Connect with us

ព័ត៌មានជាតិ

ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹង​ប្រកាស​ប្តូរ​ស្លាក​សញ្ញា​ថ្មី​«​រូប​បក្សី​សួគ៌​»​នៅ​ដើមឆ្នាំ​២០២១

បានផុស

នៅ

ភ្នំពេញ ៖​ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​នៅលើ​គេហទំព័រ​ផ្សារ​មូល​ប​ត្រ​កម្ពុជា ​កាលពី​ថ្ងៃទី​២៣​ខែវិច្ឆិកា ឆ្នាំ​២០២០ ​បាន​ឲ្យ​ដឹង​ថា ធនាគារ អេស៊ីលីដា ភី​អិ​ល ស៊ី ជា​ធនាគារពាណិជ្ជ​ដំបូង​ដែល​បាន​ចុះបញ្ជី​ជា​ក្រុមហ៊ុន​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​នៅក្នុង​ផ្សា​រមូល​ប​ត្រ​កម្ពុជា បាន​រៀប​ចំ​កិច្ចប្រជុំ​មហាសន្និបាត​ភាគ​ហ៊ុ​ន​វិសាមញ្ញ​ដឹកនាំ​ដោយ​លោក ឆាយ សឿន ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​ធនា​គារ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះ​ផងដែរ កិច្ចប្រជុំ​មហាសន្និបាត​ភាគ​ហ៊ុ​និក​វិសាមញ្ញ មានការ​ចូលរួម​ពី​ភាគ​ហ៊ុន​សាធារណៈ និង​មាន​របៀបវារៈ​ចំនួន​៩ ត្រូវបាន​អនុម័ត ដែល​ក្នុងនោះ​របៀបវារៈ​ទីមួយ ទទួល​ចំណាប់អារម្មណ៍​គឺ​ការផ្លាស់ប្តូរ​ស្លាក​សញ្ញា​ថ្មី​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី​។

បណ្ឌិត អិុន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​មាន ប្រសាសន៍ថា​ធនាគារ​អេស៊ីលីដា​ភីអិលស៊ី​បាន​ផ្លាស់ប្តូរ​រូបរាង​ស្លាក​សញ្ញា​ថ្មី​ដោយ រក្សា​នូវ​និមិត្តរូប អត្តសញ្ញាណ និង​អត្ថន័យ​ដែល​ធនាគារ​បាន​កសាង​ជាង​២៩​ឆ្នាំកន្លងមក​។

លោក​ប្រធាន​នាយក​ប្រតិបត្តិ​បាន​បន្តថា ​ស្លាក​សញ្ញា​ថ្មី​ធនាគារ​អេស៊ីលីដា​ភីអិលស៊ី ជា “​និមិត្តរូប​បក្សី​សួគ៌​” ឈរ​នៅ​ចំ​កណ្តាល​រង្វង់​មូល​ពណ៌​ខៀវ​ទឹកប៊ិច ដែល​បង្ហាញ​ពី​ភាពរឹងមាំ និង​វឌ្ឍនភាព​ប្រកបដោយ​ចីរភាព​។

បណ្ឌិត អិុន ចាន់នី​បាន​គូសបញ្ជាក់ថា គោលបំណង នៃ​ការផ្លាស់ប្តូរ​ស្លាក​សញ្ញា​ថ្មី របស់​ធនាគារ​ស្របតាម​ទស្សនៈ បេសកកម្ម យុទ្ធសាស្ត្រ​និង​ការអភិវឌ្ឍន៍​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ទាន់សម័យ​ជាស​កល​។ ចំណែក​ពណ៌​នៃ​ស្លាក​សញ្ញា​ថ្មី គឺ​មាន​បី​ពណ៌ គឺ​ទី​១ ពណ៌​ស តំណាង​ឲ្យ​អភិសមាចារ (​តម្លាភាព ភាពស្មោះត្រង់ និង​សុចរិត​ភាព​) ទី​២ ពណ៌​មាស តំណាង​ឲ្យ​គុណ​តម្លៃ និង​គុណភាព​និង​ទី​៣​ពណ៌​ខៀវ​ទឹក​ប៊ិក​តំណាង​ឲ្យ​សាមគ្គីភាព​ស្ថិរភាព​និង​សុវត្ថិភាព​។​រឺ​ឯ​ពណ៌​ទាំងបី​បញ្ចូល​គ្នា​ប្រៀប​ទៅនឹង​គ្រាប់ពូជ​និង​ធនធាន​ដែល​បាន​រីកដុះដាល​និង​ការអភិវឌ្ឍ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ប្រកបដោយ​ចីរភាព។

បណ្ឌិត អិុន ចាន់នី បាន​បន្ថែមទៀតថា ស្លាក​សញ្ញា​ថ្មី គ្រោង​នឹង​រៀបចំ​ដាក់​ឲ្យ​ប្រើប្រាស់​ចាប់ពី​ខែមករា ឆ្នាំ​២០២១​។ លោក​បណ្ឌិត​សូម​ថ្លែងអំណរគុណ​ជូន​ចំពោះ​គ្រប់ភាគី​ពាក់ព័ន្ធ អតិថិជន ភាគ​ហ៊ុ​និក ជាពិសេស​អាជ្ញាធរ ពាក់ព័ន្ធ ដែល​តែងតែ​គាំទ្រ និង​បន្ត​ការគាំទ្រ ធនាគារ អេស៊ីលីដា ភីអិលស៊ី​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម