ព្រះសុខភាពសម្ដេចសង្ឃ ទេព វង្ស ល្អប្រសើរ និងបានយាងមកកម្ពុជាវិញ – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានជាតិ

ព្រះសុខភាពសម្ដេចសង្ឃ ទេព វង្ស ល្អប្រសើរ និងបានយាងមកកម្ពុជាវិញ

Published

on

សម្ដេចអគ្គព្រះមហាសង្ឃរាជាធិបតី ទេព វង្ស យាងត្រលប់មកដល់កម្ពុជាវិញ បន្ទាប់ពីសម្រាកព្យាបាលព្រះរោគ នៅប្រទេសវៀតណាម អស់រយៈពេលប្រមាណពីរខែកន្លងមកនេះ។

សម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា មានថេរដីកា ប្រាប់គេហទំព័រ កម្ពុជាថ្មី នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះថា ព្រះសុខភាព របស់សម្ដេចអគ្គព្រះមហាសង្ឃរាជាធិបតី ទេព វង្ស បានល្អប្រសើរជាងមុន ហើយសម្តេច បានយាងមកកម្ពុជាវិញ តាមច្រកព្រំដែន អន្តរជាតិ បាវិត ។

សូមរំលឹកថា សម្ដេចអគ្គព្រះមហាសង្ឃរាជាធិបតី ទេព វង្ស បានដួលនៅក្នុងបន្ទប់ទឹក ដោយប៉ះពាល់ព្រះកាយផ្នែកខាងឆ្វេង ធ្វើឱ្យដៃ និងជើងកម្រើកមិនរួច ព្រមទាំងប៉ះពាល់ដល់ព្រះកេស កាលពីវេលាម៉ោង៩ និង៤០នាទីយប់ ថ្ងៃទី១៩ ខែសីហា និងបានបញ្ជូនទៅព្យាបាលព្រះរោគ នៅប្រទេសវៀតណាម៕

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម