ព័ត៌មានជាតិ
ដុតកម្ទេច ផលិតផលគ្រឿងក្នុងជ្រូក ទម្ងន់ជាងបីតោន
រថយន្ត១គ្រឿង ដឹកគ្រឿងក្នុងជ្រូក ចំនួន ៥៦កេស ស្មើនឹង ៣.៣៦០ គីឡូក្រាម ត្រូវបានសមត្ថកិច្ចឃាត់បាន កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នៅត្រង់ចំណុចស្នាក់ការគយទឹកថ្លា ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

មន្ត្រីគយតំបន់៥ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា រថយន្តដែលសមត្ថកិច្ចឃាត់ បានដឹកគ្រឿងក្នុងជ្រូក ដូចជា សាច់ជ្រូក អណ្ដាត ឆ្អឹងជំនីរជ្រូក និងគ្រឿងក្នុងជ្រូកចម្រុះ ចំនួន ៥៦កេស ស្មើនឹង ៣.៣៦០ គីឡូក្រាម និង១កេសស្មើរ៦០គីឡូក្រាម ដកហូតទុកនៅស្នាក់ការគយទឹកថ្លា ។

មន្ត្រីគយតំបន់៥ បានឲ្យដឹងទៀតថា ផលិតផលចម្រុះទាំងអស់ មានការប្រែប្រួលសភាពដើម មានក្លិនស្អុយ ហើយសមត្ថកិច្ចចម្រុះ សម្រេចធ្វើការដុតកម្ទេចចោល តាមវិធានបសុពេទ្យ នៅចំណុចដីវាល ស្ថិតក្នុងភូមិខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាវេលាម៉ោង ១២ព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ ២០២០៕
អត្ថបទ ៖ វ៉ាន់ ណាង


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ