Connect with us

ព័ត៌មានជាតិ

របៀប​ចិញ្ចឹម​អន្ទង់​បាន​ថ្លៃ​ខ្ពស់ ត្រូវ​តាម​បច្ចេកទេស ទទួល​ផល​ល្អ​១០០​ភាគរយ

បានផុស

នៅ

​អន្ទង់​មាន​ច្រើន​ប្រភេទ មាន​អន្ទង់​ដំណើប អន្ទង់​គ្រាយ និង​អន្ទង់​ព្រ័ត្រ ជា​ពូជ​ក្នុងស្រុក។ បើ​ចិញ្ចឹម​តាម​ស្តង់ដារ អន្ទង់ បាន​ផល​ល្អ ក្នុង​នោះ​មាន​ទម្ងន់​ក្នុង​១​ក្បាល​២ ទៅ​៣​ខាំ ដែល​ធ្វើ​ឲ្យ​ការ​ចិញ្ចឹម​ទទួល​បាន​ជោគជ័យ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាម​ការធ្វើ​បទ​បង្ហាញ​របស់ លោក ថូ វណ្ណា អ្នក​ចិញ្ចឹម​អន្ទង់​ក្នុងស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែល​មាន​បទពិសោធន៍​យូរ​ឆ្នាំ ​ក្នុង​ការ​ចិញ្ចឹម​អន្ទង់​នេះ​ បាន​មានប្រសាសន៍ថា នៅ​ឆ្នាំ​ទី​១ និង​ឆ្នាំ​ទី​២ មុខរបរ​ចិញ្ចឹម​អន្ទង់​ខាត​ច្រើន​។ តែ​នៅ​ពេល​រក​ឃើញ​ចន្លោះ​ខ្វះខាត នៃ​របៀប​ចិញ្ចឹម​នេះ បាន​ធ្វើ​ឲ្យ​អន្ទង់​រស់​១០០​ភាគរយ​។ ដោយសារតែ​ពិនិត្យ​ទៅលើ​ទឹក​ស្អាត​ជា​តម្រូវការ​នោះ ទើបបាន​ឃើញថា ការ​ចិញ្ចឹម​នោះ មានការ​វិវត្តន៍​ឡើង​ដោយ​តម្លៃ​ក្នុង​ទីផ្សារ ១​គីឡូក្រាម ថ្លៃ​២​ម៉ឺន​រៀល​។

​លោក វណ្ណា បន្ត​ថា ពូជ​អន្ទង់​នេះ ទទួល​ទិញ​ពី​ប្រជាពលរដ្ឋ​ដែល​ចាប់​តាម​បឹង​ក្រោម​កំប្លោក​យក​មក​ប្រស់​ក្នុង​អាង​ចិញ្ចឹម​រយៈពេល​១៥​ថ្ងៃ​។ អាង​នោះ មាន​ប្រវែង​២​ម៉ែត្រ គុណ​នឹង​៣​ម៉ែត្រ ដោយ​ដាក់​ចូលក្នុង​បន្ទះ​ឫស្សី​បី​ជាន់ ចង​ឲ្យ​ណែន ដើម្បី​សង្កត់ពីលើ មិនអាច​ឲ្យ​អន្ទង់​ចេញ​បាន​។ ក្នុង​អាង​នីមួយៗ អាចដាក់​អន្ទង់​បាន​១៥០​គីឡូក្រាម ហើយ​ចិញ្ចឹម​ក្នុង​រយៈពេល​៧ ទៅ​៨​ខែ ទើប​អាច​ចាប់​លក់បាន​។ លក្ខណៈ​កត់ចំណាំ​របស់​វា ​ក្នុង​ការ​ចិញ្ចឹម​ត្រូវការ​ទឹក​ស្អាត និង​ធ្វើការ​ផ្លាស់ប្ដូរ​ទឹក​២​ថ្ងៃ​ម្តង​។ បើ​ទឹក​មិន​ស្អាត ឬ​ស្អុយ វា​មិន​ស៊ី​ចំណី អាច​ឲ្យ​វា​ងាប់​ភ្លាម​ក្នុង​រយៈពេល​៣​ថ្ងៃ​។ ចំពោះ​ចំណី​អន្ទង់​ គឺ​យក​កូន​ត្រី​មក​ចិញ្ច្រាំ​ពូត​ដុំៗ​ជាមួយ​ជន្លេន​។ អាង​ចិញ្ចឹម​អន្ទង់​របស់ លោក វណ្ណា មាន​ចំនួន​៣៤​អាង​។ ក្នុងនោះ អាង​នីមួយៗ ទទួលបាន​ផល​អន្ទង់​ចំនួន​៥០០​គីឡូក្រាម​៕

​អត្ថបទ៖ កញ្ញា វ៉ាត​

សូមចុចអាន៖​ អ្នក​ប្រកបរបរ​ចិញ្ចឹម​ត្រី​សមុទ្រ ត្អូញត្អែរ​រឿង​ទីផ្សារ ដោយសារ​ជំងឺ​កូ​វីដ​-១៩​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៧ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម