ព័ត៌មានជាតិ
ខេត្តកោះកុង មាន ៥ ចំណុចលើសគេ សូម្បីកំពង់សោមក៏មិនអាចមកប្រជែងបានដែរ
កោះកុងដូចជាដែនកោះដាច់សង្វែងកណ្តាលសមុទ្រ ដែលគ្រប់គ្នាបានត្រឹមស្រមៃតែពិបាកធ្វើដំណើរទៅដល់កាលពី ២០ឆ្នាំមុន។ ក្រោយផ្លូវជាតិលេខ ៤៨ ត្រូវបានស្ថាបនារួច ធ្វើឲ្យខេត្តសមុទ្រមានព្រំដែនគោកតភ្ជាប់ជាមួយជាប់ថៃនេះ មានការអភិវឌ្ឍ និងក្លាយជាឋានសួគ៌អ្នកទេសចរពនេរចរចូលចិត្តធម្មជាតិ។ ខេត្តដ៏សំបូរធនធាននេះ មានធម្មជាតិដ៏ស្តុកស្តម្ភជាមួយសមុទ្រឈើយ៉ាងខៀវស្រងាត់ នៅម្ខាងមានភ្នំ នៅម្ខាងមានសមុទ្រ រួមទាំងមានកោះជាច្រើនមិនទាន់មានការបំពុល។
ខេត្តកោះកុង មាន ៥ ចំណុចពិសេស ដែលខេត្តជាច្រើនមិនអាចប្រជែងបាន។
ខេត្តមានឆ្នេរសមុទ្រវែងជាងគេ
ក្នុងចំណោមខេត្តជាប់សមុទ្រទាំងបួន (ព្រះសីហនុ កំពត កែប និងកោះកុង) កោះកុងមានឆ្នេរប្រវែង ២០៦ គីឡូម៉ែត្រវែងជាងគេក្នុងប្រវែងឆ្នេរសរុប ៤៤០ គីឡូម៉ែត្រ។
មានកោះធំជាងគេក្នុងដែនសមុទ្រកម្ពុជា
កោះកុងក្រៅជាកោះធំជាងគេបំផុតស្ថិតនៅក្នុងខេត្តកោះកុងដោយមានទំហំសរុប ១០៣ គីឡូម៉ែត្រការ៉េ។ នៅលើកោះ មានទឹកជ្រោះ ១០ កន្លែង រួមទាំងឆ្នេរខ្សាច់ដ៏ស្រស់ស្អាតចំនួន ០៦ កន្លែង សម្រាប់ភ្ញៀវទៅកម្សាន្ត។
មានតំបន់អភិរក្សដែនជម្រកសត្វព្រៃធំលំដាប់លេខពីរនៅអាស៊ី
តំបន់អភិរក្សដែនជម្រកសត្វព្រៃពាមក្រសោបក្នុងខេត្តកោះកុង គ្រប់ដណ្តប់លើផ្ទៃដីសរុប ៤.៦៧២,៦១ ហិកតា ធំជាងគេទីពីរនៅតំបន់អាស៊ី។ តំបន់ទាក់ទាញបំផុតរបស់ខេត្តកោះកុង ក្នុងមួយឆ្នាំទទួលភ្ញៀវទេសចរបានរាប់ម៉ឺននាក់។
មានវារីអគ្គិសនីច្រើនជាងគេ
វារីអគ្គិសនីចំនួន ៧កន្លែងត្រូវបានសាងសង់ក្នុងនោះមាន ៣ កន្លែងស្ថិតនៅក្នុងខេត្តកោះកុងគឺវារីអគ្គិសនីស្ទឹងឫស្សីជ្រុំក្រោម (៣៣៨មេហ្គាវ៉ាត់) វារីអគ្គិសនីគិរីរម្យ៣ (១៨មេហ្គាវ៉ាត់) និងវារីអគ្គិសនីស្ទឹងតាតៃ (កម្លាំង ២៤៦មេហ្គាវ៉ាត់)។
ស្ពានឆ្លងសមុទ្រវែងជាងគេ
ស្ពានកោះកុង មានប្រវែង ១៩០០ ម៉ែត្រ ត្រូវបានដាក់ឲ្យប្រើប្រាស់ក្នុងឆ្នាំ ២០០២។ តភ្ជាប់ទៅច្រកចាំយាមព្រំដែនខ្មែរថៃនេះ គឺជាស្ពានឆ្លងសមុទ្រវែងជាងគេនៅក្នុងប្រទេសកម្ពុជា។
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស សុំឲ្យគ្រប់គ្នាអហោសិកម្ម
-
ចរាចរណ៍២ ថ្ងៃ ago
ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់
-
ចរាចរណ៍៧ ថ្ងៃ ago
ករណីបុករះស្លាប់៤នាក់នៅស្ពានអាកាសឫស្សីកែវ មានម្នាក់ជានិស្សិតពូកែជំនាញស្ថាបត្យកម្ម និងនគរូបនីយវិទ្យា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
គម្រោងទឹកស្អាតធំបំផុតចាយទុនជាង ១០០ លានដុល្លារនៅបាក់ខែង គ្រោងចាប់ផ្តើមសាងសង់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មន្រ្តីក្រសួងបកស្រាយវីដេអូរថភ្លើងបើកលើផ្លូវជាតិ ពលរដ្ឋសង្ស័យបើកខុសបច្ចេកទេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
តើទីក្រុងណា ស្ទះចរាចរណ៍ខ្លាំងជាងគេ នៅអាស៊ីអាគ្នេយ៍?