Connect with us

ព័ត៌មានជាតិ

​ទំនាស់​ដី​ផ្លូវ​កាត់​ចម្ការ​ នៅភូមិត្រពាំងកក់ ដោះស្រាយមិន​ចេញ ខណៈ​ភាគី​សង្ខាង​​យក​ឈ្នះ​រៀង​ខ្លួន

បានផុស

នៅ

ទំនាស់​ដី​ផ្លូវ​ កាត់តាមចម្ការ ស្ថិតចំណុចភូមិត្រពាំងកក់ ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត ដែលភាគីម្ខាង​សុំបិទ​ផ្លូវ​ចាស់ ហើយសង់ផ្លូវថ្មីជំនួស រហូតមកដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ​នៅតែដោះស្រាយមិន​ទាន់ចេញ បើទោះជា​អាជ្ញាធរ ខិតខំ​រក​គន្លឹះ​​មកពន្យល់បែបណាក៏ដោយ។

​​បញ្ហានេះ ពុំមែនកើតឡើងពីករណីទំនាស់ដីធ្លីនោះទេ តែ​ដោយសារ​ពលរដ្ឋ​មិនព្រម​ធ្វើ​ដំណើរ​តាម​ផ្លូវថ្មី ដែល​បាន​ធ្វើ​រួច​ ​ហើយ​សុំឆ្លងកាត់ផ្លូវចាស់ដដែលវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី លីង អាយហ័រ ជាភាគីម្ចាស់ដីដែលសុំ​គោលការណ៍​បិទ​ផ្លូវចាស់ បាននិយាយថា ការសុំបិទផ្លូវចាស់ និងធ្វើ​ផ្លូវថ្មីឲ្យពលរដ្ឋធ្វើដំណើរ​ ដោយសារដីនៅអម​សង្ខាង​ផ្លូវត្រង់ចំណុច​ចម្ការ​របស់​គាត់ គាត់បាន​ទិញ​ពី​ប្រជាពលរដ្ឋរួចមកហើយ ហើយ​បាន​បង្កបង្កើន​អាស្រ័យផល ដូចជា ដាំចេក និងដំណាំរួមផ្សំជាច្រើន​មុខ​ទៀត ប៉ុន្តែពុំដែលទទួលបានផលឡើយ ព្រោះតែមានផ្លូវឆ្លងកាត់នៅ​ចំ​ពាក់​កណ្ដាល​ដីរបស់គាត់​​ ហើយ​កន្លង​មកផលដំណាំត្រូវរងការបំផ្លាញ និងបាត់បង់ស្ទើគ្មានសល់ ម្លោះហើយទើបអ្នក​ស្រីចំណាយថវិកា​ផ្ទាល់​ខ្លួន ជិត១ម៉ឺនដុល្លារ ដើម្បីធ្វើផ្លូវថ្មី​វៀងផ្លូវចាស់​ សម្រាប់ឲ្យពលរដ្ឋធ្វើដំណើរវិញ។

ក្រៅពីសុំគោលការណ៍បិទផ្លូវចាស់ អ្នកស្រីលីង អាយហ័រ​ ក៏បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន​ជួយរកដំ​ណោះស្រាយលើបញ្ហាពលរដ្ឋមួយគ្រួសារ ដែលហ៊ានធ្វើផ្លូវឆ្លងកាត់ដីរបស់គាត់ផងដែរ។

ក្រោយពីបានស្តាប់ហេតុផល​ទាំង​សង្ខាង​ លោក ប្រាក់ សាមឿន មេឃុំស្ទឹងកែវ បានសម្របសម្រួល​ដោយ​ពន្យល់ឲ្យភាគីទំនាស់សហការគ្នា ប៉ុន្តែ​ពុំទទួលបានលទ្ធផល ដោយសារភាគីទាំងពីរពុំមានការ​យោគ​យល់អធ្យាស្រ័យគ្នានោះឡើយ ទើបលោកមេឃុំ យករឿងរ៉ាវទាំងនេះ ទៅពិចារណា ដើម្បីរក    គន្លឹះ​ដោះ​ស្រាយបន្តទៀត ហើយបើដោះស្រាយមិនចេញទេ មានតែបញ្ជូនរឿងរ៉ាវនេះ ទៅថ្នាក់លើ​ជាអ្នក​ដោះ​ស្រាយ​វិញ៕

អត្ថបទ ៖ សេង ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម