Connect with us

ព័ត៌មានជាតិ

តុលាការ​កំពូល​សម្រេច​បន្តឃុំខ្លួន លោករ៉ុង ឈុន ដល់ថ្ងៃកាត់ទោស

បានផុស

នៅ

នៅព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រុមប្រឹក្សា​តុលាការ​កំពូល​ បានចេញ​សេចក្ដី​សម្រេច​បដិសេធ​មិនឲ្យលោក រ៉ុង ឈុន នៅក្រៅឃុំ​ឡើយ ពោលគឺបន្តឃុំខ្លួនរហូតដល់ថ្ងៃសាលាដំបូងបើកសវនាការ ។
 
សេចក្ដីសម្រេចនេះ បានប្រកាសនៅចំពោះមុខជនជាប់ចោទ ហើយលោក រ៉ុង ឈុន ជាជនជាប់ចោទបាន​បង្ហាញទឹកមុខ ក្រៀមក្រំ អស់សង្ឃឹម ពេលត្រូវ​បញ្ជូន​ទៅកាន់ពន្ធនាគារវិញ ។
 
លោក រ៉ុង ឈុន ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន នា​យប់​ថ្ងៃ​ទី៣១ ខែ​កក្កដា ឆ្នាំ២០២០ ​ ហើយតុលាការបានចោទប្រកាន់ពីបទ « ញុះញង់បង្កអោយមានភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម » តាមមាត្រា​៤៩៥​នៃក្រម​ព្រហ្មទណ្ឌ​ ក្រោយពីរូបគាត់បានធ្វើសេចក្ដីថ្លែងការណ៍មួយ​ពី​បញ្ហាព្រំដែនដ៏រសើបនៅខេត្តត្បូងឃ្មុំ ៕

អត្ថបទ ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទី មុន

អគ្គនាយកអន្តោប្រវេសន៍ ប្រាប់មន្ត្រីជួយសម្រួលដល់ពលករដែលត្រឡប់ពីថៃឱ្យបានល្អ នាឱកាសចូលឆ្នាំខ្មែរ

ព័ត៌មានអន្ដរជាតិ៦ នាទី មុន

គ្រូពេទ្យភ្ញាក់ផ្អើល ក្រោយវះកាត់ឃើញដូងមួយផ្លែក្នុងរន្ធគូថបុរស តៃវ៉ាន់

ព័ត៌មានជាតិ១១ នាទី មុន

ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀតសម្រាប់កម្ពុជា

ព័ត៌មានជាតិ១៦ នាទី មុន

អ្នកសារព័ត៌មានដើរតួនាទីសំខាន់​​ ចូលរួម​​បញ្ជ្រាប​គោលនយោបាយ​​របបសន្តិសុខសង្គម​ដល់សាធារណៈជន

ព័ត៌មានជាតិ១៩ នាទី មុន

ប្រធានរដ្ឋសភាថៃ អះអាងថា នឹងជួយជំរុញអ្នកវិនិយោគថៃឲ្យមកបណ្ដាក់ទុនកាន់តែច្រើននៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម