Connect with us

ព័ត៌មានជាតិ

នាយប៉ុស្តិ៍៖ មិនមានករណីនាំពលករ​ទៅប្រទេសថៃ តាមចំណុចច្រកល្បៀនចាន់គីរី ទេ

បានផុស

នៅ

នគរបាលការពារព្រំដែនគោកស្វាយចេក ហៅចាន់គីរី ស្ថិតក្នុងខេត្តបាត់ដំបង បានធ្វើការបដិសេធ ចំពោះ​ការលើកឡើងថា នៅចំណុចច្រកល្បៀនចាន់គីរី ស្ថិតក្នុងភូមិស្វាយ​ ឃុំបឹងរាំង ស្រុកកំរៀង ​មានការលួច​លាក់នាំពលករខ្មែរ ទៅប្រទេសថៃ ​ដោយខុសច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកអនុសេនីយ៍ឯក យ៉ុង​ សម្បត្តិ នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោក​ស្វាយចេក(ហៅចំណុចចាន់​គីរី​)បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៥ ខែវិច្ឆកា ឆ្នាំ២០២០ នេះថា ​កន្លងមកនេះ​មាន​ព័ត៌មាន​មួយបានអះអាង​ថា កម្លាំងរបស់លោកបាន​ឃុបឃិតលួចលាក់​នាំចេញពលករខ្មែរ និងទំនិញ​គេចពន្ធ ឬបទល្មើសផ្សេងៗ​ជាច្រើនឆ្លងកាត់ជាការផ្គើន នឹងបទបញ្ជារបស់សម្តេចក្រឡាហោម​ ស​ ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រ​សួង​ម​ហាផ្ទៃ ក្នុងការទប់ស្កាត់នូវជំងឺកូវីដ-១៩ ពីប្រទេសជិតខាង។

​លោក​ថា កន្លងមកមាន​ព័ត៌មាន​ក្លែងក្លាយ​ជាចរិក​ញុះញង់​ខណៈកម្លាំង​ឈរជើង​ទាំងអស់​មិន​ដែល​​បំពាន​នឹងបទបញ្ជារបស់ថ្នាក់លើទេ មានតែ​ខិត​ខំប្រឹងប្រែងបំពេញ​តួនាទី​ភារ:កិច្ច​ឱ្យ​ទទួលបានជោគ​ជ័យ​តាម​​បទបញ្ជារបស់ថ្នាក់ដឹកនាំ​។

លោក យ៉ុង​ សម្បត្តិ​ បានបន្តថា​ ទីតាំងឈរជើងក្នុងភូមិសាស្ត្រ​ខាងលើ ជាទីតាំងមួយដែល​អនុញ្ញាត​ឱ្យ​ការពិនិត្យ ធ្វើចត្តាឡីសក្ក័ពលករខ្មែរ ដែលចេញមកពីប្រទេសថៃ​ ហើយមាន​កម្លាំង​ចម្រុះ​ជាច្រើនទៀតបាន​ចូលរួមសហការ​បំ​ពេញ​កាតព្វកិច្ចយ៉ាងខ្ជាប់ខ្ជួន ខណៈចំណុចចាន់គីរី ធ្លាប់មានការអនុគ្រោះ ឱ្យពលរដ្ឋ​ជាប់តំបន់ព្រំដែនមួយចំ​នួនតូច បានចេញចូលដើម្បីទិញម្ហូបអាហារ នឹង​ស្បៀង​សម្រាប់​បរិភោគ​​ប្រចាំថ្ងៃ​ដោយមិនបានយកលុយកាក់ពីពួកគាត់សូម្បីមួយរៀលឡើយ៕

អត្ថបទ ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥០ នាទី មុន

អាមេរិក ដាក់ទណ្ឌកម្មក្រុមហ៊ុនជួរមុខ ចិន ដែលមានចិត្តចង់កម្ទេចហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដោះស្រាយបញ្ហាប្រឈមមួយចំនួនជូនពលរដ្ឋ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

តៃវ៉ាន់ ធ្វើសមយុទ្ធយោធាបាញ់មីស៊ីលពីដីទៅអាកាស

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មករ-និយោជិត នៃរោងចក្រ ញូ ស្កាយ ព្រីនធីង អរគុណ រាជរដ្ឋាភិបាល ដែលបើកប្រាក់ឈ្នួលដល់ខ្លួន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក សេដ្ឋា មិនជួបលោក ថាក់ស៊ីន នៅទីស្នាក់ការបក្ស តែទៅទស្សនា​បាល់ទាត់រវាង ថៃ និងកូរ៉េខាងត្បូង

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២១ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម