ព័ត៌មានជាតិ
គាស់ផ្ទះលួចទ្រព្យសម្បត្តិបានមួយសន្ទុះតែត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន៣នាក់
ជនសង្ស័យ៤នាក់ ចូលគាស់ទម្លុះទម្លាយផ្ទះលួចខ្សែដៃ និងលុយជនរងគ្រោះ បានមួយសន្ទុះតែត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន៣នាក់ កាលពីវេលាម៉ោង៤ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចបុរីប៊ុនជេស្ឋ ផ្លូវបេតុង ផ្ទះលេខF៣៤ ភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
នគរបាលមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួន រួមមាន ទី១.ឈ្មោះ ជួប រស្មី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទី២.ឈ្មោះ ឆឹង ធារ៉ា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិតឆ្នាំទី២ មានទីលំនៅបច្ចុប្បន្នជាមួយជនសង្ស័យខាងលើ ។ ទី៣.ឈ្មោះ ចាន់ វិសាល ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិតឆ្នាំទី៣ មានទីលំនៅបច្ចុប្បន្នជាមួយជនសង្ស័យខាងលើ និង៤.ឈ្មោះ ដា ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (គេចខ្លួន)។ ចំណែកជនរងគ្រោះឈ្មោះ ទឹម សុខឃៀង មានទីលំនៅផ្ទះកើតហេតុខាងលើ។
សម្ភារៈបន្សល់ទុក រួមមាន១.ទួរណឺវិសចំនួន០២ដើម និងពិលចំនួន០១។ ២.ម៉ូតូម៉ាកADV ពណ៌សលាយខ្មៅ សេរី២០២០ ពាក់ស្លាកលេខភ្នំពេញ ១II.៨៥៣៧ ចំនួន០១គ្រឿង។ សម្ភារៈបាត់បង់៖ ១.ខ្សែដៃប្លាទីនចំនួន០១ខ្សែ ប្រាក់រៀល ចំនួន៦៣០០០០រៀល និងប្រាក់ដុល្លារ ចំនួន១២៣$ដុល្លារ។
ប្រភពដដែលបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ទឹម សុខឃៀង បានយកសម្ភារៈដូចបានរៀបរាប់ខាងលើ យកមកដាក់ក្នុងយកថង់ក្រណាត់ពណ៌ក្រហមរួចចាក់សោរផ្ទះចូលទៅសម្រាកបាត់។ លុះដល់ម៉ោងកើតហេតុខាងលើ ក៏ភ្ញាក់ឡើងឃើញទ្វាចំហ ឃើញដូចនោះខ្លួនក៏រត់មកមើលសម្ភារៈនិងកាបូប ដែលដាក់ក្នុងថង់ក្រណាត់តែរកមិនឃើញ បន្ទាប់មកជនរងគ្រោះជនរងគ្រោះក៏បានដើររកតែរកមិនឃើញទៀត ទើបជនរងគ្រោះដឹងថា ត្រូវបានចោរលួច ក៏សុំអន្តរាគមន៍ពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកព្នៅ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ តែម្ដង។
ជនសង្ស័យ ចំនួន០៣នាក់ បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តករណីដូចខាងលើពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់៕
អត្ថបទ ៖ ឧត្តរ៉ា
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង