិតកម្ពុជា មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅសប្តាហ៍ក្រោយនេះ ចន្លោះថ្ងៃទី២៣ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា តាមជើងយន្តហោះពិសេស ដែលហោះត្រង់ពីប្រទេសអ៊ីស្រាអែល មកកាន់​កម្ពុជា​។ 
 
លោក កុយ គួង បញ្ជាក់ថា ពេលមកដល់កម្ពុជា ជើងយន្តហោះពិសេសនោះ នឹងដឹកបញ្ជូននិស្សិត​កម្ពុជា​ដែល​បានទទួលអារូបករណ៍ចំនួន២៥០នាក់ ផ្សេងទៀត ទៅបន្តការសិក្សានៅប្រទេសអ៊ីស្រា​អែល វិញផង​ដែរ៕

អត្ថបទ ៖ កោះកែវ
 
 

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement
ព័ត៌មានជាតិ60 mins ago

ក្រសួង​ហៅ​មន្ត្រី​ត្រួតពិនិត្យ​ដំណើរការ​ប្រឡង​បាក់​ឌុប​ជិត​១០០​នាក់ មក​បណ្តុះបណ្តាល

ព័ត៌មានជាតិ1 hour ago

អាវុធហត្ថ​៣​នាក់​ស្ម័គ្រចិត្ត​បរិច្ចាគ​ឈាម​ភ្លាមៗ​ដើម្បី​សង្គ្រោះ​អាយុជីវិត​ដល់​ប្អូនប្រុស​ម្នាក់

ព័ត៌មានជាតិ2 hours ago

រដ្ឋមន្ត្រីក្រសួង​ការងារ ​ស្នើ​ឲ្យ​សិង្ហ​បុរី​ជួយ​បណ្តុះបណ្តាល​ជំនាញ​បន្ថែម​ដល់​កម្ពុជា

ព័ត៌មានជាតិ3 hours ago

អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​១​ខ្នង​ស្ទើរ​អស់ទាំង​ស្រុង ព្រមទាំង​សម្ភារៈ​មួយ​ចំនួនធំ

ព័ត៌មានជាតិ3 hours ago

លោក​គន់ គីម ពិនិត្យ​ដំណាំ​ស្រូវ របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងស្រុក​២ នៃ​ខេត្តកំពង់ចាម​

ព័ត៌មានពេញនិយម