Connect with us

ព័ត៌មានជាតិ

ពីរ​ករណី​ដែល​ប៉ូលិស​ចរាចរ​ផាក​ពិន័យ​អ្នក​បើកបរ​រាប់​ឆ្នាំ​ ពលរដ្ឋមិន​ដែល​ហ៊ាន​តវ៉ា

បានផុស

នៅ

ជា​ច្រើន​ឆ្នាំ​ មាន​បទ​ល្មើស​ចរាចរណ៍​ពីរ​ករណី​ ដែល​មន្រ្តី​​ប៉ូលីស​ចរាចរណ៍​តែងតែ​ផាក​ពិន័យ​លើ​អ្នក​បើកបរ​ដែល​ល្មើស។ តែ​បើ​យោង​តាម​ច្បាប់​ចរាចរណ៍ ករណី​ល្មើស​ទាំង​ពីរ​នេះ​មិន​ត្រូវ​ផាក​ពិន័យ​នោះ​ទេ ហើយ​ការ​ពិន័យ​ទៀត​សោត​ ក៏​មិន​ត្រូវ​តាម​​ច្បាប់​ដែរ។

ករណី​ទី​មួយ៖ បត់ស្តាំ​ពេល​ភ្លើងក្រហម

កន្លង​ទៅពេល​ភ្លើង​ក្រហមអ្នកបើកបរ​មិន​ហ៊ាន​បត់ស្តាំ​ទេ។ តែ​មាន​ពី​រ​ចំណុច​ដែល​ត្រូ​វ​បញ្ជាក់​៖

  • ចំណុច​ទី​មួយ​ បើ​ភ្លើង​សញ្ញាចរាចរណ៍ដែលមានព្រួញពណ៌ក្រហមបែបនេះ ( ដូចបង្ហាញក្នុងរូបភាព ) គឺ​អ្នកបើកបរ​មិនអាចបត់ស្តាំបានទេ ទោះក្នុងករណីមិនមានឧបសគ្គនៅខាងមុខក៏ដោយ។
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
  • តែ​ភ្លើង​សញ្ញាចរាចរណ៍ពណ៌ក្រហមមិនមានសញ្ញាព្រួញ (ដូចបង្ហាញក្នុងរូបភាព ) អ្នកបើកបរ​អាច​បត់ស្តាំ​បាន​ដោយប្រុងប្រយ័ត្នខ្ពស់ ក្នុងករណីមិនមានឧបសគ្គនៅខាងមុខ និងអ្នកបើកបរនៅស្តាំដៃទៀត។

ករណីទី​ពីរ៖ បើ​កភ្លើង​ពេល​ថ្ងៃ

ករណី​នេះ​ក៏​​ឧស្សាហ៍​ជួប​ដែរ​គឺ​ការ​បើក​ភ្លើង​ពេល​ថ្ងៃ ដែល​ពី​មុន​មាន​ពលរដ្ឋ​​រង​ការ​ផាក​ពិន័យ​ពី​មន្រ្តី​ប៉ូលីស​ចរារណ៍។

ក្នុងវេទិកា​ស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោកកាល​ពី​ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ លោកឧត្ដមសេនីយ៍ត្រី ថី វិសាល បានបកស្រាយលើករណីបើកភ្លើងពេលថ្ងៃថា ច្បាប់មិនតម្រូវឱ្យផាកពិន័យម៉ូតូ ឬរថយន្តបើកភ្លើងពេលថ្ងៃទេ។

ភ្លើងពេលថ្ងៃនេះមិនមែនជាភ្លើងហ្វា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយក៏មិនមែនជាភ្លើងកូតនោះដែរ។ បណ្តា​ប្រទេសអភិវឌ្ឍដូចជា​អាមេរិក ច្បាប់តម្រូវឱ្យមានបើកភ្លើងពេលថ្ងៃ ដែល​ត្រូវ​បើកជាប់រហូតតែម្ដង ហើយ​រថយន្តមួយ​ទឹក​​នាំ​ចូល​ស្រុក​ខ្មែរ​ភាគ​ច្រើន​នាំពី​អាមេរិក​។

បើ​តាម​លោកឧត្តម​សេនីយ៍​បញ្ជាក់ នៅក្នុងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកក៏ដូចជាព្រះរាជក្រឹត្យនៃមាត្រា ៣៩នេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មិនមានមាត្រាណាមួយឱ្យមន្រ្ដីនគរបាលចរាចរណ៍ធ្វើការផាកពិន័យទៅលើភ្លើងពេលថ្ងៃនោះទេ។ ទោះបីភ្លើង (Day Light) ដែលជាភ្លើងបំពាក់មានស្រាប់មកពីនាយក៏មន្រ្ដីនគរបាលមិនពិន័យដែរ ដូច្នេះសូមប្រជាពលរដ្ឋកុំមានការព្រួយបារម្ភ។

លោកបានបន្ថែមទៀតថា ពាក់ព័ន្ធទៅនឹងភ្លើងនេះ ទោះបីអ្នក​បើកបរ​ភ្លេចបិទភ្លើងកូត ក៏មន្រ្ដីនគរបាលមិន​ត្រូវ​ពិន័យដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៩ នាទី មុន

សិក្ខាកាម២៥រូបទទួលបានចំណេះដឹងកម្រិតខ្ពស់លើជំនាញកីឡាទូកក្តោង

ព័ត៌មានជាតិ១៤ នាទី មុន

ក្រុមយុវជនមកពីគ្រួសារក្រីក្រ ថា វគ្គជំនាញបច្ចេកទេសរបស់រដ្ឋាភិបាល មានភាពទាក់ទាញក្នុងការរៀនសូត្រ

ព័ត៌មានជាតិ១៩ នាទី មុន

ឆ្នាំ ២០២៤នេះ កសិដ្ឋានមួយ នៅខេត្តបាត់ដំបង មានគម្រោងទិញគោពីកសិករតាមភូមិ ប្រមាណ ៣,០០០ក្បាល

ព័ត៌មានអន្ដរជាតិ២២ នាទី មុន

ទីក្រុងហូជីមិញ គិតគូរឲ្យចាក់វ៉ាក់សាំងកូវីដឡើងវិញ ដើម្បីការពារវីរុសបំប្លែងថ្មីឆ្លងខ្លាំង

ព័ត៌មានជាតិ៣០ នាទី មុន

លោក កើត រិទ្ធ ៖ ការជួយប្រជាជន ពិសេសប្រជាជនក្រីក្រ និងរងគ្រោះដោយអយុត្តិធម៌ នឹងទទួលបាន​​ការគោរព និងកិត្តិយសយ៉ាងធំធេង

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៦ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ចរាចរណ៍១ ថ្ងៃ មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

Sokha Hotels

ព័ត៌មានពេញនិយម