ព័ត៌មានជាតិ
ផ្ទុះការគាំទ្រ ! ព្រាប សុវត្ថិ និង មាស សុខសោភា ប៉ះគ្នាក្នុងបទ ដួងចិត្តទ័ព បេះដូងពេទ្យ ទើបចេញផ្លូវការមុននេះ
ដូចដែលអ្វីដែលជាការប្រកាសនិងសន្យាកាលពីម្សិលមិញពិតមែនទីបំផុតការទន្ទឹងរង់ចាំទាំងអន្ទះសាររបស់អ្នកគាំទ្រនិងមហាជនបានមកដល់ហើយ ខណៈចម្រៀងមួយបទដែលជាការចម្រៀងរួមច្របាច់ចូលគ្នាពីកំពូលតារាចម្រៀងពីររូបគឺលោក ព្រាប សុវត្ថិ និងអ្នកនាង មាស សុខសោភា ពេលនេះបានចេញផ្សព្វផ្សាយជាផ្លូវការហើយ។
គេចាំបានថានៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់កវីនិពន្ធល្បីឈ្មោះលោក សុខ ជំនោ កាលពីថ្ងៃទី២២ ខែតុលាម្សិលមិញបានប្រកាសជាសាធារណៈថាបទ ដួងចិត្តទ័ព បេះដូងគ្រូពេទ្យ ត្រៀមនឹងចេញនៅព្រឹកថ្ងៃនេះ ហើយទីបំផុតមិនធ្វើឲ្យអ្នកគាំទ្រនិងទស្សនិកជនខកបំណងឡើយពោលគឺបទ ដួងចិត្តទ័ព បេះដូងគ្រូពេទ្យ ពិតជាត្រូវបានបញ្ចេញផ្សព្វផ្សាយមែនកាលពីប៉ុន្មានម៉ោងមុននេះ។
តាមរយៈបទ ដួងចិត្តទ័ព បេះដូងគ្រូពេទ្យ ដែលជាការពួកដៃគ្នាយ៉ាងកម្ររបំផុតរវាងកំពូលតារាចម្រៀងប្រុស-ស្រីពីររូបជ្រកក្រោមដំបូងផលិតកម្មផ្សេងគ្នាលោក ព្រាប សុវត្ថិ និង មាស សុខសោភា នាពេលនេះបានកំពុងធ្វើឲ្យមហាជនចាប់អារម្មណ៍និងគាំទ្រខ្លាំងខណៈដែលបទនេះបានច្រៀងរៀនរាប់អំពីគុណបំណាច់និងការលះបង់កំលាំងកាយចិត្តដោយមិនខ្លាចនឿយហត់ឬត្រូវក្តៅ ខ្យល់ ភ្លៀងរងារដើម្បីជួងសង្គ្រោះជីវិតពលរដ្ឋខ្មែរពីសំណាក់កងទ័ពនិងគ្រូពេទ្យដែលកំពុងរងគ្រោះធម្មជាតិជំនន់ទឹកភ្លៀងនៅតាមបណ្តាខេត្តមួយចំនួន។
បើតាមការបញ្ជាក់ឲ្យដឹងពីលោក សុខ ជំនោ បានលើកឡើងថាបទ ដួងចិត្តទ័ព បេះដូងពេទ្យ នេះជាការនិពន្ធទំនុកច្រៀងដោយខ្លួនលោកផ្ទាល់ហើយនិពន្ធបទភ្លេងនិងប្រគុំដោយ ចចកសមុទ្រនឹងច្រៀងរួមគ្នាដោយ ព្រាប សុវត្ថិ-មាស សុខសោភា ។សូមជម្រាបដែរថាកន្លងមកតារាចម្រៀងលោក ព្រាប សុវត្ថិ និង មាស សុខសោភា ជារឿយៗអ្នកគាំទ្រតែងតែបញ្ចេញទស្សនៈដោយផ្គូរផ្គងឲ្យអ្នកទាំងពីរក្លាយជាតារាចម្រៀងរួមគ្នាតែមួយព្រោះសមត្ថភាពរបស់ពួកគេសុទ្ធតែមានទេពកោសល្យខ្ពស់ដូចគ្នា ហើយទីបំផុតក៏ស្រាប់តែប៉ះគ្នាក្នុងបទនេះតែម្តង៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៨ ម៉ោង ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
កីឡា៦ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សន្តិសុខសង្គម២ ថ្ងៃ ago
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ
-
សន្តិសុខសង្គម១៦ ម៉ោង ago
បឋម៖ អគ្គិភ័យកំពុងឆេះផ្ទះពលរដ្ឋក្នុងបុរីពិភពថ្មីកំបូល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)