Connect with us

ព័ត៌មានជាតិ

លោក​ស៊ុន ចាន់ថុល ៖ វិបត្តិ​ចំ​ងឺ កូ​វីដ​-១៩ មិនបាន​រារាំង​កម្ពុជា​ពី​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ឡើយ

បានផុស

នៅ

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន​លើក​ទី​២៦ ព្រមទាំង​ដៃគូ​សន្ទនា​ផ្សេងៗ តាមរយៈ​វីដេអូ​ពី​ចម្ងាយ ដែល​ដឹកនាំ​កិច្ចប្រជុំ​ដោយ​រដ្ឋមន្ត្រី​ដឹកជញ្ជូន ប្រទេស​ព្រុយ​ណេ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃ​អង្គារ ៩​កើត ខែ​មិគសិរ ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ទីស្ដីការក្រសួង លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​មានប្រសាសន៍ថា ប្រទេស​កម្ពុជា​បាន​សហការ​ជា​ប្រព័ន្ធ និង​តាម​ឋានានុក្រម​ទាំង​រដ្ឋបាល​សាធារណៈ​និង​ឯកជន រិះរក​គ្រប់​នីតិវិធី យន្តការ យុទ្ធសាស្ត្រ និង​វិធានការ ដើម្បី​ការពារ និង​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​មេរោគ​កូ​វីដ​-១៩ តាម​ការណែនាំ​របស់ អង្គការ​សុខភាព​ពិភពលោក និង​ក្រសួងសុខាភិបាល​កម្ពុជា​។

លោក​ទេសរដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់ថា ជា​លទ្ធផល កម្ពុជា​គ្មាន​ការ​ឆ្លង​រីក​រាលដាល​ក្នុង​សហគមន៍ និង​គ្មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ ឡើយ ហើយក៏​មិនបាន​ដាក់​ប្រទេស ឬ​តំបន់​ណាមួយ​ក្នុង​ភាព​មាន​អាសន្ន​ផង​ដែរ​។ ទោះជា​យ៉ាងណាក្ដី កម្ពុជា​នៅតែ​ប្រកាន់ខ្ជាប់​នូវ​វិធានការ​ការពារ ទប់ស្កាត់​របស់ ក្រសួងសុខាភិបាល​កម្ពុ​ជា ក៏ដូចជា​វិធានការ​ការពារ ទប់ស្កាត់​របស់​អង្គការ​សុខភាព​ពិភពលោក​យ៉ាង​ម៉ឺងម៉ាត់​បំផុត​។

លោក​ទេសរដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា វិបត្តិ​កូ​វីដ​-១៩ មិនបាន​រារាំង​កម្ពុជា​ពី​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ឡើយ​។ ជាក់ស្ដែង ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ កំពង់ផែ​ទឹក​ជ្រៅ​ក្រុងព្រះសីហនុ ព្រមទាំង ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ និង​ស្ពាន​ដទៃ​ទៀត​នៅតែ​បន្ត​ការសាងសង់​ជា​ប្រក្រតី ប៉ុន្តែ​ទាំង​កម្មករ និង​វិស្វករ ត្រូវ​អនុវត្ត​តាម​វិធានការ​ការពារ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​។

ជាមួយគ្នា​នោះ​ផង​ដែរ លោក​ទេសរដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា កម្ពុជា​បាន​សហការ​ជាមួយ​ប្រទេសជិតខាង​ដូចជា ប្រទេស​ថៃ វៀតណាម និង​ឡាវ បន្ត​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ព្រំដែន​រវាង​គ្នា​ជា​ធម្មតា តាមរយៈ​ការអនុវត្ត​វិធានការ និង​យន្តការ​នានា​ដែល​បាន​កំណត់ ដើម្បី​ចៀស​ផុត​ពី​វិបត្តិ​សេដ្ឋកិច្ច​គ្រួសារ និង​សង្គមជាតិ​ដែល​បង្កឡើង​ដោយ​មេរោគ​កូ​វីដ​-១៩៕
ដោយ ៖ រ៉ា​វុ​ទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម