Connect with us

ព័ត៌មានជាតិ

គ្រាប់​មីន​ប្រភេទ​PMN2​នៅ​មាន​គុណភាព០៣​គ្រាប់​ ត្រូវ​​ប្រជាពលរដ្ឋ​ប្រទះឃើញ​លើ​ដី​ស្រែ

បានផុស

នៅ

បាត់ដំបង ៖ គ្រាប់​មីន​ដែល​នៅ​មាន​គុណភាព​នៅឡើយ​ប្រភេទ​PMN2​ ដែល​មាន​សញ្ញា​លេខបូក​ចំនួន​០៣​គ្រាប់ ​ត្រូវ​បាន​ប្រជាកសិករ​ពីរ​នាក់ ​បាន​ដើរ​ប្រទះឃើញ​នៅលើ​ដីស្រែ​របស់ខ្លួន ​លើ​ទីតាំង​២​ផ្សេងគ្នា ​ហើយ​ក៏បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មក​អន្តរាគមន៍​។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា ​ប្រជាកសិករ​ឈ្មោះ​ឈឿ​ប​ អ៊ាង​ ភេទ​ប្រុស ​អាយុ​៥២​ឆ្នាំ​ និង​ឈ្មោះ​លឹម កុសល់​ភេទ​ប្រុស​ អាយុ​៤៥​ឆ្នាំ ​ជា​ម្ចាស់​ស្រែ​អ្នក​ទាំងពីរ​រស់នៅ​ ភូមិ​រូង ​ឃុំ​ចែង​មានជ័យ​ ស្រុក​បាណន់​ ខេត្តបាត់​ដំបង​។

សមត្ថកិច្ច​បន្ត​ថា ​ការ​ប្រទះឃើញ​នេះ​ខ​ណៈ​ដែល​ឈ្មោះ​លឹម ​កុសល់​ ជា​ម្ចាស់​ស្រែ​និង​សាច់ញាតិ​ម្នាក់ទៀត​ខាងលើ​ ដើរ​មើល​ដីស្រែ​របស់​ខ្លួន​នៅត្រង់ចំណុច​ផ្លូវ​អំពិល​ក្រុម​ទី​៤​ ឋិត​ក្នុងភូមិ​រូង ​ឃុំ​ចែង​មានជ័យ​ ស្រុក​បាណន់​ ខេត្តបាត់ដំបង​។

លុះដល់​វេលា​ម៉ោង​០៩​ព្រឹក​ នៅ​ថ្ងៃទី​២១ ​ខែវិច្ឆិកា​ ឆ្នាំ​២០២០​នេះ ​ក៏​ស្រាប់តែ​ប្រទះឃើញ​គ្រាប់​មីន​ទាំងបី​នៅ​លើ​ដីស្រែ​របស់ខ្លួន​ ហើយ​អ្នក​ទាំងពីរ​ក៏បាន​រាយការណ៍ឲ្អោយ​សមត្ថកិច្ច​មក​ពិនិត្យ​តែម្តង​។

ក្រោយពី​សមត្ថកិច្ច​ជំនាញ​ចុះ​ពិត​និត្យ​បាន​អះអាង​ថា ​មី​ន​ទាំង​០៣​គ្រាប់​នេះ​នៅមាន​គុណ​ភាពជា​ប្រភេទ​PMN2(​ភី​អឹម​អិន​ធួ​)​សញ្ញា​លេខបូក​ផលិត​នៅ​ប្រទេស​សូ​វៀត​។ សមត្ថកិច្ច​សន្និដ្ឋានថា​ គ្រាប់​មីន​ទាំង​៣​គ្រាប់​នេះ ​បាន​បង្ហាញ​រូបរាង​នៅលើ​ដីស្រែ​​នាពេល​នេះ​ ដោយសារ​តែ​ទឹក​ហូរ​ច្រោះ​រសាត់​តាម​ទឹក​កាលពី​រយៈពេល​មាន​ជំនន់​កន្លងទៅ​ ទើប​គ្រាប់​មីន​ទាំង​បី​នេះ រសាត់​តាម​ទឹក​មក​នៅ​លើ​ដីស្រែ​បែបនេះ​។

បច្ចុប្បន្ន​សមត្ថកិច្ច​បា​ន​ដាក់​ស្លាក​សញ្ញា​មីន​ និង ​រាយការណ៍​ជូន​មន្ត្រី​CMAC​យក​ទៅ​កម្ទេចចោល​ទៅតាម​បច្ចេកទេស​ជំនាញ​៕
ដោយ ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម