Connect with us

ព័ត៌មានជាតិ

លួចខោអាវរោងចក្រ តែបីថ្ងៃក្រោយត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួន​

បានផុស

នៅ

ជនសង្ស័យប្រុស ស្រី ចំនួន៣នាក់ ត្រូវបាន​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ដង្កោ សហការជាមួយ​​​នគរបាល​ខណ្ឌមានជ័យ ស្រាវជ្រាវ​ឃាត់​ខ្លួន​ជាបន្តបន្ទាប់ កាលពីរ​សៀល​ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ពាក់ព័ន្ធ​ករណីលួចខោអាវរោងចក្រ ។
 
​ជនសង្ស័យទាំង ០៣នាក់ ១/ឈ្មោះ សន សុខពឿន ហៅ សាក់ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ អនុប្រធានផ្នែកវេចខ្ចប់ ស្នាក់នៅក្នុងរោងចក្រអៅវ័រ តិចស្តាយ ស្ថិតនៅភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ទី០២ ឈ្មោះ ប៉ិច សុខ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិ​សុខ​រោងចក្រអៅវ័រ តិចស្តាយ ស្នាក់នៅក្នុងរោងចក្រអៅវ័រ តិចស្តាយ ស្ថិតនៅភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ទី០៣ ឈ្មោះ រស់ គីមស្រេង ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិ ខ្មែរ មុខបរ​លក់ដូរ ស្នាក់នៅផ្ទះជួល ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី០៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ចំណែក ជនរងគ្រោះឈ្មោះ ហួ គឹមសាន ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរអនុប្រធានក្រុមហ៊ុន អៅវ័រ តិចស្តា មានទីលំនៅផ្ទះលេខ២១៨ ផ្លូវ១៥៥ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
    
​នគរបាល​ឲ្យដឹងថា  កាលពីវេលាម៉ោង២១​ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ជនរងគ្រោះកំពុងតែនៅផ្ទះ ស្រាប់​តែឈ្មោះ ស៊ិន សុរ៉ែន ភេទប្រុស ដែលប្រធានរដ្ឋបាលរោងចក្រ អៅវ័រ តិចស្តាយ បានទូរស័ព្ទ​ប្រាប់​​ថា កាតុងខោដែលត្រូវនាំចេញទៅប្រទេសក្រៅ បានបាត់ចំនួន ០៨កាតុង គិតជាទឹកប្រាក់ចំនួន ២០០០ ដុល្លារ (ពីរពាន់ដុល្លារអាមេរិក) ។ ទើបនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នេះជនរងគ្រោះក៏បាន​ឱ្យប្រធាន​រដ្ឋបាលហៅកម្មករដែលពាក់ព័ន្ធទាំងអស់មកធ្វើការសួរនាំ ទើបដឹងថា ជនសង្ស័យ ​ជាអ្នកធ្វើការជាមួយ​ជាអ្នកធ្វើសកម្មភាពលួចយកកាតុងខោ ។

ភ្លាមនោះជនរងគ្រោះក៏បានទៅរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ជួយអន្តរាគមន៍ និងប្រគល់ជនសង្ស័យទាំង០២នាក់ យកមកធ្វើការសាកសួរតាម​នីតិវិធី​ច្បាប់ តែម្ដង។ 
  
​​ជនសង្ស័យ​បានសារភាពថា កាតុងខោ ​ដែលលួចបានត្រូវខ្លួន​យកទៅលក់ឱ្យ​​ឈ្មោះ រស់ គីមស្រេង ភេទ​ស្រី អាយុ៣២ឆ្នាំ ស្ថិតនៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមាន​ជ័យ រាជធានីភ្នំពេញ រួច​សមត្ថកិច្ច ក៏បានទៅសហការជាមួយ​នគរបាលខណ្ឌមានជ័យ ឃាត់ខ្លួន​​ឈ្មោះ រស់ គីមស្រេង បានម្នាក់​ទៀត ​ចាត់ការបន្តតាមនីតិវិធី៕

អត្ថបទ ៖ រ៉ាវុទ្ធ
 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៥៦ វិនាទី មុន

ប៊ុត សីហា សន្យាជាលើកចុងក្រោយមិនដើរផ្លូវខុសម្តងទៀតទេ

ព័ត៌មានជាតិ៤ នាទី មុន

សហគមន៍​ទេសចរណ៍​នៅ​ឃុំ​ព្រះដាក់ នាំ​បទពិសោធន៍​​ពិត​ៗ​​ផ្សារភ្ជាប់វប្បធម៌ប្រពៃណីបុរាណដល់ទេសចរជាតិ​និង​អន្តរជាតិបានទស្សនា

ព័ត៌មានអន្ដរជាតិ១៤ នាទី មុន

ភាពអត់ឃ្លាននៅ ហៃទី កាន់តែធ្ងន់ធ្ងរ ខណៈភាពចលចលក៏មិនទាន់គ្រប់​គ្រងបាន

ព័ត៌មានអន្ដរជាតិ២០ នាទី មុន

ព្រះចៅអធិការវត្តថៃ ជាប់គុក ៤៦៨ឆ្នាំ ព្រោះកិបកេងប្រាក់ជិត៣០០លានបាត

ព័ត៌មានជាតិ២០ នាទី មុន

កម្ពុជា-កូរ៉េ កំពុងសិក្សាឈានទៅ​បង្កើតមជ្ឈមណ្ឌល​ស្តារនីតិសម្បទាដល់កម្មករមានគ្រោះក្នុងម៉ោងការងារ

Sokha Hotels

ព័ត៌មានពេញនិយម