Connect with us

ព័ត៌មានជាតិ

អាជ្ញាធរប្រកាសស្វែងរកគ្រួសារបុរសវ័យចំណាស់ម្នាក់ដែលដួលសន្លប់លើកំណាត់ផ្លូវជាតិលេខ១

បានផុស

នៅ

បុរសវ័យចំណាស់ម្នាក់ត្រូវបានប្រទះឃើញដួលសន្លប់ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា លើកំណាត់ផ្លូវជាតិលេខ១ ហើយត្រូវបានដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខណ្ឌច្បារអំពៅ។

លោក អ៊ុង រ៉ូន ចៅរងទី១សង្កាត់និរោធ បាននិយាយថា បុរសដែលសន្លប់មានវ័យប្រមាណ៧០ឆ្នាំពាក់អាវឆ្នូតខៀវ ដៃវែង ស្លៀកខោខៀវ ជើងវែង សម្បុរខ្មៅស្រអែម បានមកដេកសន្លប់នៅមុខសាលាវិទ្យាល័យច្បារអំពៅ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ហើយពុំមានប្រជាពលរដ្ឋណាស្គាល់គាត់ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកចៅរងបន្តថា ដោយសារតែគាត់ដួលសន្លប់ហើយដំបូងឡើងស្មានតែគាត់ស្រវឹងស្រា ប៉ុន្តែធាតុពិតគាត់ហត់ហេវរហូតដល់ដួលសន្លប់។

ជុំវិញករណីខាងលើនេះ លោក គ្រី ហ៊ុច មន្ត្រីប្រចាំការសាលាខណ្ឌច្បារអំពៅ បានឲ្យដឹងថា បុរសវ័យចំណាស់រូបនេះ ត្រូវបានរថយន្តសង្រ្គោះបន្ទាន់របស់មន្ទីរពេទ្យបង្អែកខណ្ឌច្បារអំពៅ ដឹកយកមកធ្វើការសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខណ្ឌហើយ ។

មន្ទីរពេទ្យបានប្រកាសស្វែងរកក្រុមគ្រួសារលោកតាមកថែទាំ ចំណែកថ្លៃថ្នាំព្យាបាល គឺមន្ទីរពេទ្យមិនយកថវិកាឡើយ៕

អត្ថបទ ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥២ នាទី មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

Sokha Hotels

ព័ត៌មានពេញនិយម