Connect with us

ព័ត៌មានជាតិ

នគរបាល​ក្រុង​សៀមរាប ឃាត់ខ្លួន​ស្ត្រីម្នាក់ លួច​ថង់​ប្រាក់​អស់​ប្រមាណ​ជិត​២​លាន​រៀល​

បានផុស

នៅ

សៀមរាប ​៖ ​ស្ត្រី​ម្នាក់​លួច​ថង់​ប្រាក់​របស់​អ្នកលក់​ចាប់ហួយ​អស់​ប្រមាណ​ជិត​២​លាន​រៀល​ រួច​គេចខ្លួន តែ​ត្រូវ​ម្ចាស់​តូប​ដេញ​តាម​ឃាត់ខ្លួន​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​សង្កាត់​ទឹក​វិល​។

ហេតុការណ៍​ឃាត់ខ្លួន​នេះ​ ធ្វើឡើង​នៅ​វេលា​ម៉ោង ០៨​និង​៣០​នាទី ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០​ស្ថិត​ក្នុង​ផ្សារ​ទឹក​វិល ក្នុងភូមិ ប្រី​យ៍​ថ្មី សង្កាត់ ទឹក​វិល ក្រង​/​ខេត្តសៀមរាប។

លោក​វរសេនីយ៍ទោ នួន ស័ក្ក​ចំរើន​រិ​ទ្ធ អធិការរង​នគរបាល​ក្រុង​សៀមរាប បាន​ឲ្យ​ដឹង​ថា ដោយ​ទទួល​បាន​ការអនុញ្ញាត​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ភឹង ចិន្តា​រ៉េត ស្នងការ​រង​ទទួល​ការ​ព្រហ្មទណ្ឌ និង​លោកនាយ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ទើប​កម្លាំង​នគរបាល​មូលដ្ឋាន​នៃ​ក្រុង​សៀមរាប ឃាត់ខ្លួន​ស្ត្រី​ជា​ជនសង្ស័យ​ម្នាក់​ឈ្មោះ ញឹក ធី ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ រស់នៅ​ភូមិ ដូន​ស្វា ឃុំ​សំរោង​យា ស្រុក​ពួក ខេត្តសៀមរាប​។

លោក​បន្ត​ថា ដំណើររឿង នៅ​ថ្ងៃទី​២៥ ខែ វិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង ០៨​និង​៣០​នាទី ត្រង់​ចំណុច​តូប​លក់ដូរ​ឈ្មោះ​សេក​ក្នុង​ផ្សារ​ទឹក​វិល ក្នុងភូមិប្រី​យ៍​ថ្មី សង្កាត់ទឹក​វិល ក្រុង​/​ខេត្តសៀមរាប ខណៈ​ពេល​ដែល​ជនរងគ្រោះ​ឈ្មោះ ឡាន ប៉ាច ភេទ ស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ រស់នៅ​ភូមិជ្រៃ សង្កាត់ ទឹក​វិល ក្រុង​/​ខេត្តសៀមរាប ដាក់​ថង់​ប្រា​ក់លើ​តុ​ក្នុង​តូប​លក់ដូរ​ខាងលើ​ហើយ​រវល់​តែ​តថ្លៃ​ឥវ៉ាន់​ជាមួយនឹង​អ្នកលក់ ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ ញឹក ធី ភេទ​ស្រី បានធ្វើ​សកម្មភាព​លួច​យក​ថង់​ប្រាក់ ដែល​មាន​ប្រាក់​សរុប​ចំនួន ១៨៦៨៦០០៛(​មួយ​លាន​ប៉ែតសិប​ប្រាំមួយ​ម៉ឺន​ប្រាំបី​ពាន់​ប្រាំមួយរយ​រៀល​)​។ ប្រាក់​ក្នុង​ថង់​ទាំងអស់​ខាងលើ​ដែល​ជនរងគ្រោះ​ដាក់​នៅលើ​តុ​ក្នុង​តូប​លក់​អីវ៉ាន់​ហើយ​រវល់​តែ​តថ្លៃ​ឥ​វ៉ាន់ ពេលនោះ​ជនសង្ស័យ​ក៏​ចូលមក​ទិញ​ឥ​វ៉ាន់​ដែរ​ហើយ​ធ្វើ​សកម្មភាព​លួ​យ​យក​ថង់​ដាក់​ប្រាក់​ដែល​នៅលើ​តុ រួច​គេចខ្លួនបាត់​។ បន្ទាប់មក​ជនរងគ្រោះ​បាន​តាមរក​ជនសង្ស័យ​ក៏​ជួប​និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​នៅ​ចំនុច​មណ្ឌល​កែប្រែ​ក្នុងភូមិ​ជ្រៃ សង្កាត់​ទឹក​វិល ក្រុង​/​ខេត្តសៀមរាប បានប្រគល់​ឲ្យ​សមត្ថកិច្ច យកមក​ប៉ុស្តិ៍​រដ្ឋបាល ដើម្បី​សួរនាំ​។

ក្រោយពី​ការ​សួរនាំ ជនសង្ស័យ​ឈ្មោះ ញឹក ធី ភេទ​ស្រី បាន​ឆ្លើយ​សារភាព​ថា​ រូបគេ ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​ទ្រព្យសម្បត្តិ​(​ថង់​ប្រាក់​)​របស់​ជនរងគ្រោះ​ខាងលើ​ពិតប្រាកដ​មែន ហើយ​សមត្ថកិច្ច​បានធ្វើ​ការ​ដកហូត ទ្រព្យសម្បត្តិ​ដែល​ជនសង្ស័យ​ធ្វើ​សកម្មភាព​លួច​ខាងលើ​បាន​មក​វិញ និង​ធ្វើការ​ប្រគល់​ឲ្យ​ជនរងគ្រោះ​យកទៅ​គ្រប់គ្រង និង​ប្រើប្រាស់​ផ្ទាល់ខ្លួន​របស់គាត់​វិញ​។

បច្ចុប្បន្ន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប កំពុង​កសាង​សំណុំរឿង​ខាងលើនេះ​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕
ដោយ ៖ កុសល

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ៥ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ៥ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម