Connect with us

ព័ត៌មានជាតិ

បង្ក្រាបទីតាំងល្បែងជល់មាន់នៅខណ្ឌដង្កោ ឃាត់មនុស្ស​៣​នាក់

បានផុស

នៅ

អាជ្ញាធរខណ្ឌដង្កោ បានឆ្មក់បង្ក្រាបទីតាំងល្បែងជល់មាន់នៅក្នុងមូលដ្ឋាន ឃាត់ខ្លួនមនុស្ស៣នាក់ និងមាន់គក ៥ក្បាល កាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចមាត់ប្រឡាយ ផ្លូវបេតុងបឹងតាម៉ាត ស្ថិតក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរខណ្ឌដង្កោ ឲ្យដឹងថា ការបង្ក្រាបល្បែងស៊ីសងជល់មាន់នេះ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋល្អ អំពីទីតាំងជល់មាន់ខុសច្បាប់មួយនេះ ទើបអាជ្ញាធរខណ្ឌដង្កោ ណែនាំមន្ត្រីនគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលដង្កោ ឆ្មក់ចុះបង្ក្រាបតែម្តង ដោយឃាត់ខ្លួនមនុស្ស ៣នាក់ និងវត្ថុតាងមាន់គក ចំនួន ៥ក្បាល បញ្ជូនទៅកាន់អធិការដ្ឋាន នគរបាលខណ្ឌដង្កោ ដើម្បីចាត់ការតាមនីតិវិធី ។

ជុំវិញការបង្ក្រាបទីតាំងល្បែងស៊ីសងជល់មាន់ខុសច្បាប់មួយនេះ ប្រជាពលរដ្ឋរស់នៅតំបន់នោះ កំពុងរង់ចាំមើល ថា តើ ទីតាំងមួយនេះ អាចបើកដំណើរការវិញបានដែរ ឬ ទេ ? ពីព្រោះថា ទីតាំងល្បែងខុសច្បាប់ជល់មាន់មួយនេះ ក៏ឧស្សហ៍ឃើញលួចបើកលេងជាញឹកញាប់ផងដែរ ៕

អត្ថបទ ៖ រ៉ាវុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម