Connect with us

ព័ត៌មានជាតិ

លោកស្រី​ឱ វណ្ណឌី​ន ​៖ ​សូម​ពលរដ្ឋ​កុំ​ភ្លេចខ្លួន​ចំពោះ​វីរុស​កូ​វីដ​១៩​ឲ្យ​សោះ

បានផុស

នៅ

ភ្នំពេញ ​៖ ​លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​មានប្រសាសន៍ថា​ «​សូម​ប្រជាពលរដ្ឋ​កុំ​ភ្លេ​ខ្លួន​ចំពោះ​វី​រ៉ុ​ស​កូ​វីដ​១៩​ឲ្យ​សោះ​ព្រោះ​វីរុស​នេះ​អត់​ទាន់​ទៅណា​ឆ្ងាយ​ពី​យើង​នៅឡើយ​ទេ​»​។

​លោកស្រី​បាន​បន្ត​ថា ​ទោះបីជា​ព្រឹត្តិការណ៍​០៣​វិច្ឆិកា​ត្រូវ​បាន​បិទ​បញ្ចប់​ដោយ​ជោគជ័យ​ដោយ​កម្ពុជា​បាន​រកឃើញ​អ្នកពាក់ព័ន្ធ​ផ្ទាល់​និង​ប្រយោល​ជាមួយ​ព្រឹត្តិការណ៍​នោះបាន​ទាន់ពេលវេលា​មិនមាន​ការចម្លង​ចូលទៅក្នុង​សហគមន៍​ក៏ដោយ​យើង​ក៏​មិន​ត្រូវមាន​ការធ្វេសប្រហែស​ចំពោះ​វីរុស​កូ​វីដ​១៩​នេះដែរ​ព្រោះ​ពិភពលោក​កំពុង​មានការ​រាតត្បាត​ខ្លាំងក្លា​នៅឡើយ​។

លោកស្រី​បាន​បន្ថែម​ទៀត​ថា ​«​កម្ពុជា​នឹង​អាច​ជៀស​ផុត​មេរោគ​នេះ​បាន​ល្គឹកណា​សកលលោក​និង​ល្គឹកណា​ប្រទេស​នៅក្នុង​តំបន់​មិន​មាន​ការ​រាតត្បាត​ជំងឺ​នេះ​បន្ត​ទៀត​ បើទោះបី​ជា​កម្ពុជា​អាច​គ្រប់គ្រង​បាន​ដោយ​មិន​មានការ​រាតត្បាត​លក្ខណៈ​ធំដុំ​ក៏ដោយ​»​។

លោកស្រី​បាន​ណែនាំ​ថា​«​សូមកុំ​ភ្លេច​វីរុស​១៩​ព្រោះ​វីរុស​នេះ​មិន​ភ្លេច​យើង​ទេ​ឲ្យ​តែ​យើង​ប្រហែស​ឬ​មានការ​ចន្លោះប្រហោង​ណាមួយ​វា​នឹង​វាយលុក​យើង​ភ្លាម​តែម្តង​។​ដូចនេះ​សូម​ប្រជាពលរដ្ឋ​បន្ត​ការប្រុងប្រយ័ត្ន​បន្ថែម​ទៀតហើយ​ត្រូវ​ចេះ​រស់នៅ​ជាមួយ​វា​តាម​បែប​គន្លង​ថ្មី​ពោលគឺ​បន្ត​អនុវត្ត​ទៅតាម​វិធានការ​របស់​ក្រសួងសុខាភិបាល​ឲ្យ​បាន​ខ្ជាប់ខ្ជួន​»​។

លោកស្រី​នៅតែ​ទ​ទូច​ដល់​ប្រជាពលរដ្ឋ​ត្រូវ​ពាក់​ម៉ាស លាង​សំអាត​ដៃ​ជាមួយ​សាប៊ូ ជែ​ល​ឬ​អាកុល​កុំ​មានការ​ជួបជុំគ្នា​ច្រើនពេក​ត្រូវ​កំណត់​អ្នកចូលរួម​ឲ្យ​បាន​ច្បាស់លាស់​និង​រក្សា​សុ​វត្តិភាព​គម្លាត​សង្គម​និង​បុគ្គល​ដើម្បី​កុំ​ឲ្យ​ជំងឺ​នេះ​ឆ្លង​ចូល​ទោ​សហគមន៍​ខណៈ​បច្ចុប្បន្ន​កម្ពុជា​ឆ្លង​មកពី​ខាងក្រៅ​ប៉ុណ្ណោះ។

លោកស្រី​បាន​បញ្ជាក់​ថា ​ជាងនេះទៀត​ត្រូវ​ប្រុងប្រយ័ត្ន​នៅ​កន្លែង​ដែល​បិទ​ជិត​មិន​មាន​ខ្យល់​ចេញចូល​និង​មាន​ម៉ាស៊ីនត្រជាក់​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ក្នុងការ​ឆ្លង​ជំងឺ​នេះ​។​ដូចនេះ​ត្រូវ​ពាក់​ម៉ាស់ លាងដៃ​និង​រក្សា​គម្លាត​ពីគ្នា​។

​លោកស្រី​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​និង​ក្រសួង​សុខាភិបាល​ដើម្បី​រួម​សាមគ្គី​គ្នា​ទប់ស្កាត់​វីរុស​នេះ​កុំ​ឲ្យ​វាយលុក​ចូលក្នុង​សហគមន៍​រហូតដល់​ពិភពលោក​ចាក​ផុតពី​វីរុស​កូ​វីដ​១៩​។

គួរ​បញ្ជាក់​ថា ​គិត​ត្រឹម​ម៉ោង​៧​ព្រឹក​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​កម្ពុ​ជាមាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​សរុប​៣០៥​នាក់ (​ស្ត្រី​៦២​នាក់ និង​បុរស ២៤៣​នាក់​) ក្នុង​នោះ​អ្នក​ព្យាបាល​ជាសះស្បើយ​ចំនួន ២៩៥​នាក់ និង​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​ចំនួន​១០​នាក់​៕
ដោយ ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម