Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ច​មិនត្រូវ​ប្រើ​អំណាច ដើ​ម្បី​ធ្វើ​ការងារ​ទេ គឺ​ត្រូវ​ប្រើ​ច្បាប់​ក្នុង​ការបម្រើ​ប្រជាពលរដ្ឋ ប្រកបដោយ​ភាពស្មោះត្រង់​

បានផុស

នៅ

​ក្នុង​ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនា​ន់​ទី​១៤ លើក​ទី​២ នៅ​សាលា​នគរបាល​ជាតិភូមិ​ភាគ​២ ខេត្ត​កំពង់ចាម កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២០​នេះ ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​ថ្លែង​ថា កងកម្លាំង​មិន​ត្រូវ​ប្រើប្រាស់​អំណាច ដើម្បី​ធ្វើ​ការងារ​ទេ គឺ​ត្រូវ​ប្រើ​ប្រាស់​ច្បាប់ ​ក្នុង​បម្រើ​ប្រជាពលរដ្ឋ ប្រកបដោយ​ភាព​ស្មោះត្រង់។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​ថ្លែង​នូវ​ការ​កោតសរសើរ ចំពោះ​កម្មវិធី​កំណែទម្រង់ និង​ផែនការ​អភិវឌ្ឍ​របស់​បណ្ឌិត្យសភា​នគរបាល​កម្ពុជា ដើម្បី លើកកម្ពស់​គុណភាព និង​សមត្ថភាព​វិជ្ជាជីវៈ​របស់​កងកម្លាំង​នគរ​បាល​ជាតិ ដែល​ជា​ធនធានមនុស្ស​ដ៏​សំខាន់ សម្រាប់​បម្រើ​ការងារ​ក្នុង​វិស័យ​សន្តិសុខ និង​សណ្ដាប់​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ហើយ​ក៏​ស្នើ​ឲ្យ​ប្អូនៗ​ជា​សិស្ស​ជ័យ​លាភី​ទាំងអស់ ត្រូវ​យក​ចំណេះដឹង និង​ជំនាញ​ដែល​បាន​បណ្ដុះបណ្ដាល ទៅ​ប្រើ​ប្រាស់​ឲ្យ​មាន​ប្រយោជន៍​ដល់​អង្គភាព​ការងារ គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ មាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​លើ​ការងារ​និង​គោរព​ប្រតិបត្តិ​ច្បាប់ ព្រមទាំង​មាន​អាកប្បកិរិយា​និង​ឥរិយាបថ​ល្អ​ទាំង​ក្នុង​ការងារ​និង​ក្នុង​សង្គម ដើម្បី​ធ្វើខ្លួន​ឲ្យ​ក្លាយ​ជា​ពលរដ្ឋ​ល្អ​និង​មន្ត្រី​នគរបាល​ល្អ ក្នុង​ការ​បម្រើ​សេវា​ជូន​ប្រជាពលរដ្ឋ​ ផង​ដែរ។​

​ឯកឧត្ដម នាយ​ឧ​ត្ត​ម​សេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធាន​បណ្ឌិត្យសភា​នគ​របាល​កម្ពុជា បាន​លើក​ឡើង​អំពី​ការ​វឌ្ឍនភាព កិត្យានុភាព និង​ឧត្តម​ភាព​របស់​បណ្ឌិត្យ​សភា ទាំង​ក្នុង​ក្រប​ខណ្ឌ​ជាតិ​និង អន្តរជាតិ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​ដ៏​ឈ្លាសវៃ​បំផុត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​របស់​សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ហើយ​បច្ចុប្បន្ន​នេះ បណ្ឌិត្យសភា​នគរបាល​កម្ពុជា ទទួល​បាន​ជោគជ័យ​ក្នុង​ការ​បំពេញភារកិច្ច​របស់ខ្​លួន​ជា​បន្តបន្ទាប់​ ដោយ​ការ​ខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច​របស់ ថ្នាក់ដឹកនាំ គ្រូ​នគរបាល​ជាតិ និង​មន្ត្រី​ទាំងអស់ ផ្អែកលើ​ផែនការ​យុទ្ធសាស្ត្រ បទ​ប្បញ្ញត្តិ​នានា កម្មវិធី​កំណែទម្រង់ ការ​ប្រកាន់​ខ្ជាប់​នូវ​គុណ​តម្លៃ​ទាំង​៦​របស់​ខ្លួន គឺ វិន័យ គុណភាព ក្រមសីលធម៌​វិជ្ជាជីវៈ ការទទួលខុសត្រូវ ការ ប្តេជ្ញាចិត្ត និង​នវានុវត្តន៍ ក្រោម​ទិស​ស្លោក «​យើង​រួមគ្នា​កសាង​វប្បធម៌​គុណភាព​»៕

សូមចុចអាន៖ ​ផ្លូវក្រួសក្រហមចំនួន៥ខ្សែ ក្នុងស្រុកមោងឫស្សី ត្រូវបានជួស​ជុលឡើងវិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម