Connect with us

ព័ត៌មានជាតិ

ខេត្ត​បាត់ដំបង សម្រេច​ប្រមូល​ផល​ស្រូវ​ស្រាល​បាន ៧៥ ភាគរយ

បានផុស

នៅ

គិតមកដល់ថ្ងៃទី ២៣ ខែ វិច្ឆិកា ២០២០ នេះ ខេត្តបាត់ដំបង បានប្រមូលផលស្រូវ​ស្រាល​ សម្រេច​បាន​១៤៣.០៦១ ហិកតា ស្មើ៧៥ ភាគរយ លើផ្ទៃដីដាំដុះ ២០៣.៣៨៤ ហិកតា ក្នុងនោះខូចខាត​ដោយទឹក​ជំនន់​ចំនួន ១២.៣៣០ ហិកតា។សរុបជាទិន្នផលទទួលបានចំនួន ៣.៨១៧ តោន ។

​ដោយឡែកស្រូវកណ្តាលប្រមូ​លផលបាន ១២.៤៧៦ ហិកតា ស្មើ១២,៤០ភាគរយ លើផ្ទៃដីដាំដុះ ១១៩.​១៣៩ ហិកតា ប្រមូលផលបាន២.៩២៨តោន និង ខូចខាតអស់១៨.៥២៣ ហិកតា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឈឹម វជិរ៉ា​ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបាត់ដំបងបានឲ្យដឹងថា គិតមក​ដល់​ថ្ងៃទី ២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២០ នេះការងារប្រមូលផលស្រូវ ស្រាលសម្រេចបាន១៤៣.០៦១​ហិកតាស្មើ​៧៥ភាគរយ លើផ្ទៃដីដាំដុះ២០៣.៣៨៤ហិកតា,សរុបទិន្នផល​ប្រមូលបានចំនួន៣.៨១៧​តោនក្នុងនោះ​ខូចខាត១២.៣៣០ ហិកតា។

ដោយឡែកស្រូវកណ្តាល ប្រមូលផលបាន១២.៤៧៦ហិកតា ស្មើ១២,៤០ភាគរយ ​លើផ្ទៃដីដាំដុះ១១៩.​១៣៩​ហិកតា,សរុបទិន្នផលប្រមូលបាន២.៩២៨តោន និងខូចខាតស្រូវអស់ ១៨.៥២៣ ហិកតា។

លោកប្រធានមន្ទីរ​ បានឲ្យដឹងទៀតថា ​ចំពោះតម្លៃទីផ្សារស្រូវរំដួលសើមថ្លៃ១.១១៣ រៀលក្នុង១គីឡូ​ក្រាម,​ស្រូវសែនក្រអូបសើមតម្លៃពី១.០៧៧ទៅ១.១០០រៀលឬ (៨,៣បាត)ក្នុង១គីឡូក្រាម,ស្រូវណាំ​ខុងប៊ង​(៥០៤)តម្លៃ៩៣៤រៀល ឬ៧,២បាត ក្នុង១គីឡូក្រាម,តម្លៃពោតក្រហម ទាំងស្នូល​ថ្លៃ៤៨០រៀល​ក្នុង១​គីឡូ​ក្រាម និងដំឡូងមី ថ្លៃ១៩៥រៀល ក្នុង១គីឡូក្រាម  ៕

អត្ថបទ ​៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា៣ នាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ៥ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ៧ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ១០ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម