Connect with us

ព័ត៌មានជាតិ

កម្ពុជាគ្រោង បង្កើតវិទ្យាស្ថានជាតិបណ្តុះបណ្តាលផ្នែកសុខភាព និងសុវត្ថិភាពការងារ

បានផុស

នៅ

វិទ្យាស្ថានជាតិបណ្តុះបណ្តាលផ្នែកសុខភាព និងសុវត្ថិភាពការងារ គ្រោងនឹងបង្កើតនាពេលឆាប់ៗ នេះ​ដើម្បីបណ្តុះបណ្តាល ដល់ភាគីពាក់ព័ន្ធឲ្យយល់ដឹងពីប្រព័ន្ធសុវត្ថិភាព និងសុខភាពនៅកន្លែងធ្វើការ។

​ថ្លែងនៅក្នុងជំនួបជាមួយលោក  Park Heung Kyeong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំ​កម្ពុជា នៅ​ទីស្ដីការក្រសួង លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​មានប្រ​សាសន៍​ថា វិទ្យាស្ថាននេះ ជាជំនួយរបស់រដ្ឋាភិបាលសាធារណៈរដ្ឋកូរ៉េ​ ដែលតាមគម្រោងអាចនឹង​សាង​សង់​នៅក្នុងឆ្នាំ២០២១ ឬ២០២២ ដែល​មានទីតាំងស្ថិតនៅ​ក្នុងក្រសួងការ​ងារ និង​បណ្ដុះ​បណ្ដាលវិជ្ជាជីវៈ​ផ្ទាល់តែម្តង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាក៏ដោយលោក រដ្ឋមន្ត្រី បានបន្តថា ក្រសួងបានស្នើទៅភាគីកូរ៉េ ជួយ​សាងសង់ឲ្យ​បានកាន់តែឆាប់​កាន់​​តែ​​ល្អដើម្បីឲ្យបានឆាប់រួចរាល់ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការព្រមទាំងឆាប់បានបណ្តុះ​បណ្តាលដល់​ភាគី​ពាក់ព័ន្ធឲ្យមានការយល់ដឹងពីសុវត្តិភាព និងសុខភាពនៅកន្លែងធ្វើការងារ​ពិសេសនៅការដ្ឋាន​សំណង់​។
​​​
លោក រដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រៅពីនេះ ភាគីកូរ៉េ ក៏កំពុងជួយក្រសួងការងារ ​ក្នុងការរៀបចំ​សេចក្ដី​ព្រាង​ច្បាប់​ស្តីពីសុវត្ថិភាព និងសុខភាពការងារ ដោយសារកម្ពុជា​នៅមិនទាន់​មានច្បាប់នេះនៅឡើយហើយ​សង្ឃឹម​ថា នាពេលអនាគតកម្ពុជា នឹងបង្កើតឲ្យមានក្របខណ្ឌច្បាប់នេះ ដើម្បីធានាបានប្រសើរថែមទាំង លើការការពារ​សុវត្ថិ​ភាព និងសុខភាពការងារនៅកន្លែងធ្វើការ។

លើសពីនេះទៀតភាគីកូរ៉េ ក៏បានបានជួយដល់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) ជួយបណ្តុះ​បណ្ដាល​មន្ត្រី​ដល់កម្ពុជា និងបានបង្កើតនូវវិទ្យាស្ថាន​បណ្តុះបណ្តាល​ពហុបច្ចេកទេស​កម្ពុជា​ ដែលជាវិទ្យា​ស្ថាន​មួយ មានបច្ចេកទេសស្តង់ដាខ្ពស់ព្រមទាំងមានការគាំទ្រពីសាធារណជន សិស្ស និស្សិតខ្លាំង​ផង​ដែរ។

ចំពោះបេឡាជាតិសន្តិសុខសង្គម ក៏ភាគីកូរ៉េជួយទៅលើបច្ចេកទេសជាច្រើន ដល់កម្ពុជា ដោយអនុវត្តបាន​ជោគជ័យទៅលើរបបគ្រោះថ្នាក់ការងារ ដើម្បីការពារកម្មករនិយោជិតករណីជួបគ្រោះថ្នាក់អីមួយ ក្នុងពេល​បំពេញការងារខ្លួន  រួមទាំងរបបថែទាំសុខភាពជាដើម៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម