ក្រសួង​អប់រំ ​ណែនាំ​ដល់​គ្រឹះស្ថានសិក្សា​ទាំងអស់​ ត្រូវ​រៀបចំ​ប្រារព្ធ​ពិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​ឲ្យ​មាន​ភាព​អធិកអធម – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានជាតិ

ក្រសួង​អប់រំ ​ណែនាំ​ដល់​គ្រឹះស្ថានសិក្សា​ទាំងអស់​ ត្រូវ​រៀបចំ​ប្រារព្ធ​ពិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​ឲ្យ​មាន​ភាព​អធិកអធម

Published

on

ភ្នំពេញ ​៖ ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ណែនាំ​ដល់​គ្រឹះស្ថានសិក្សា​ទាំងអស់​ត្រូវ​ត្រូវ​រៀបចំ​ប្រារព្ធ​ពិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​២០២០ ២០២១​ខាងមុខនេះ​ឲ្យ​មាន​ភាព​អធិកអធម​។

ប៉ុន្តែ​ត្រូវ​គោរព​តាម​ស្តង់ដារ​អនាម័យ ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។

យោងតាម​សេចក្តីណែនាំ​ស្ដីពី​ដំណើរការ​គ្រឹះស្ថាន​មធ្យមសិក្សា​ចំណេះ​ទូទៅ​សាធារណៈ​ឆ្នាំ​សិក្សា​២០២០ ២០២១ បាន​ឲ្យ​ដឹងថា​ ពិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​នេះ ​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១១​ខែមករា​ឆ្នាំ​២០២១​ខាងមុខ​នេះ​ហើយ ​គ្រប់​គ្រឹះស្ថានសិក្សា​ទាំងអស់​ទៅ​រៀបចំ​បដា​ពាក្យស្លោក​និង​ខិត​ប័ណ្ណ​សម្រាប់​ផ្សព្វផ្សាយ​អបអរសាទរ​ថ្ងៃ​បើក​បវេសនកាល​ឲ្យ​មាន​ភាព​អធិកអធម​។

យ៉ាងណាក៏ដោយ​ក្រសួង​បាន​បន្ត​ទៀត​ថា ​គ្រឹះស្ថានសិក្សា​នីមួយៗ​អាច​រៀបចំ​កម្មវិធី​ទៅតាម​លទ្ធភាពជា​ទ្រង់ទ្រាយ​ធំ​ ឬ​ តូច​នឹង​ចាំបាច់​ត្រូវ​មាន​ការចូលរួម​ពី​សំណាក់​មាតាបិតា​អ្នកអាណាព្យាបាល​សាស្ត្រ​គណៈកម្មការ​គ្រប់គ្រង​សាលារៀន​និង​សហគមន៍​មូលដ្ឋាន​ហើយ​ការរៀបចំ​ពិធី​ខាងលើ​ចាំ​បាច់​ត្រូវគោរព​តាម​ស្តង់ដារ​អនាម័យ​និង​រក្សា​បាន​នូវ​កម្រិត​សុវត្ថិភាព​សង្គម​បុគ្គល​និង​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។

ជា​មួយ​គ្នា​នេះ​ដែរ ​ក្រសួង​អប់រំ​បាន​ណែនាំ​ទៀត​ថា ​«​ក្នុង​ថ្ងៃ​ប្រារព្ធ​ពិធី​បើក​បវេសនកាល​គួរ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ ឬ​ មន្ត្រី​ក្រសួង​អប់រំ​យុវជន​និង​កីឡា មន្ទីរអប់រំ​យុវជន​និង​កីឡា​រាជធានី​ខេត្ត ការិយាល័យ​អប់រំ​យុវជន​និង​កីឡា​នៃ​រដ្ឋបាល​ក្រុង​ស្រុក​ខណ្ឌ​និង​អាជ្ញាធរ​ដែនដី​»​។

​បើតាម​ក្រសួង​អប់រំ​ឆ្នាំ​សិក្សា​២០២០ ២០២១​នេះ​នឹងត្រូវ​ចាប់ផ្ដើម​នៅ​ថ្ងៃទី​១១​ខែមករា​នឹងត្រូវ​បញ្ចប់​នៅ​ថ្ងៃទី​៣១​ ខែតុលា​ ឆ្នាំ​២០២១​ខាងមុខ​។ ចំណែក​វិស្សមកាល​ ឬ​ វ៉ា​កង​វិញ ​នឹង​ប្រព្រឹត្តទៅ​ពីរដង​ក្នុង​មួយឆ្នាំ​សិក្សា​គឺ​វិស្សមកាល​តូច​គឺ​ចាប់ពី​ថ្ងៃទី​៦​ដល់​ថ្ងៃទី​១៩​ខែមេសា​ឆ្នាំ​២០២១​ និង​មហា​វិស្សមកាល​ចាប់ពី​ថ្ងៃទី​០១​ដល់​ថ្ងៃទី​៣០​ខែវិច្ឆិកា​ ឆ្នាំ​២០២១៕
ដោយ ៖ សំអឿន

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement
ព័ត៌មានជាតិ5 hours ago

្អ្នកជាប់ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍២៨វិច្ឆិកា ជិត៣០០នាក់ នៅខេត្តបន្ទាយមានជ័យ ​តេស្ត​ ​អវិជ្ជមាន​ទាំងអស់

ព័ត៌មានអន្ដរជាតិ6 hours ago

Breaking News! វៀតណាមក៏រាយការណ៍ករណីឆ្លងកូវីដក្នុងសហគមន៍លើកដំបូងដែរ ក្រោយស្ងាត់ជិត៣ខែ

ព័ត៌មានជាតិ7 hours ago

អភិបាលស្រុក​សំរោង​ចុះ​ពិនិត្យ​បើក​ការដ្ឋាន​ជួសជុល​ផ្លូវលំ​ប្រវែង​ជាង ១០០០​ម៉ែត្រ​

ព័ត៌មានជាតិ7 hours ago

រដ្ឋបាល​រាជធានី​ភ្នំពេញ ​ណែនាំ​១០​ចំណុច​ដល់​រដ្ឋបាល​ខ​ណ្ឌ​ទាំង​១៤ ចូលរួម​បង្ការ​និង​ទប់ស្កាត់​ការ កូ​វីដ​-១៩

ព័ត៌មានជាតិ7 hours ago

ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រសួងយុត្តិធម៌​ទាំងអស់ ពុំមាន​នរណា​ឆ្លង Covid-19 នោះទេ

ព័ត៌មានពេញនិយម