Connect with us

ព័ត៌មានជាតិ

ក្រោយ​ផឹកទឹក​អណ្តូង​ដៃ មនុស្ស២​នាក់​បាន​ស្លាប់ និង​កំពុង​សង្គ្រោះ​បន្ទាន់​ចំនួន​១៣​នាក់​

បានផុស

នៅ

​មនុស្ស​​២​នាក់ បាន​ស្លាប់ និង​កំពុង​សង្គ្រោះ​បន្ទាន់​ចំនួន​១៣​នាក់ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ឆ្នាំង​ក្រោយ​ពី​ពួកគាត់​ ​ផឹកទឹក​អណ្តូង​ដៃ ខណៈ​កំពុង​ច្រូតកាត់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ករណី​ខាង​លើ​នេះ​បាន​កើត​ឡើង​ កាលពី​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០២០ ស្ថិត​ក្នុង​ភូមិ​ជី​ប្រ៉​ង ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង​។ ក្នុង​នោះ ​រហូតមកដល់​ថ្ងៃ​នេះ​ មាន​ជនរងគ្រោះ​ស្លាប់​ចំនួន​២​នាក់​ហើយ​។​

​ប្រភព​ពី​អ្នកភូមិ ​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃ​កើតហេតុ ប្រជាកសិករ​ក្នុង​ភូមិ​ចំនួន​១៥​នាក់ បាន​នាំ​គ្នា​ទៅ​ច្រូតស្រូវ​ នៅ​ចំណុច​អូ​រូង ស្ថិត​ក្នុង​ភូមិ​ជី​ប្រ៉​ង ឃុំ​ជៀប ស្រុក​ទឹកផុស​។

បន្ថែម​ពី​នោះ ពួកគាត់​ ក៏បាន​យក​ទឹក​ពី​ផ្ទះ​ទៅ​ផឹក​ចំនួន​៣០​លីត្រ​ដែរ តែ​ដោយ​ការ​ច្រូតស្រូវ​ពេញ​មួយ​ថ្ងៃ និង​ខ្វះ​ទឹក​ផង​នោះ​ ក៏​ទៅ​ដងទឹក​អណ្តូង​ដៃ​មួយ​នៅ​ជិត​ចម្ការ​ឪឡឹក​យក​មក​ផឹក​។ ក្រោយពី​ផឹក​រួច ​ប្រមាណ​ជាង​១ម៉ោង​ ក៏​មាន​ការ​ពុល ហើយ​ស្លាប់​បន្ត​គ្នា​ចំនួន២នាក់ និង​១៣​នាក់​ទៀត​ កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​នៅឡើយ​។​

​តាម​ការ​សន្និដ្ឋាន​ជំហាន​ដំបូង ​បាន​ឲ្យ​ដឹង​ថា អាច​មក​ពី​អ្នក​ចម្ការ​ប្រើប្រាស់​ថ្នាំពុល ​រួច​យក​ទៅ​លាង​នៅ​ក្បែរ​អណ្តូង​នោះ នាំឲ្យ​មាន​គ្រោះថ្នាក់​បែបនេះ​តែម្តង​ទៅ​។​

​នៅ​ព្រឹក​នេះ​ដែរ អភិបាលខេត្ត​កំពង់ឆ្នាំង​ កំពុង​នាំ​យក​អំណោយ​មនុស្សធម៌​កាកបាទក្រហម​ទៅ​ចែក​ជូន​គ្រួសារ​សព​ និង​បន្ត​ទៅ​ជួប​ជនរងគ្រោះ​ក្នុង​មន្ទីរពេទ្យ​នា​រសៀល​នេះ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀតសម្រាប់កម្ពុជា

ព័ត៌មានជាតិ១០ នាទី មុន

អ្នកសារព័ត៌មានដើរតួនាទីសំខាន់​​ ចូលរួម​​បញ្ជ្រាប​គោលនយោបាយ​​របបសន្តិសុខសង្គម​ដល់សាធារណៈជន

ព័ត៌មានជាតិ១៣ នាទី មុន

ប្រធានរដ្ឋសភាថៃ អះអាងថា នឹងជួយជំរុញអ្នកវិនិយោគថៃឲ្យមកបណ្ដាក់ទុនកាន់តែច្រើននៅកម្ពុជា

ជីវិតកម្សាន្ដ១៣ នាទី មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានអន្ដរជាតិ២៤ នាទី មុន

បក្សប្រឆាំង ឥណ្ឌូណេស៊ី ស្នើបោះឆ្នោតម្ដងទៀត និងដកឈ្មោះកូនប្រុស​លោក Widodo ចេញពីសន្លឹកឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម