ជនបររទេសម្នាក់​ត្រូវ​បាន​ឃាត់​ខ្លួន ក្រោយ​បំផ្លិចបំផ្លាញទូរATM – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានជាតិ

ជនបររទេសម្នាក់​ត្រូវ​បាន​ឃាត់​ខ្លួន ក្រោយ​បំផ្លិចបំផ្លាញទូរATM

Published

on

កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌ​កំរិតស្រាល​ នៃក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនសង្ស័យបរទេសម្នាក់ពាក់ព័ន្ធករណី បំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ធនាគារភ្នំពេញពាណិជ្ជ(ទូរATM)។

ក្នុងប្រតិបត្តិការនេះដោយមានការចង្អុលបង្ហាញពី លោក ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បញ្ជាអោយ កម្លាំងជំនាញការិយាល័យព្រហ្ឌកំរិតស្រាល​ ដឹកនាំផ្ទាល់ដោយលោកឧ.ទោ​ ប៉ាល់​ សុធី​ អនុប្រធាន​នាយកដ្ឋានទទួលផែន​ បានធ្វើការស្រាវជ្រាវស៊ើបអង្កេត រហូតឈានដល់ការកំណត់មុខ​ និងឃាត់ខ្លួនជនសង្ស័យនៅថ្ងៃ១៩​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ ចំណុច​ សណ្ឋាគារ​អាខ្វារៀស​ សង្កាត់​ចតុមុខ​ ខណ្ឌ​ដូនពេញ​ ​រារាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ​ CHRISTOPER TERENCE BOWMAN ភេទប្រុស​ អាយុ៤៥ឆ្នាំ​ ជនជាតិ​អាមេរិក​ កាន់លិខិតឆ្លងដែនលេខ​ ៥៦៥៨៦២២១៥​។

នគរបាលជំនាញបានបញ្ជាក់អោយដឹងថាឆ្លងតាមការសាកសួរ ជនសង្ស័យបានសារភាពថា កខ្លួនពិតជាបាន​ វាយបំផ្លិចបំផ្លាញម៉ាសុីន​ និងទ្វារ​ទូរអេធីអុឹម​ របស់ធនាគារភ្នំពេញពាណិជ្ជ​ ពិតប្រាកដមែន ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

គួរំលឹកផងដែរកាលពីថ្ងៃទី១៦​ ខែវិច្ឆិកា​ ឆ្នាំ២០២០ ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតស្រាល​ នៃក្រសួងមហាផ្ទៃ បានទទួលពាក្យបណ្តឹងពីជនរងគ្រោះ ដែល​ជាប្រធានសាខាធនាគារភ្នំពេញពាណិជ្ជ​ សាខាផ្សារថ្មី ពាក់ព័ន្ធករណី បំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ធនាគារភ្នំពេញពាណិជ្ជ(ទូរATM) ត្រង់ចំណុចផ្លូវព្រះសុីសុវត្ថិ​ កែងផ្លូវ១១០​ សង្កាត់វត្តភ្នំ​ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕

ជលសា

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម