Connect with us

ព័ត៌មានជាតិ

អគ្គីភ័យ ឆេះ​ផ្ទះ​​ពលរដ្ឋច្រើនខ្នង នៅខេត្តត្បូងឃ្មុំ

បានផុស

នៅ

ផ្ទះប្រជាពលរដ្ឋចំនួន ៦ ខ្នង ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ ដោយសារឆ្លងចរន្ត​អគ្គិសនី​ នាវេលាម៉ោង ៨ និង ​៣០​ នាទីព្រឹកថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២០ ស្ថិតនៅក្នុងភូមិវាលឃ្មុំ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍បានឲ្យដឹងថា ផ្ទះដែលឆេះ ក្នុងនោះមាន ៤​ខ្នង ធ្វើពីឈើប្រក់ក្បឿង ឆេះរាបដល់ដី និងផ្ទះ ១ខ្នងទៀត ធ្វើពីឈើប្រក់ក្បឿង ឆេះអស់មួយចំហៀង ដោយឡែកផ្ទះមួយខ្នងទៀត ឆេះតែដំបូលបន្តិច ។

មន្ត្រី​ជំនាញ​ពន្លត់​អគ្គីភ័យ​បានឲ្យដឹងថា ក្រោយពីទទួលបាន​ព័ត៌មាន​ភ្លាម កម្លាំង​បានចុះទៅ​ជួយ​អន្តរាគមន៍ ភ្លាមៗ ដោយមានរថយន្តពន្លត់​អគ្គីភ័យ​របស់ស្រុកត្បូងឃ្មុំ ស្រុកអូររាំងឳ និងរថយន្តពន្លត់​អគ្គីភ័យ​ខេត្តត្បូង​ឃ្មុំ ជួយ​អន្តរាគមន៍​ពន្លត់ និងគ្រប់គ្រង​ស្ថានការណ៍​បានទាំងស្រុង នៅវេលាម៉ោងជិត​១២​ថ្ងៃត្រង់ ថ្ងៃ​ដដែល​ ខណៈករណីនេះ ​មិនមាន​​គ្រោះថ្នាក់ដល់ជីវិតមនុស្សនោះទេ រីឯ​ទ្រព្យសម្បត្តិ​​ខូចខាតពុំទាន់​មានរបាយ​ការណ៍​ជាក់​លាក់នៅឡើយទេ ព្រោះសមត្ថកិច្ចកំពុងធ្វើការសាកសួរម្ចាស់ផ្ទះ៕

អត្ថបទ ៖ សាន វិឡែម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥០ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥៥ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម