រថយន្ត​សណ្តោង បុក​រថយន្ត​សាំ​យ៉ុង រងរបួស​ធ្ងន់ ស្រាល​ពីរ​នាក់​នៅ​ស្រុក​កោះកុង​ – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានជាតិ

រថយន្ត​សណ្តោង បុក​រថយន្ត​សាំ​យ៉ុង រងរបួស​ធ្ងន់ ស្រាល​ពីរ​នាក់​នៅ​ស្រុក​កោះកុង​

Published

on

គ្រោះ​ថ្នាក់​រវាង​រថយន្ត សណ្តោង បុក​រថយន្ត​សាំ​យ៉ុង​ពីមុខ រងរបួស​ធ្ងន់ ស្រាល​ពីរ​នាក់ ស្ថិតក្នុង​ភូមិ​ដី​ទំនាប ឃុំ​ត្រពាំងរូង ស្រុក​កោះកុង កាល​ពី​ថ្ងៃទី​២១​ ខែ​វិច្ឆិកា ​ឆ្នាំ​២០២០។

​នៅវេលា​ម៉ោង ៨​និង​២០​នាទី លើផ្លូវ​ជាតិ​៤៨​ចន្លោះ​គីឡូម៉ែត្រ​លេខ ៩៧-៩៨ ស្ថិត​ក្នុង​ភូមិ​ដី​ទំនាប ឃុំ​ត្រពាំងរូង ស្រុក​កោះកុង មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​សណ្តោង​រ៉ឺម៉ក បុក​ជាមួយ​រថយន្ត​សាំង​យ៉ុង (​ទិសដៅ​បញ្ច្រាស់​គ្នា​) ដោយសារតែ​រថយន្ត​សណ្តោង​ចុះ​ចំណោត​ចូលទៅ​បុក​ពីមុខ​រថយន្ត​សាំង​យ៉ុង​។

​ដោយ​រថយន្ត​បង្ក​ម៉ាក​ហ៊ីយ​ដាយ​ ប្រភេទ​សណ្តោង​រ៉ឺម៉ក ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ៣C-៥៥៤៣ និង​រ៉ឺម៉ក​សណ្តោង​ពាក់​ស្លាក​លេខ ភ្នំពេញ​ ៤A.២៨៣៦ អ្នកបើក​មិន​ស្គាល់​អត្តសញ្ញាណ​(​រត់​គេចខ្លួន​បាត់​) ទិសដៅ​ពី​ភ្នំពេញ​ទៅ​កោះកុង បុក​ចំ​ពីមុខ​រថយន្ត​ម៉ាក​សាំង​យ៉ុង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ កោះកុង​ ២B.៨៥៨៧ (​ទិសដៅ​ពី​កោះកុង​ទៅ​កំពត​) បើកបរ​ដោយ​ឈ្មោះ តឹ​ប លេស ភេទ​ប្រុស អាយុ​៥១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​4 សង្កាត់​ដង​ទង ក្រុង​ខេមរភូមិន្ទ (​រង​របួស​ស្រាល​) អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ កែវ សុខា ភេទ​ស្រី​ អាយុ​៦២ឆ្នាំ ទីលំនៅ​ភូមិ​អណ្តូងទឹក ឃុំ​អណ្តូងទឹក ស្រុក​បុ​ទុម​សាគរ (​របួសធ្ងន់​) ជនរងគ្រោះ ត្រូវ​បញ្ជូន​តាម​រថយន្ត​សង្គ្រោះ​ទៅ​មណ្ឌល​សុខភាព​ត្រពាំងរូង​៕

ប្រភព៖ ស្នងការដ្ឋាននគរបាល​ខេត្ត​កោះ​កុង

សូមចុចអាន៖ ​ក្រុម​ជនសង្ស័យ​មុខសញ្ញា​ចាស់ បម្រុង​កាច់​សោ​ម៉ូតូ​ ត្រូវ​នគរបាល​​ខេត្តសៀមរាប​ឃាត់ខ្លួន

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម