Connect with us

ព័ត៌មានជាតិ

ឆ្នាំនេះ​មាន​បេក្ខជន​គ​ថ្លង់ ​និង ​ពិការ​ភ្នែក​ជិត​១០​នាក់​ ដាក់ពាក្យ​ប្រឡង​ឌី​ប្លូ​ម

បានផុស

នៅ

ភ្នំពេញ ​៖ ​លោក​រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ​ឬ ​ឌី​ប្លូ​ម ​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​៣០​ វិច្ឆិកា​ខាងមុខ​មាន​បេក្ខជន​ដាក់ពាក្យ​ប្រឡង​ចំនួន​១៥៨៧១៧​នាក់​ ក្នុង​នោះ​មាន​បេក្ខជន​គ​ថ្លង់​និង​ពិការភ្នែក​ចំនួន​៧​នាក់​ផងដែរ​។

​លោក​បាន​បន្ត​ថា ​ក្នុងចំណោម​បេក្ខជន​គ​ថ្លង់​និង​ពិការភ្នែក​ចំនួន​៧​នាក់​នោះ ​មាន​បេក្ខជន​គ​ថ្លង់​៣​នាក់​ ស្រី​ម្នាក់​ និង​ បេក្ខជន​ពិការ​ភ្នែក​ចំនួន​៤​នាក់​ស្រី​២​នាក់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ណែនាំ​ឲ្យ​មានការ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​បេក្ខជន​ពិការ​ដោយ​គ្មាន​ការរើសអើង​ឡើយ​មិន​ថា​ពួកគាត់​ពិការភ្នែក គ​ថ្លង់ ពិការ​ដៃ​ឬ​ជើង ក៏ដោយ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ពួកគេ​នឹង​ទទួលបាន​ការយកចិត្ត​ទុកដាក់​ជាពិសេស​ពី​ក្រុមការងារ​ប្រឡង និង​ការកែ​វិញ្ញាសារ​ជា​លក្ខណៈពិសេស​ផងដែរ​។

ចំពោះ វិញ្ញាសា​ប្រឡង​បេក្ខជន​ពិការ​ភ្នែក​ត្រូវ​បាន​អនុរក្ស​អាន​វិញ្ញាសា​ឲ្យ​ស្តាប់ ឬ​កត់ត្រា សម្រាប់​បេក្ខជន​និង​ដកចេញ​នូវ​វិញ្ញាសា​ដែល​ពាក់ព័ន្ធ​ទៅនឹង​គំនូរ។

រីឯ​បេក្ខជន​គ​ថ្លង់ មិន​ប្រឡង​វិញ្ញាសា​សរសេរ​តាម​អាន​ទេ ហើយ​សន្លឹក​កិច្ចការ​របស់​បេក្ខជន​ពិការ​ភ្នែក ត្រូវ​កែ​ដោយ​លោកគ្រូ អ្នកគ្រូ ដែល​មកពី​វិទ្យាល័យ​អប់រំ​ពិសេស​។

លោក រស់ សុ​វាចា​បាន​បន្ត​ថា ​សម្រាប់​ការប្រឡង​នៅ​ឆ្នាំនេះ​គ្រឹះស្ថានសិក្សា​សាធារណៈ​និង​ឯកជន​ត្រូវអនុវត្ត​វិធានការ​សុវត្ថិភាព​សុខភាព​ទាំងអស់គ្នា​ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។

​លោក​បាន​បន្តទៀតថា ​ក្រសួង​នៅតែ​បន្ត​ប្រគល់​សិទ្ធិ​អំណាច និង​ការទទួលខុសត្រូវ​ទាំងស្រុង​ជូន​គ្រឹះស្ថាន​មធ្យមសិក្សា​សាធារណៈ​និង​ឯកជន​នីមួយៗ​ជា​អ្នក​រៀបចំ​ដំណើរការ​ប្រឡង ដោយ​ខ្លួនឯង​ពោល​គឺ​ចាប់តាំងពី​កា​រប​ចំ​ប្រធាន​វិញ្ញាសា ដំណើរការ​សំណេរ កំណែ ស្រង់​បូក​ពិន្ទុ​និង​ការប្រកាស​លទ្ធផល​ប្រឡង​ជាដើម​។

យ៉ាងណាក៏ដោយ​ក្រសួង​តម្រូវ​ឲ្យ​មន្ទីរអប់រំ​រាជធានី​ខេត្ត​ក៏ដូចជា​ថ្នាក់ដឹកនាំ​ក្រសួង​ចុះ​ត្រួតពិនិត្យ​នៅតាម​មណ្ឌល​ប្រឡង​នីមួយៗ​ផងដែរ​ ដើម្បី​ឲ្យ​ដំណើរ​ការ​ប្រឡង​កាន់​តែមាន​គុណភាព​ថែមទៀត។

គួរ​បញ្ជាក់ថា ​ប្រឡង​ឌី​ប្លូ​ម​នៅ​ឆ្នាំនេះ​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​៣០​ ខែវិច្ឆិកា ​ឆ្នាំ​២០២០​ដោយមាន​បេក្ខជន​សរុប​ចំនួន​១៥៨៧១៧​នាក់​ ស្រី​៨៥១៣១​នាក់​ និង​មាន​មណ្ឌល​ប្រឡង​ចំនួន​១៧២៩​ចែក​ជា​៧១៤១​បន្ទប់​មានការ​ថយ​ចុះ​ខណៈ​ឆ្នាំមុន​មាន​បេក្ខជន​ចូលរួម​ប្រឡង​ចំនួន​១៨៥១៨៣​នាក់​ក្នុងនោះ​ស្រី​៩៧៥៩៤​នាក់​មាន​១៦៨៤​មណ្ឌល​ចែកជា​៧៤០៧​បន្ទប់​៕
ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១៩ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម