Connect with us

ព័ត៌មានជាតិ

ទុស្សេ​ខ្សែភ្លើង​ឆេះ តូប​ក្នុង​ផ្សារ​កំពង់​ជ្រៃ​អស់​មួយ​តូប ​បង្ក​ការភ្ញាក់ផ្អើល​ទាំងយប់​

បានផុស

នៅ

​តូប​លក់​ចាប​ហួយ​មួយ​ខ្នង ​នៅ​ក្នុង​ផ្សារ​កំពង់​ជ្រៃ ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​ និង​បាន​ឆេះ​ឥវ៉ាន់ ខ្ទេច​គ្មាន​សល់ បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​យប់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ហេតុការណ៍​នេះ ​កើតឡើង​នៅ​វេលា​ម៉ោង​២១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០២០ ស្ថិតនៅ​ក្នុង​ភូមិ​កំពុង​ជ្រៃ ឃុំ​ស្មោង ស្រុក​ទ្រាំង ខេត្ត​តាកែវ។ ប្រជាពលរដ្ឋ​នៅ​ក្បែរ​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ពួកគាត់​បាន​លឺ សំឡេង​ផ្ទុះ​កំប៉ុង​ហ្គាស​ចេញពី​តូប​លក់​ឥ​វ៉ាន់​ចាប់ហួយ​ ដែល​មាន​ប្តី​ឈ្មោះ ម៉ម សុខុន និង​ប្រពន្ធ​ឈ្មោះ ប៉ែន ចក់ និង​បាន​ឃើញ​អណ្តាត​ភ្លើង កំពុងតែ​ឆាបឆេះ​ក្នុង​តូប ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ និង​បាន​នាំ​គ្នា​ចេញ​មក​ជួយ​បាញ់​ទឹក​ពន្លត់​ទាន់​ពេល កុំ​អី អណ្តាត​ភ្លើង​ឆេះ​រាលដាល ឆ្លង​ឆេះ​ផ្សារ​ខ្ទេច​គ្មាន​សល់​នោះ​ទេ​។

ដោយឡែក​ម្ចាស់​តូប ​បាន​បញ្ជាក់​ថា អាច​មក​ពី​ទុស្សេ​ខ្សែភ្លើង​ទើប​ បណ្តាល​ឲ្យ​មាន​អគ្គិភ័យ​ដូចនេះ ហើយ​សម្ភារៈ ​ដែល​គាត់​បាត់បង់​មាន ទូទឹកកក​ក្លាសេ​ធំ​ចំនួន​០១ ធុង​ទឹក​កកធំៗ​ចំនួន​០២ ប៊ី​យ៉ែ​រ ទឹកក្រូច អស់​ជាច្រើន​កេះ រួម​នឹង​សម្ភារៈ​ផ្សេងៗ​ជាច្រើន​ទៀត គិត​ជា​ទឹកប្រាក់​អស់​ប្រមាណ​ជិត​មួយ​ម៉ឺន​ដុល្លារ​។ នេះ​ជា​ស្មារតី​សាមគ្គី​ទទួលខុសត្រូវ​ខ្ពស់ ​ក្នុង​ការ​ជួយ​យកអាសា​គ្នា​ទាន់​ពេល​វេលា កុំ​អី​វាសនា​ផ្សារ​កំពង់​ជ្រៃ​មិន​ខុស​ពី​ផ្សារ​សំរោង​យោង​នោះ​ទេ​៕

អត្ថបទ៖ វីរៈ

សូមចុចអាន៖ ​បុរស​ម្នាក់​កាប់​គេ​២​ពូថៅ​ស្លាប់ រួច​ទៅ​ចង.កសម្លាប់ខ្លួន ​តាម​ក្រោយ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម