Connect with us

ព័ត៌មានជាតិ

ដុត​កម្ទេច​​ ផលិតផលគ្រឿងក្នុងជ្រូក ទម្ងន់​ជាង​បី​តោន

បានផុស

នៅ

​រថយន្ត១គ្រឿង ​ដឹកគ្រឿងក្នុងជ្រូក​ ចំនួន ៥៦កេស ស្មើនឹង ៣.៣៦០ គីឡូក្រាម ត្រូវបាន​សមត្ថកិច្ច​ឃាត់​បាន​ កាលពីថ្ងៃទី២២ ខែ​តុលា ឆ្នាំ​២០២០ នៅត្រង់ចំណុច​ស្នាក់ការគយទឹកថ្លា ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីគយតំបន់៥ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ឲ្យដឹងថា​ ​​រថយន្តដែល​សមត្ថកិច្ច​ឃាត់ បានដឹកគ្រឿងក្នុងជ្រូក ​ដូចជា សាច់​ជ្រូក អណ្ដាត ឆ្អឹងជំនីរ​ជ្រូក និងគ្រឿងក្នុងជ្រូក​ចម្រុះ​ ចំនួន ៥៦កេស ស្មើនឹង ៣.៣៦០ គីឡូ​ក្រាម និង១កេសស្មើរ​៦០​គីឡូក្រាម ដកហូតទុកនៅស្នាក់ការ​គយទឹកថ្លា ។

មន្ត្រីគយតំបន់៥ បាន​​ឲ្យដឹងទៀតថា ​ ផលិតផលចម្រុះទាំងអស់ មានការប្រែប្រួលសភាពដើម មាន​ក្លិន​ស្អុយ ហើយ​សមត្ថកិច្ច​ចម្រុះ សម្រេច​ធ្វើការដុតកម្ទេចចោល តាមវិធានបសុពេទ្យ នៅចំណុចដីវាល ស្ថិត​ក្នុងភូមិខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាវេលាម៉ោង ១២ព្រឹក ថ្ងៃទី​២២ ខែតុលា ឆ្នាំ ២០២០៕

អត្ថបទ ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៧ វិនាទី មុន

លោក គួច ខេវិន ៖ ពិធីករ-ពិធីការិនី មានតួនាទីសំខាន់ក្នុងការបង្ហាញអត្តសញ្ញាណថ្លៃថ្នូរ​ជាតិសាសន៍ខ្លួន

ព័ត៌មានអន្ដរជាតិ៥១ វិនាទី មុន

ហាងឆេងតម្លៃប្រេងសាំងពិភពលោក បន្តធ្លាក់ថ្លៃច្រើនគួរសម

ព័ត៌មានអន្ដរជាតិ៧ នាទី មុន

វៀតណាម ជាប់ចំណាត់ថ្នាក់ទី៦ ជាប្រជាជនមានសុភមង្គលបំផុតនៅ អាស៊ី

សន្តិសុខសង្គម១៣ នាទី មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះណែនាំដល់ម្ចាស់យានដ្ឋានជួសជុល និងកែច្នៃឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ១៨ នាទី មុន

មន្ត្រីនាំពាក្យ៖ ការរឹតបន្ដឹងអាជីវកម្មគ្រប់រំសេវ ជាវិធានការទប់ស្កាត់ ដើម្បីបញ្ចៀសរាល់បាតុភាពផ្សេងៗ

Sokha Hotels

ព័ត៌មានពេញនិយម