Connect with us

ព័ត៌មានជាតិ

យុទ្ធនាការ រត់ដើម្បីមនុស្សធម៌ បានទៅដល់ខេត្ដសៀមរាប

បានផុស

នៅ

យុទ្ធនាការ រត់​ដើម្បី​មនុស្សធម៌​ជា​មួយ​ សាយ ឬ Run with Sai ក្នុងរយៈពេលជាងមួយខែមកនេះ បាន​ធ្វើដំណើរ​ដល់​ខេត្ដ​សៀមរាប​ នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០​  ដោយ​​រក​មូលនិធិ​ពី​សប្បុរសជន​បាន​ថវិកា​ជាង៤០ម៉ឺនដុល្លារ សម្រាប់​ទ្រទ្រង់​មន្ទីរពេទ្យ​កុមារ​អង្គរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ពៅ ពិសិដ្ឋ អភិបាល​រង​ខេត្ដ​សៀមរាប ​បាន​ថ្លែង​អំណរគុណ​ចំពោះ​ក្រុម​យុទ្ធនាការ​ទាំងអស់ ដែល​លះបង់​ពេលវេលា​ជាច្រើន​រៀបចំ​កម្មវិធី រៃអង្គាស​ថវិកា​ជួយ​ទ្រទ្រង់​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្ត​សៀមរាប និង​អង្គភាព ឬ​ស្ថាប័ន​ពាក់ព័ន្ធ​នានា ដែល​កំពុង​រង​ផល​ប៉ះពាល់ នៃ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ-១៩។

លោក​ថា ព្រឹត្តិការណ៍​នេះ បាន​ធ្វើឲ្យ​កក្រើក​ពេញ​បណ្ដាញ​សង្គម និងបាន​អង្រួន​ចិត្ត​រង្គើ​បេះដូង​ដល់​សាធារណជន​គ្រប់​ស្រទាប់​ជាន់ថ្នាក់ ពួតដៃ​ប្រមូល​គ្នីគ្នា យ៉ាង​ច្រើន​កុះករ បង្ក​ជា​ចលនា​សាមគ្គី​មហា​គ្រួសារ​កម្ពុជា គួរឲ្យកោត​សរសើរ និង​រំភើប​ជា​ពន់ពេក។ លោក​ថា ទោះបីជាខេត្តសៀមរាប មានមន្ទីរពេទ្យ​បង្អែក ការិយាល័យស្រុក​ប្រតិបត្តិ មណ្ឌល​សុខភាព ឬ​ប៉ុស្តិ៍​សុខភាព​​ទូទាំងខេត្តក៏ដោយ ក៏វិសាលភាព និង​បរិមាណមិនគ្រប់គ្រាន់ក្នុងការ​បម្រើ​សេវាសុខភាពឱ្យបានល្អប្រសើរនៅឡើយដែរ ដែលទាមទារឱ្យមានការ​បំពេញបន្ថែមពីផ្នែកឯកជន និងដៃគូនានា ដើម្បី​ជំរុញ​ឱ្យសេវាសុខាភិបាល កាន់តែល្អថែមទៀត។

លោកបានចាត់ទុកសកម្មភាពនេះថា ​ជាការរួមចំណែកយ៉ាងធំធេងដល់​ការងារ​មនុស្សធម៌ ការជួយ​សង្គ្រោះ​មនុស្សដែលនៅវ័យកុមារ ដែលជាទំពាំងស្នង​ឫស្សី​ឱ្យមានសុខភាពល្អ ។
 
សូម​បញ្ជាក់​ថា កម្មវិធី​នេះ នឹងរត់ក្នុងរយៈពេល៩៩ថ្ងៃ ចេញពីរាជធានីភ្នំពេញ ទៅ២១ខេត្ត ក្រុង ក្នុងប្រ​ទេស​កម្ពុជា ដោយចាប់ផ្ដើមពីថ្ងៃទី០៦ ខែតុលា ​ហើយក្នុងមួយថ្ងៃ​តម្រូវ​ឲ្យរត់​ចម្ងាយ​ប្រមាណ៤០គីឡូម៉ែត្រ ខណៈ​មូលនិធិទាំងអស់ដែលទទួលបានពីសប្បុរសជន​ នឹងត្រូវ​ឧបត្ថម្ភ​ដោយ​ផ្ទាល់​ជូន​ទៅ​មន្ទីរពេទ្យ​កុមារ​អង្គរ៕
 
​អត្ថបទ ៖ គឿន​ វេត


 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម