ព័ត៌មានជាតិ
អគ្គិភ័យឆាបឆេះផ្ទះ១ខ្នងស្ទើរអស់ទាំងស្រុង ព្រមទាំងសម្ភារៈមួយចំនួនធំ
រតនគិរី ៖ ផ្ទះមួយខ្នងត្រូវអគ្គិភ័យឆាបឆេះអស់ទាំងស្រុង រួមទាំងសម្ភារៈមួយចំនួនធំ ប៉ុន្តែមិនមានមនុស្សគ្រោះថ្នាក់ទេ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២និង១០នាទីរសៀល ថៃ្ងទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅភូមិកាទៀង ឃុំល្បាំង២ ស្រុកលំផាត់ ខេត្តរតនគិរី។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ឆេះផ្ទះ១ខ្នងនេះមានទំហំ ៤គុណ៥ ម៉ែត្រ ធ្វើអំពីឈើ ប្រក់សង្ក័សី បាំងជញ្ជាំងផ្ទាំប្ញស្សី ក្រាលក្តាឈើ បានរងការឆាប់ឆេះស្ទើអស់ទាំងស្រុង រួមទាំងសម្ភារៈមួយចំនួនធំ។
ជនរងគ្រោះឈ្មោះ ក្លង ណ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិព្រៅ ប្រពន្ធឈ្មោះ ជួយ រឹម អាយុ២៩ឆ្នាំ ជនជាតិព្រៅ និងកូនប្រុសម្នាក់អាយុ១០ឆ្នាំ មិនមានគ្រោះថ្នាក់នោះទេ។
សមត្ថកិច្ចបន្តថា ឆេះផ្ទះមួយខ្នងនេះ គឺផ្តើមចេញពីចង្ក្រានដាំបាយ ហើយម្ចាស់បានចាកចេញទៅចំការបាត់ទៅ ក្រោយពីលឺដំណឹងថាភ្លើងឆេះផ្ទះអស់ ក៏មានការតក់ស្លុតនិងរន្ធត់តែម្ដង។
សម្ភារៈដែលបានបាត់បង់រួមមាន -ម៉ាស៊ីនកាត់ស្មៅចំនួន ១គ្រឿង -ម៉ាស៊ីនបាញ់ថ្នាំចំនួន ១គ្រឿង
-ម៉ាស៊ីនត្រង់ស៊ីន័រចំនួន ១គ្រឿង -លុយចំនួន២លានរៀល -ស្រូវចំនួន ៣ បេ -ខ្សែករមាសចំនួន១ខ្សែ តម្លៃ២លានរៀល និងឈើគ្រឿងផ្ទះខូចខាតមួយចំនួនទៀត។
ក្រោយកើតហេតុកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំល្បាំង២ និងប្រជាពលរដ្ឋបានចុះជួយអន្តរាគមន៍ពន្លត់ ប៉ុន្តែត្រូវបានអគ្គិភ័យឆាបឆេះស្ទើរអស់ទាំងស្រុងទៅហើយ៕
ដោយ ៖ អ៊ុច សាវុទ្ធ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
កីឡា១ សប្តាហ៍ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ