Connect with us

ព័ត៌មានជាតិ

បិទហាង ដាយ​ម៉ិ​ន​ម៉ាស្សា (Diamond Massage) បង្កប់​សេវា​កម្ម​ផ្លូវ​ភេទ

បានផុស

នៅ

​ទីតាំង​ម៉ាស្សា​ លំដាប់​សម្រួល​អារម្មណ៍​មួយ​កន្លែង​ ដែល​កំពុង​ល្បី​ តាម​បណ្តាញ​សង្គម​ពី​ការ​តេ​សួរ​សេ​វា​តម្លៃ​របស់​ភ្ញៀវ​ជាមួយ​ភ្នាក់ងារ​ម៉ាស្សា​នោះ​ ត្រូវ​បាន​កម្លាំង​អាជ្ញាធរ​ខណ្ឌ​ដូនពេញ​សហការ​ជាមួយ​កម្លាំង​ជំនាញ​ចុះទៅ​ដល់​ទី​តាំង​នោះ ​ដើម្បី​ចាត់ការ​តាម​នីតិ​វិធី ​ស្រាប់តែ​ដឹងខ្លួន​ទាន់​គេច​ចាក់សោ​បាត់​អស់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទី​តាំងហាង​ម៉ាស្សា​ ដែល​កំពុង​ល្បី​តាម​បណ្តាញ​សង្គម​នោះ​មាន​យីហោ ដាយ​ម៉ិ​ន​ម៉ី​សេក (Diamond Massage) ដែល​បើក​ទីតាំង​ម៉ាស្សា​បង្កប់​សេវា​ផ្លូវ​ភេទ ដោយ​ចំហ និង​បង្ហោះ​ពេញ​បណ្ដាញ​សង្គម​Facebook ត្រូវ​បាន​កម្លាំង​គណៈ​បញ្ជាកា​រ​ឯកភាព​ ខណ្ឌ​ដូនពេញ សហការ​ជាមួយ មន្ទីរ​ទេសចរណ៍ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​មក​បិទ​ទីតាំង​នោះ​ ដោយ​ឃាត់​បានតែ​បុរស​ម្នាក់​ ដែល​ជា​សន្ដិសុខ​ទៅ​សួរ​នាំ​ នៅ​អធិការដ្ឋាន​នគរបាល​ ខណ្ឌ​ដូនពេញ​។​

​ប្រតិបត្តិការ​នេះ ​ដឹកនាំ​ផ្ទាល់​ដោយ​លោក សុខ ពេញ​វុ​ធ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​ដូនពេញ ធ្វើឡើង​នៅ រសៀល​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​ទីតាំង​ម៉ាស្សា​យីហោ ដាយ​ម៉ិ​ន (Diamond Massage)​ ចំណុច​ផ្ទះ​លេខ​៤៨C ផ្លូវ​លេខ​២២២ មូលដ្ឋាន​សង្កាត់ បឹងរាំង ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​។​

​លោក សុខ ពេញ​វុ​ធ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ បាន​ប្រាប់​ឲ្យ​ដឹង​ថា ចំពោះ​ទីតាំង​ម៉ាស្សា​នេះ មិន​អនុញ្ញាត​ឲ្យ​មានការ​បើក​ដំណើរការ​ឡើយ​និង យោង​តាម​ការណែនាំ​រប​ស់​ក្រសួងសុខាភិបាល ដើម្បី​ការពារ​ជំងឺ​ឆ្លង COVID-19 គឺ​ត្រូវ​បាន​បិទ​ជា​យូរ​មក​ហើយ​ តែ​ដោយឡែក​ទីតាំង​ម៉ាស្សា បើក​លួចលាក់​ល្មើស​និង​បទបញ្ជា​របស់​អាជ្ញាធរ ត្រូវ​បិទ​ទីតាំង​ជា​ស្ថាពរ​តែម្ដង​។ ក្រោយ​បញ្ចប់​ប្រតិបត្តិការ​កម្លាំង​នគរបាល​ជំនាញ​ បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ ដែល​តាំង​ខ្លួន​ជា​សន្តិសុខ ដើម្បី​នាំ​ខ្លួន​ទៅ​សួរនាំ​បន្ថែម​៕​

អត្ថបទ៖ រស្មី

សូមចុចអាន៖ ​រថយន្ត​ត​ទ្រុង​៦​គ្រឿង​ ឋិត​ក្នុង​ចំណាត់​ការ​កាត់​ទ្រុង​ចេញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្ត​កំពត​រៀបចំ​ទីកន្លែង​សាងសង់​ប្រាសាទ​លោកយាយ​ម៉ៅ​លើ​ភ្នំ​ទ្វារ​ថែមទៀត​ ដើម្បី​បង្កើន​ភាព​ទាក់ទាញ​ភ្ញៀវទេសចរ​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ពលរដ្ឋខ្មែរចំនួន៧៨ដែលចាញ់បោកមេខ្យល់នៅអារ៉ាប៊ីសាអូឌីតត្រូវបានជួយសង្គ្រោះ

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ចូល​ឆ្នាំ​ថ្មី អតិថិជន ក្រុមហ៊ុនវឌ្ឍនៈ ឈ្នះ​រង្វាន់​ជាច្រើន​! ឈ្នះ​លុយ ឈ្នះ​មាស ឡាន ម៉ូតូ និង​ឈ្នះ​រង្វាន់​ធំៗ​ផ្សេងទៀត

សន្តិសុខសង្គម៥ ម៉ោង មុន

ផ្ទុះ​ធុង​ហ្គាស​បង្ក​ជា​អគ្គិភ័យ បណ្ដាល​ឱ្យ​ឆាបឆេះ​តូប​លក់ដូរ​ និង​ផ្ទះ​ពលរដ្ឋចំនួន៥ខ្នង

Sokha Hotels

ព័ត៌មានពេញនិយម