Connect with us

ព័ត៌មានជាតិ

កសិករ​គំរូ​ម្នាក់ ចែករំលែក​បទ​ពិសោធន៍​ដាំ​បន្លែ​ ក្នុង​កំប៉ុង​ជ័រ ទទួល​បាន​ជោគជ័យ

បានផុស

នៅ

​លោក រស់ ម៉ៅ ជា​កសិករ​គំរូ​ម្នាក់ ក្នុង​ខេត្ត​តាកែវ ទទួលជោគជ័យ​ក្នុង​ការ​ដាំ​បន្លែ​ចម្រុះ​ ដែល​អាច​ទទួល​បាន​ចំណូល​ខ្ពស់ និង​អាច​ប្រើប្រាស់​ដី​តូច ក៏​ដាំ​រកលុយ​បាន​ផង​ដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កសិករ​គំរូ រស់ ម៉ៅ បាន​និយាយ​ថា ក្រៅពី​ការ​ដាំ​បន្លែ​ដាក់​ទ្រើង ក៏​មាន​ដាំ​ប្រភេទ​បន្លែ​ចម្រុះ​ដាក់​ក្នុង​កំប៉ុង​បាន​ដែរ​។ ក្នុង​នោះ អាច​ទទួល​បាន​ផល​ដូចគ្នា​ទៅលើ​ការ​ដាំ​លើ​ផ្ទៃដី​រាបស្មើ​។ លោក រស់ ម៉ៅ បន្ត​ថា ការ​ដាំ​បន្លែ​មាន ជី​នាងវង ខ្ទឹម ស្ពៃ​ចម្រុះ​ក្នុង​កំប៉ុង​ជ័រ បាន​ផល​ដូចគ្នា​ទៅ​នឹង​ការ​ដាំ​លើដី​ផង​ដែរ​។ អាស្រ័យ​ ដោយសារ​យើង​មាន​ដី​តូច​ចង្អៀត​ក៏ដោយ ក៏​យើង​អាច​ដាំ​ក្នុង​កំប៉ុង​ជ័រ​តាម​ជញ្ជាំង តាម​របង​ផ្ទះ​។ នេះ​ជា​បទពិសោធន៍​មួយ​ ក្នុង​ការ​រកចំណូល ឬក៏​អាច​ទុក​ទទួល​ក្នុង​គ្រួសារ​បាន​ដែរ​។

​កសិករ​រូប​នេះ បាន​បន្ត​ទៀត​ថា ការ​ដាំ​ក្នុង​កំប៉ុង​ជ័រ​នេះ មាន​ប្រភេទ​ជី​នាងវង ស្ពៃ​ចម្រុះ ស្ពៃ​ធំ អាច​បាន​ផល​១​គីឡូក្រាម និង​ស្ពៃ​ចង្កឹះ បាន​ផល​៣​ខាំ​។ ការ​ដាំ​នេះ សំដៅ​តែ​ប្រភេទ​បន្លែ​ណា​ដែល​គ្មាន​ឫសកែវ​ទើប​អាច​ដាំ​បាន​។ ដោយ​កន្លងមក ការ​ដាំ​បន្លែ​ក្នុង​កំប៉ុង​នេះ មាន​អ្នកខ្លះ​ទទួល​ការ​បរាជ័យ​ ដោយសារ​ការ​ដាំ​ទុកចោល ថែទាំ​មិនបាន​ត្រឹមត្រូវ​ដូចជា ការ​ស្រោច​ទឹក ដាក់​ជី​ជាដើម​។ ម្យ៉ាងទៀត​ការ​ដាំ​បន្លែ​ក្នុង​កំប៉ុង​ជ័រ​នេះ គឺ​មិនសូវ​ខ្វល់ខ្វាយ​ការ​រំខាន​ពី​មាន់​កាយ​បំផ្លាញ​នោះ​ឡើយ​៕

​អត្ថបទ ៖ កញ្ញា វ៉ាត

សូមចុចអាន៖ ​របៀប​ចិញ្ចឹម​អន្ទង់​បាន​ថ្លៃ​ខ្ពស់ ត្រូវ​តាម​បច្ចេកទេស ទទួល​ផល​ល្អ​១០០​ភាគរយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម