Connect with us

ព័ត៌មានជាតិ

រុស្សី ​គ្រោង​នឹង​ជួយ​អភិវឌ្ឍន៍​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-សូ​វៀត ​ឲ្យ​កាន់តែ​ទំនើប​

បានផុស

នៅ

រដ្ឋាភិបាល​សហព័ន្ធ​រុស្សី​ នឹង​ជួយ​ជួសជុល​ កែ​លម្អ​ អគារ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-សូ​វៀត​ ឡើងវិញ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះ ដើម្បី​អភិវឌ្ឍន៍​មន្ទីរពេទ្យ​នេះ ​ឲ្យ​កាន់តែ​ទំនើប​ជាង​មុន​ សម្រាប់​ផ្តល់​សេវា​សុខាភិបាល ​ជូន​ដល់​ប្រជាពលរដ្ឋ​ កាន់តែ​មាន​គុណភាព​ និង​ប្រសិទ្ធភាព​ខ្ពស់​ ថែមទៀត​។

ថ្លែង​ក្នុង​ដំណើរ​ធ្វើ​ទស្សនកិច្ច ​និង​យក​រទេះរុញ​ជន​ពិការ ​ផ្តល់​ជូន​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-សូ​វៀត​ កាល​ពី​ព្រឹក​ ថ្ងៃទី​២៣​តុលា​នេះ ​ដើម្បី​អបអរសាទរ​ខួប​៦០​ នៃ​ការ​បង្កើត​មន្ទីរពេទ្យ​មិត្តភាព​-ខ្មែរ​សូ​វៀត លោក អាណា​តូ​លី បូ​រ៉ូ​វី​ក ឯកអគ្គរដ្ឋទូត​រុស្សី​ ប្រចាំ​​កម្ពុជា ​បាន​មានប្រសាសន៍​ថា​ គម្រោង​នេះ​ ក្រសួង​សាមី​ នៅ​ប្រទេស​រុស្សី​ កំពុង​ធ្វើការ​សិក្សា​នៅឡើយ​។

លោក​ទូត​ បាន​បន្ត​ថា ​«​សព្វថ្ងៃ​ គេ​បាន​រៀបចំ​របាយការណ៍​សិក្សា​ពី​លទ្ធភាព​ជួសជុល​ឡើងវិញ​នៅ​មន្ទីរ​រុស្សី​។ ​ក្នុង​របាយការណ៍​នោះ​ កំពុង​ពិចារណា​ក្រសួង​សាមី​ខ្លួន​ នៅ​សហព័ន្ធ​រុស្សី​»​។​

យ៉ាងណាក៏ដោយ លោក​ទូត​ បាន​បន្ថែម​ថា ​«​សព្វថ្ងៃនេះ ​វា​ស្ថិត​ក្នុង​សម័យ​កូ​វីដ ​ពិបាក​នឹង​និយាយ​ថា​ គម្រោង​នេះ​ចេញ​ឆាប់ៗ ​ដោយសារ​ជំងឺ​នេះ​ ​បង្ក​ផលវិបាក​ច្រើន​សម្រាប់​ទំនាក់ទំនង​គ្នា​ ប៉ុន្តែ​យើង​ឆ្លៀត​ឱកាស​នេះ​ដើម្បី​បន្ត​ទាក់ទង​គ្នា​តាមរយៈ​អន​ឡាញ ​និង​វីដេអូ​ខុន​ហ្វឺ​រែ​ន​»​។​

លោក​សាស្ត្រាចារ្យ ងី ម៉េង នាយក​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-សូ​វៀត បាន​មាន​ប្រសាសន៍​ថា ​គម្រោង​ដែល​រដ្ឋាភិបាល​រុស្សី​ជួយ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-​សូ​វៀត ​នោះ​ រួមមាន​ គម្រោង​ជួសជុល ​និង​កែលំអ​មន្ទីរពេទ្យ​ឡើងវិញ​។ ​ការសាងសង់​អគារ​សង្គ្រោះ​បន្ទាន់​ថ្មី​មួយទៀត​ សម្រាប់​ព្យាបាល​ជំងឺ​ផ្នែក​បាក់​បែក​ ពេល​មាន​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​។ លោកនាយក​មន្ទីរពេទ្យ​សង្ឃឹមថា​ គម្រោង​នេះ​ នឹង​ដំណើរ​ការ​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន​។​

លោកនាយក​មន្ទីរពេទ្យ ​រំពឹង​ថា ​«​ប្រសិនបើ​នៅ​ពេល​មានការ​ជួសជុល​ កែលំអ​អគារ ​ក្នុង​មន្ទីរពេទ្យ​រួច​រាល់ ​នឹង​ជួយ​លើកកម្ពស់​ការ​ផ្តល់​សេវា​ជូន​ដល់​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត​ ទាំង​ធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ​ និង​បច្ចេកវិទ្យា ​ព្រោះថា ​រុស្សី​ មាន​ផ្នែក​វេជ្ជសាស្ត្រ​ខ្លាំង​។ ​អីចឹង​ហើយ ​គាត់​មាន​សមត្ថភាព ​អាច​ផលិត​វ៉ាក់សាំង​កូ​វីដ​-១៩»។

យ៉ាងណាក៏ដោយ ​លោក​នាយក​មន្ទីរពេទ្យ​ បាន​បញ្ជាក់​ថា​ មន្ទីរពេទ្យ​ មាន​គម្រោង​ជាច្រើន​ទៀត​ដែល​ត្រូវ​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​រុស្សី​ បន្ត​ជួយ​។ ប៉ុន្តែ​ជំហាន​ដំបូង​ ធ្វើ​យ៉ាង​ណា​ឲ្យ​រុស្សី​ ជួយ​គម្រោង​ជួសជុល ​កែលំអ ​មន្ទីរពេទ្យ​នេះ ​ឲ្យ​បាន​ដំណើរការ​ជា​មុនសិន​។

គួរ​រំលឹក​ថា ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ត្រូវ​បាន​ចាប់ផ្ដើម​កសាង​នៅ​ចុង​ទសវត្ស​១៩៥០ ក្រោម​ការ​ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល​សហភាព​សូ​វៀត​។

កាលពី​ថ្ងៃទី​២៩ ខែ​សីហា ឆ្នាំ​១៩៦០ មន្ទីរពេទ្យ​នេះ ​ត្រូវ​បាន​សម្ពោធ និង​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ដែល​កាលនោះ ​មន្ទីរពេទ្យ​មានឈ្មោះ​ថា «​មន្ទីរពេទ្យ​កម្ពុជា-សូ​វៀត​»។

ក្រោម​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ពី​ឆ្នាំ​១៩៧៥ ដល់ ឆ្នាំ​១៩៧៩ មន្ទីរពេទ្យ បាន​ដូរ​ឈ្មោះ​ជា «​មន្ទីរ​ពេទ្យ ១៧ មេសា​»​។ ចាប់ពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៩៣ មន្ទីរពេទ្យ​ បាន​ប្រើ​ឈ្មោះ​ដើម​វិញ​ គឺ «​មន្ទីរ​ពេទ្យ កម្ពុជា-សូ​វៀត​»​។ ប៉ុន្តែ នៅក្រោយពេល​បោះឆ្នោត​ឆ្នាំ​១៩៩៣ ដែល​រៀបចំ​ដោយ​អ៊ុនតាក់​មន្ទីរពេទ្យ​ បាន​ប្តូរ​ឈ្មោះ​ជា «​មន្ទីរពេទ្យ ព្រះបាទ​នរោត្តម​សីហនុ​» វិញ​ រហូតដល់​ឆ្នាំ​២០០៥​។ មក​ទល់​ពេល​បច្ចុប្បន្ន​ មន្ទីរពេទ្យ​ មានឈ្មោះ​ថា «​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​»៕

អត្ថបទ ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម