ព័ត៌មានជាតិ
ដាក់ម៉ូទ័រឆក់សត្វពេលយប់ បែរជាត្រូវអ្នកភូមិរងរបួស
បុរសម្នាក់ បានរងរបួស នៅពេលទៅឆ្លុះបរបាញ់សត្វព្រៃពេលយប់ ក៏ដើរទៅទាក់នឹងម៉ូទ័រចាប់សត្វ កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។

ជនរងគ្រោះមានឈ្មោះ រ៉ាន់ សុផាត ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង បានឲ្យដឹងថា ខណៈយប់នោះខ្លួនបានចេញទៅបរបាញ់សត្វព្រៃ កំពុងតែឆ្លុះសត្វ ក៏បានទៅទាក់ជាមួយខ្សែកាប ដែលមានចរន្តអគ្គិសនី បណ្តាលឲ្យឆក់ដួលនិងរងរបួស តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតទេ។

ជនរងគ្រោះ ត្រូវបាននាំយកទៅសង្គ្រោះនៅមន្ទីរពេទ្យហើយព័ត៌មានអំពីករណីនេះ ត្រូវបានដឹងដល់សមត្ថកិច្ចនគរបាលស្រុកសំឡូត។ សមត្ថកិច្ចក៏បានបើកការស្រាវជ្រាវលើករណីនេះ ក៏បានឈានទៅដល់ ការឃាត់ខ្លួនបុរសម្នាក់ ឈ្មោះ សួន ឈីន ហៅខ្យង អាយុ ៥៤ឆ្នាំ រស់នៅក្នុងមូលដ្ឋាន ជាមួយគ្នានឹងជនរងគ្រោះដែរ។ នៅចំពោះមុខសមត្ថកិច្ច គាត់បានឆ្លើយទទួលស្គាល់ថា ឧបករណ៍ម៉ូទ័រឆក់ ដែលបានបង្កឲ្យឈ្មោះ រ៉ាន់ សុផាត រងគ្រោះថ្នាក់នេះ គឺជាស្នាដៃរបស់គាត់ ដែលបានពង្រាយឆក់សម្លាប់សត្វព្រៃនាពេលយប់។
លោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុក បានបញ្ជាក់ថា នៅពេលនេះ បុរសឈ្មោះ រ៉ាន់ សុផាត កំពុងទទួលការព្យាបាលជំងឺ ចំពោះករណីនេះ ពួកគាត់ទាំងពីរនាក់ សុទ្ធតែជាអ្នកប្រព្រឹត្តល្មើសច្បាប់ ដោយការបរបាញ់សត្វព្រៃ ដែលច្បាប់បានហាមឃាត់ រីឯបុរសជាអ្នករាយអន្ទាក់អគ្គិសនីឆក់នេះ ត្រូវបានរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញចាត់វិធានការតាមផ្លូវច្បាប់៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
សូមចុចអាន៖ ឃាត់ខ្លួនបុរសវ័យចំណាស់ម្នាក់ លក់ថ្នាំញៀន នៅស្រុកអូរជ្រៅ

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ២២ ម៉ោង ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សន្តិសុខសង្គម៧ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ