ដំរី Kaavan ដែលល្បី នៅប្រទេសប៉ាគីស្ថាន នឹងបញ្ជូនមកកម្ពុជានៅចុងខែវិច្ឆិកានេះ – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានជាតិ

ដំរី Kaavan ដែលល្បី នៅប្រទេសប៉ាគីស្ថាន នឹងបញ្ជូនមកកម្ពុជានៅចុងខែវិច្ឆិកានេះ

Published

on

ដំរី ខាវ៉ាន់ (Kaavan) ដែលត្រូវបានគេស្គាល់ថា ជាប្រភេទដំរីអាស៊ី និងមានភាពល្បីល្បាញ នៅក្នុង តុលាការ នៃប្រទេសប៉ាគីស្ថាន​ នឹងត្រូវបញ្ជូនមកដល់ប្រទេសកម្ពុជា នាចុងខែវិច្ឆិកានេះ ហើយនឹងត្រូវ​ព្រលែងឲ្យរស់នៅ ក្នុងព្រៃធម្មជាតិ ខេត្តឧត្តរមានជ័យ។ នេះបើតាមការឲ្យដឹងពីលោក នេត្រ ភក្ត្រា រដ្ឋ​លេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន។ 

លោក នេត្រ ភក្រ្តា បានថ្លែងនៅព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា នេះថា មកដល់ពេលនេះដំរីខាវ៉ាន់ កំពុងតែរៀប​ចំកម្មវិធី ដើម្បីបញ្ជូនមកកម្ពុជា ហើយអ្វីដែលយើងរំពឹងទុកនោះ ការសម្របសម្រួលរវាងអង្គការស៊ី​ដាប់​បែល​យូអេស (CWS)និងអង្គការនៅប៉ាគីស្ថាន នឹងត្រូវដឹកតាមយន្ត​ហោះមកកម្ពុជាតែម្ដង។ លោក​ថា តាម​ការរំពឹងទុក គឺដំរីនេះ នឹងមកដល់ប្រទេសកម្ពុជានៅអំឡុងចុងខែវិច្ឆិកានេះ ។

​ដំរី​​ឈ្មោល Kaavan ​មានអាយុ៣៥ ឆ្នាំ ​ជាប្រភេទដំរីអាស៊ី ហើយជាប្រភេទដំរី ដែលជិតផុតពូជនៅ​អាស៊ី​ផងដែរ។ ​
 
​​ដំរីខាវ៉ាន់​ នឹងត្រូវបញ្ជូនទៅឲ្យរស់នៅក្នុងតំបន់ការពារធម្មជាតិ ដែលមានឈ្មោះថា ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តឧត្ដរមានជ័យ ដោយមានការថែរក្សាការពារដោយអង្គការ CWS និងក្រសួងបរិស្ថាន។ លោក នេត្រ ភក្រ្តា អះអាងថា យើងនឹងការពារថែរក្សាដំរីខាវ៉ាន់នេះ ឲ្យបានល្អ ហើយនៅពេលដែលដំរីនេះស៊ាំទៅនិងព្រៃធម្មជាតិនៅកម្ពុជា និងព្រមលែងចូលទៅក្នុងព្រៃតែម្តង។ ​

បើតាមលោក នេត្រ ភក្រ្តា មកដល់ពេលនេះ កម្ពុជាមានដំរីព្រៃ ឬដំរីប្រភេទដំរីអាស៊ីនេះ ចន្លោះពី៤០០ ទៅ៦០០ក្បាល ដែលបច្ចុប្បន្នកំពុងរស់ នៅក្នុងព្រៃអភិរក្សជួរភ្នំក្រវាញ និងនៅភាគឦសាន នៃប្រទេស​កម្ពុជា ដែលមានដូចជានៅខេត្តមណ្ឌលគីរី និងរតនគីរីជាដើម។ លោកបន្តថា នៅរយៈពេលជាង ១០ឆ្នាំ​ចុងក្រោយនេះ ស្ថានភាពនៃការបរបាញ់សត្វព្រៃ ដើម្បីយកភ្លុក យកកន្ទុយទៅប្រើប្រាស់តាមជំនឿ មាន​ការធ្លាក់ចុះយ៉ាងខ្លាំង ដែលអាចនិយាយបានថា ស្ទើរតែគ្មានតែម្តង ដោយសារតែការអនុវត្តច្បាប់តឹងរឹង។ 

សូមបញ្ជាក់ថា ​រាជរដ្ឋាភិបាលកម្ពុជា បានសហការជាមួយ​អង្គការ​ជាដៃគូ ​បានរៀបចំផែនការ​អភិរក្ស​សត្វ​ដំរីនៅប្រទេសកម្ពុជា ក្នុងផែនការ១០ឆ្នាំ គឺចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៩ ដែលគ្រោងចំណាយ​ថវិកា​ប្រមាណជាង៤០ លានដុល្លារសហរដ្ឋអាមេរិក ដែលថវិកានេះ បានមកពីរាជរដ្ឋាភិបាល និងម្ចាស់​ជំនួយ និងអង្គការដៃគូ ដើម្បីរៀបចំការការពារ និងអភិរក្សសត្វដំរីព្រៃនេះ។ ក្នុងនោះ មានទាំងការការពារ​ជម្រក និងការបង្កាត់ពូជជាដើម។ ដំរីអាស៊ីនេះ បច្ចុប្បន្នត្រូវបានចាប់យកមកផ្សាំង ដើម្បីប្រើ ប្រាស់ក្នុង​ស្រុក​មានចំនួន៧១ក្បាល។
 
លោក នេត្រ ភក្រ្តា អះអាងថា ការដែលប្រទេសប៉ាគីស្ថាន បានបញ្ជូនដំរីខាវ៉ាន់ មកប្រទេសកម្ពុជា​ គឺទី១, បង្ហាញពីទំនាក់ ទំនងរវាងកម្ពុជា និងប៉ាគីស្ថាន ទី២, ដោយសារតែនៅកម្ពុជា មានព្រៃឈើច្រើន​នៅក្នុង​តំបន់ការពារ ដែលបច្ចុប្បន្ននេះ កម្ពុជាមានដែនការពារអភិរក្សជីវៈចម្រុះរហូតដល់៦៨ កន្លែង។ ក្នុងនោះ
តំបន់ការពារធម្មជាតិចំនួន៥៥ និងរបៀងអភិរក្សជីវៈចម្រុះចំនួន៣កន្លែង។ មានផ្ទៃដីសរុបជាង៧លាន​៣សែនហិកតា ស្មើនឹងប្រមាណ៤១ភាគរយ នៃផ្ទៃដីសរុបប្រទេសកម្ពុជា ហើយផ្ទៃដីអភិរក្សមាន​ចំនួនធំ​ជាង​២ដង ទៅតាមការកំណត់នៃគោលការណ៍អភិរក្សជីវៈ​ចម្រុះ ដែលកំណត់ត្រឹមតែ១៧ភាគរយ​ តែកម្ពុជា​មានរហូតដល់៤១ភាគរយ ដែលជាចំនួនមួយច្រើន។
 

​តាមលោក នេត្រ ភក្ត្រា ការនាំយកដំរីខាវ៉ាន់ ពីប្រទេសប៉ាគីស្ថាន មកកាន់ប្រទេសកម្ពុជា​ នឹងធ្វើឲ្យមាន​ចំណាប់អារម្មណ៍ កាន់តែច្រើនថែមទៀត ទៅលើការការពារ និងអភិរក្សធនធានធម្មជាតិ ហើយជាការដែល​អាចទាក់ទាញភ្ញៀវទេសចរណ៍ ​ពីព្រោះដំរីខាវ៉ាន់នេះ ជាដំរីដែលមានភាពល្បីល្បាញ និងមានកេរ្តិ៍​ឈ្មោះ​ល្បី លើសំណុំរឿងនៅតុលាការ នៅប្រទេសប៉ាគីស្ថាន ​ ដូច្នេះនេះ គឺជាការផ្ដល់នូវកិច្ចសហការលើ​ការការ​ពារ និង​អភិរក្សជីវៈចម្រុះគ្រប់ប្រភេទ ហើយនេះក៏ជាការគោរពសិទ្ធិសត្វ ដែលត្រូវរស់នៅក្នុង​ព្រៃធម្មជាតិ​ផង​ដែរ៕

អត្ថបទ ៖ កោះកែវ
 

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement
ព័ត៌មានជាតិ33 mins ago

ក្តៅៗ!! សង្គ្រោះបន្ទាន់ជាច្រើននាក់ នៅខេត្តកំពង់​ឆ្នាំង​ ដោយសារពុលស្រាស

ព័ត៌មានជាតិ1 hour ago

សង្ស័យ​ពុល​ស្រាស​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​ ខណៈ​ពេល​ទៅ​ចូល​រួម​បុណ្យ​សព​អ្នក​ស្លាប់​ដោយ​ពុល​ទឹកអណ្ដូង

ជំនឿ2 hours ago

មនុស្សកើតនៅឆ្នាំ ១៩៩៤ «ច»យោងធាតុទាំងប្រាំក្នុងក្បួនចិនទុកថាជា«ឆ្កែឈើ»

ព័ត៌មានជាតិ2 hours ago

លោកស្រី កុយ ពិសី និង​នាយ​ឧ​ត្ត​ម សេនីយ៍ ខ្វាន់ ស៊ា​ម ចុះ​ត្រួតពិនិត្យ​សំណង់​បង្គោល​ផ្លូវ​ខ្សែក្រវាត់​ព្រំដែន​កម្ពុជា​-​វៀតណាម

ព័ត៌មានជាតិ2 hours ago

លោក ហ៊ុន ម៉ា​នី ​៖​ យុទ្ធនាការ​ភ្នំពេញ​ស្អាត​លើកទឹកចិត្ត​បំផុសស្មារតី​សិស្សានុសិស្ស​ឱ្យ​ចេះ​ស្រឡាញ់​បរិស្ថាន

ព័ត៌មានពេញនិយម