ពលរដ្ឋ៧៨១៩គ្រួសារ នៅស្រុកក្រគរ ​ទទួលអំណោយលោក ហ៊ុន ម៉ាណែត – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានជាតិ

ពលរដ្ឋ៧៨១៩គ្រួសារ នៅស្រុកក្រគរ ​ទទួលអំណោយលោក ហ៊ុន ម៉ាណែត

Published

on

នាថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២០​ ក្រុមការងារគ្រប់គ្រងនិស្សិត នៃសមាគមសិស្ស-និស្សិតអាហា​រូប​ករណ៍​សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (ក្រុមទី០៦) ដឹកនាំដោយ លោក ម៉ី​ វ៉ាន់​ និង​លោក កែវ​ រតនៈ​ បាននាំយកអំណាយដ៏ថ្លៃថ្លា និងការសាកសួរសុខទុក្ខពីសំណាក់លោក ហ៊ុន ម៉ាណែត​ និងលោកស្រី ពេជ ចន្ទមុន្នី និងសប្បុរសជន ចែកជូនដល់ប្រជាពលរដ្ឋ​៧៨១៩គ្រួសារក្នុង ស្រុកក្រគរ​ ខេត្តពោធិ៍សាត់។

លោក ម៉ី វ៉ាន់ រដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារទី៦ នៃ​សមាគម​សិស្ស​-និស្សិតអាហារូបករណ៍ សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត បានលើកឡើងថា ប្រមុខរាជរដ្ឋាភិបាល សម្ដេច​តេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បានគិតគូរពីសុខទុក្ខ​ប្រជា​ពល​រដ្ឋ​នៅ​ទូទាំង​ប្រទេស។ ជាក់ស្ដែង​ លោកបានមើលឃើញការលំបាករបស់​ប្រជាពលរដ្ឋ ដែលរង​គ្រោះ​ដោយ​ទឹកជំនន់នាពេលកន្លងមក ទើបក្រុមការងារបាននាំយកអំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ាណែត និង​លោក​ស្រី និងសប្បុរសជនដទៃទៀត មកប្រគល់ជូនប្រជាពលរដ្ឋ ចំនួន៧៨១៩គ្រួសារ ក្នុង​ស្រុកក្រគរ​ ខេត្ត​ពោធិ៍សាត់។

លោក ម៉ី វ៉ាន់ បានបន្តថា ទោះបីអំណោយ​​មិនទាន់គ្រប់គ្រាន់​នឹងតម្រូវការរបស់​ប្រជាពលរដ្ឋ​ណាក៏ដោយ ក៏ប៉ុន្តែបានដោះស្រាយការលំបាករបស់​ប្រជាពលរដ្ឋចំពោះមុខបានខ្លះដែរ។ លោកបានលើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋឲ្យ​ខំបង្កបង្កើនផល ដាំដំណាំ ដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ និងយកចិត្តទុកដាក់ថែទាំ​សុខភាព​ការពារការឆ្លងនូវជំងឺផ្សេងៗ ជាពិសេសត្រូវយកចិត្តទុកដាក់នៅក្នុងការការពារការឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ-១៩ តាមវិធានការរបស់ក្រសួងសុខាភិបាល។

សូមបញ្ជាក់ថា  អំណោយរបស់លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី និងសប្បុរសជន​ដទៃ​ទៀតប្រគល់ជូនប្រជាពលរដ្ឋ៧៨១៩គ្រួសារ នៅក្នុងឃុំចំនួន៤ នៃស្រុកក្រគរ​ ក្នុងនោះ ឃុំក្បាលត្រាច​មានចំនួន៣១០៤គ្រួសារ ឃុំកំពង់លួង​មានចំនួន៩៨៧គ្រួសារ ឃុំអូសណ្តាន់មានចំនួន១៨៤ គ្រួសារ និងឃុំកំពង់ពោធិ មានចំនួន១៨៨៦គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ និងគ្រឿងឧបភោគ បរិភោគដើម្បីដោះ ស្រាយការលំបាកប្រចាំថ្ងៃ៕

អត្ថបទ ៖ កោះកែវ


 

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement
ព័ត៌មានជាតិ38 mins ago

ក្តៅៗ!! សង្គ្រោះបន្ទាន់ជាច្រើននាក់ នៅខេត្តកំពង់​ឆ្នាំង​ ដោយសារពុលស្រាស

ព័ត៌មានជាតិ1 hour ago

សង្ស័យ​ពុល​ស្រាស​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​ ខណៈ​ពេល​ទៅ​ចូល​រួម​បុណ្យ​សព​អ្នក​ស្លាប់​ដោយ​ពុល​ទឹកអណ្ដូង

ជំនឿ2 hours ago

មនុស្សកើតនៅឆ្នាំ ១៩៩៤ «ច»យោងធាតុទាំងប្រាំក្នុងក្បួនចិនទុកថាជា«ឆ្កែឈើ»

ព័ត៌មានជាតិ2 hours ago

លោកស្រី កុយ ពិសី និង​នាយ​ឧ​ត្ត​ម សេនីយ៍ ខ្វាន់ ស៊ា​ម ចុះ​ត្រួតពិនិត្យ​សំណង់​បង្គោល​ផ្លូវ​ខ្សែក្រវាត់​ព្រំដែន​កម្ពុជា​-​វៀតណាម

ព័ត៌មានជាតិ2 hours ago

លោក ហ៊ុន ម៉ា​នី ​៖​ យុទ្ធនាការ​ភ្នំពេញ​ស្អាត​លើកទឹកចិត្ត​បំផុសស្មារតី​សិស្សានុសិស្ស​ឱ្យ​ចេះ​ស្រឡាញ់​បរិស្ថាន

ព័ត៌មានពេញនិយម