Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​បន្ត​ដាក់​ភ្លើង​​បំភ្លឺ​នៅ​តា​ម​​បណ្តោយ​ផ្លូវ​ក្រវ៉ាត់ក្រុងទី​២ និងផ្លូវសំខាន់ៗ​មួយ​ចំនួន​ទៀត

បានផុស

នៅ

រដ្ឋបាលរាជធានីភ្នំពេញ បានបន្ត​ដាំបង្គោលភ្លើងបំភ្លឺសាធារណៈថ្មីរាប់សិបបង្គោល ជាមួយនិងការដាក់អោយបំភ្លឺពីពេលនេះតទៅនៅលើផ្លូវក្រវ៉ាត់ក្រុងទី២ ឬផ្លូវទ្រុងមាន់ ចាប់ពីស្តុបណ័រប្រ៊ីត ដល់ប្រឡាយបារាំង ក្នុងខណ្ឌសែនសុខ និង ដាក់បង្គោលភ្លើងបំភ្លឺថ្មីចំនួន ៤៣បង្គោលទៀតនៅផ្លូវ ព្រៃស ចាប់ពីស្ពានព្រែកហា ដល់ផ្លូវវត្តឫស្សីសាញ់ ខណ្ឌដង្កោផងដែរ។

នៅលើបណ្តោយផ្លូវខ្សែក្រវ៉ាត់ក្រុងទី២ (ផ្លូវទ្រុងមាន់)នេះ កន្លងមកនេះរដ្ឋបាលរាជធានីភ្នំពេញបានដាក់បង្គោលភ្លើងនេះ ចាប់ពីផ្លូវប្រឡាយបារាំង ដល់ផ្លូវ វេង ស្រេង ក្នុងខណ្ឌមានជ័យ ។តែនៅពេលនេះក៏បានបន្តពីប្រឡាយបារាំងមកដល់ស្តុបណ័រប្រ៊ីតបន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា ការដាំបង្គោលភ្លើងបំភ្លឺសាធារណៈថ្មីរាប់សិបបង្គោល ជាមួយនិងការដាក់អោយបំភ្លឺជាសាធារណៈនេះ ធ្វើឡើងមិនត្រឹមតែ ដើម្បីលើកសោភណ្ឌភាពរាជធានីភ្នំពេញប៉ុណ្ណោះទេ តែវាក៏បានធ្វើអោយកាត់បន្ថយចោរកម្មផងនិងតាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ៕

ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម