រន្ធត់ណាស់!! រថយន្តដឹកដីបុក​កិនយុវជនម្នាក់ស្លាប់នៅមុខស្ថានីយ៍​បឹងត្របែក – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

រន្ធត់ណាស់!! រថយន្តដឹកដីបុក​កិនយុវជនម្នាក់ស្លាប់នៅមុខស្ថានីយ៍​បឹងត្របែក

Published

on

យុវជនម្នាក់ត្រូវរថយន្តដឹកដីបុករួចកិនស្លាប់នៅនឹងកន្លែង។ ហេតុការណ៍នេះកើតឡើងម៉ោង១៤និង១០នាទីរសៀលថ្ងៃទី២៧ខែវិច្ឆិកានៅតាមបណ្តោយផ្លូវ២៧១មុចស្ថានីយ៍បូមទឹកបឹងត្របែកភូមិព្រែកតាគង់សង្កាត់ចាក់អង្រែលើខណ្ឌមានជ័យរាជធានីភ្នំពេញ។ គេ​​នៅ​មិនទាន់ស្គាល់អត្តសញ្ញាណ​​យុវជន​​ខាងលើ​នៅ​ឡើយ​។

ជនរងគ្រោះមានវ័យប្រហែល២៥ឆ្នាំសម្បុរសបើកបរម៉ូតូម៉ាកយ៉ាម៉ាហាខ្យូបពណ័ខ្មៅពាក់ស្លាកលេខភ្នំពេញ១GU៦៥ ៩៩។សាក្សីបាននិយាយថានៅម៉ោងកើតហេតុជនរងគ្រោះបានបើកបរម៉ូតូតាមបណ្តោយផ្លូវ២៧១ក្នុងទិសដៅ​ពី​បឹងទំពន់ឆ្ពោះទៅក្បាលថ្នល់។លុះដល់ចំណុចកើតហេតុមានរថយន្តដឹកដីបើកបរទន្ទឹមគ្នាស្របនិងម៉ូតូដែលបើកបរចន្លោះកណ្តាលបង្កឲ្យកៀរួចកិនជនរងគ្រោះបែកក្បាលស្លាប់នៅនឹងកន្លែង។

ចំណែករថយន្តបង្កបានបើកគេចទៅក្បាលថ្នល់បាត់ស្រមោល។ មកដល់ម៉ោង១៤និង៤៧នាទីរសៀលថ្ងៃដដែលនគរបាលមិនទាន់ដឹងពីអត្តសញ្ញាណសពជនរងគ្រោះនៅឡើយទេ៕

នរា

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម