Connect with us

ព័ត៌មានជាតិ

គួរឲ្យអាសូរ!ដូនជីអាយុ៨២ឆ្នាំម្នាក់ ត្រូវឃាតករលួចសម្លាប់នៅក្នុងវត្ត

បានផុស

នៅ

ដូនជីវ័យ៨២ឆ្នាំម្នាក់ ត្រូវបានប្រទះឃើញដេកស្លាប់នៅក្នុងថ្លុកឈាម នៅក្នុងបន្ទប់កុដិ៍ ក្នុងវត្តបរមនិវេសន៍ ស្ថិតក្នុងភូមិសាលាដែង ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង៦និង៣០នាទីយប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។

នគរបាល បានឲ្យដឹងថា សពជនរងគ្រោះឈ្មោះ សៅ សែត ភេទស្រី អាយុ៨២ឆ្នាំ ជាយាយជីនៅសំណាក់ធម៌ ក្នុងវត្តបរមនិវេសន៍ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នគរបាល បានឲ្យដឹងទៀតថា នៅមុនពេលទទួលបានព័ត៌មាន គឺមានព្រះ១អង្គព្រះនាម គឹម សុខមគ្គ ព្រះជន្ម ២៨ វស្សា បានទៅបត់ជើងតូចក្នុងបង្គន់ក្បែរកុដិ បន្ទប់លោកយាយរងគ្រោះ ក្នុងនោះព្រះអង្គបានលឺសំឡេងវិទ្យុនៅបើកតែមិនឃើញលោកយាយរងគ្រោះ ដោយកើតការសង្ស័យក៏បានហៅព្រះសង្ឈចំនួន២អង្គ ឲ្យទៅហៅយាយសែត ពេលទៅដល់ទើបដឹងថា យាយសែត បានស្លាប់ដោយសារគេវាយសម្លាប់ នៅក្នុងកុដិ ដោយមិនដឹងកើតឡើងតាំងពីពេលណានោះទេ រួចក៏ផ្តល់ព័ត៌មានមកសមត្ថកិច្ចតែម្ដង ។

ក្រោយពីទទួលបានព័ត៌មានហើយ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌខេត្ត និងស្រុកមង្គលបូរី ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បានចុះទៅដល់កន្លែងកើតហេតុ ហើយបានធ្វើការសន្និដ្ឋានថា ជាអំពើឃាតកម្ម ព្រោះសំអាងថា មុខជនរងគ្រោះត្រូវឃាតករវាយផ្ទៃមុខខ្ទេច ។

នគរបាលកំពុងធ្វើការស្រាវជ្រាវវែករកមុខឃាតករ ដើម្បីយកទៅផ្ដន្ទាទោសតាមផ្លូវច្បាប់៕

អត្ថបទ ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម