Connect with us

ព័ត៌មានជាតិ

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដាក់ចេញ​អនុសាសន៍​៣​ចំណុច​ដើម្បី​បញ្ចប់​បញ្ហា​អេដស៍​នៅ​ឆ្នាំ​២០២៥

បានផុស

នៅ

ភ្នំពេញ ​៖ ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ជា​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ នៃ​វេទិកា​ភាពជា​អ្នក​ដឹក នាំ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក ឆ្លើយតប​មេរោគ​អេដស៍ ជំងឺអេដស៍ និង​ការអភិវឌ្ឍ​នៅ​កម្ពុជា​បានដាក់​ចេញ​នូវ​ចេញ​អនុសាសន៍​៣​ចំណុច​ក្នុងការ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ដើម្បី​បញ្ចប់​បញ្ហា​អេដស៍​នៅ​ឆ្នាំ​២០២៥​។​

នៅក្នុង​សារលិខិត​ផ្ញើជូន​ជនរួមជាតិ ក្នុងឱកាស​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ១​ធ្នូ ២០២០​ខាងមុខនេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន​មានប្រសាសន៍ថា​វិធានការ​ចំនួន​៣​នោះ​រួមមាន​ទី​១.​ចូលរួម​ទប់ស្កាត់​មិន​ឲ្យ​មានការ​ឆ្លង​ថ្មី​ជាពិសេស​ក្នុងចំណោម​យុវវ័យ​និង​ទប់ស្កាត់​ការចម្លង​ពី​ម្តាយ​ទៅ​កូន​។​ទី​២. ផ្ដល់​សេវា​គាំទ្រ​ចិត្តសាស្ត្រ​សង្គម​ដល់​អ្នក​ផ្ទុកមេរោគ​អេដស៍​និង​ជំងឺអេដស៍​និង​ទី ៣. បន្ត​ពង្រឹង​និង​ពង្រីក​ការអប់រំ​ផ្សព្វផ្សាយ​លើកកម្ពស់​លុបបំបាត់​រា​ល់​ទម្រង់​នៃ​ការ​មាក់ងាយ​និង​រើសអើង​ចំពោះ​អ្នក​ផ្ទុកមេរោគ​អេដស៍​និង​អ្នកជំងឺ​អេដស៍​។​

ជាមួយគ្នានេះ​ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន​អំពាវនាវ​ដល់​សាខា​អនុសាខា​កាកបាទក្រហមកម្ពុជា​យុវជន​អ្នកស្ម័គ្រចិត្ត​ត្រូវ​ពង្រឹង​និង​ពង្រីក​ការ​ផ្សព្វផ្សាយ​អប់រំ​ លើកកម្ពស់​ការយ​ល់​ដឹង​អំពី​បញ្ហា​អេដស៍​និង​ជំងឺ​កូ​វីដ​១៩​ដល់​សហគមន៍​ជនបទ​ និង​ត្រូវ​ផ្ដល់​ការជួយឧបត្ថម្ភ​គាំពារ​ដល់​អ្នក​ផ្ទុកមេរោគ​អេដស៍​និង​អ្នកជំងឺ​អេដស៍​រស់នៅ​ធម្មតា​តាមបែប​គន្លង​ថ្មី​។

សូម​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​ប្រព្រឹត្តិ​ ឬ​ សង្ស័យ​ថា ​ខ្លួន​បាន​ប្រឈម​នឹង​ការ​ឆ្លង​មេរោគ​អេដស៍​សូម​ប្រញាប់​រួសរាន់​ទៅ​ស្វែងរក​សេវា​ផ្តល់​ប្រឹក្សា​និង​ធ្វើតេស្ត​ឈាម​រក​មេរោគ​អេដស៍​ដោយ​ស្ម័គ្រចិត្ត​ និង​រក្សា​ការសម្ងាត់​នៅ​តាម​សេវាសាធារណៈ​សេវា​អង្គការ​សង្គម​ស៊ីវិល​ដើម្បី​ឆាប់​បានដឹង​ពី​ស្ថានភាព​របស់​ខ្លួន​ដើម្បី ទទួល​បាន​ថ្នាំ​ព្យាបាល​បាន​ទាន់ពេលវេលា។

ចំណែក​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវ​ប្រញាប់​រួសរាន់​ទៅ​ស្វែងរក​សេវា​ថែទាំ​និង​ពិនិត្យ​ផ្ទៃពោះ​ឲ្យបាន​ត្រឹមត្រូវ​និង​ទៀងទាត់​តាម​ការណែនាំ​របស់​គ្រូពេទ្យ​ដើម្បី​ទប់ស្កាត់​ការចម្លង​មេរោគ​អេដស៍​ពី​ម្ដាយ​ទៅ​កូន​ហើយ​សូម​បញ្ឈប់​ដាច់ខាត​នូវ​គ្រប់​ទម្រង់​មាក់ងាយ​និង​រើសអើង​ទៅលើ​អ្នក​ផ្ទុកមេរោគ​អេដស៍​និង​ជំងឺអេដស៍​ព្រោះ​ជា​អំពើ​ផ្ទុយទៅនឹង​ច្បាប់​ស្តីពី​បង្ការ​និង​ទប់ស្កាត់​ការរីក​រាលដាល​មេរោគ​អេដស៍​និង​ជំងឺអេដស៍​នៅ​កម្ពុជា​ផង​និង​ជា​ទង្វើ​អមនុស្សធម៌​ផង​។

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងឡាយ​ដែលមាន​មុខរបរ​ឬ​មានការ​ប្រព្រឹត្តិ​ប្រឈម​ខ្ពស់​នឹង​ការឆ្លង​មេរោគ​អេដស៍​សូម​ប្រើប្រាស់​ស្រោមអនាម័យ​ឲ្យ​បាន​១០០​ភាគរយ​នៅ​រៀងរាល់​ពេលដែល​មាន​ទំនាក់ទំនង​ផ្លូវភេទ​។​

​ប្រទេស​កម្ពុជា​ទទួលបាន​ជោគជ័យ​ក្នុងការ​កាត់បន្ថយ​អត្រា​ប្រេ​វ៉ាឡង់​នៃ​អ្នក​ផ្ទុកមេរោគ​អេដស៍​អាយុ​ចន្លោះ​ពី​១៩​ដល់​៤៩​ឆ្នាំ​ថយ​ចុះ​ពី​១.៦​ភាគរយ​នៅ​ឆ្នាំ​១៩៩៨​ធ្លាក់ចុះ​ជា​បន្ត​បន្ទាប់មក​នៅត្រឹម​០,៥​ភាគរយ​ប៉ុណ្ណោះ​នៅ​ឆ្នាំ​២០១៩ ​ខណៈ​បច្ចុប្បន្ននេះ​មាន​អ្នក​ផ្ទុក​មេរោគ​អេដស៍​ប្រមាណ​៧​ម៉ឺន​នាក់​ក្នុងនោះ​មាន​៩២​ភាគរយ​បាន​ជួយ​សម្រាល​បន្ទុក​និង​លើកទឹកចិត្ត​ឲ្យ​ពួកគេ​រស់នៅ​តាម​បែប​គ​ន្ល​ង​ថ្មី​ដើម្បី​ការពារ​ការ​ឆ្លង​ជំងឺ​កូ​វីដ​១៩​។

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន​បន្តថា​« ​ថ្វីត្បិតតែ​កម្ពុជា​សម្រេច​បាន​នូវ​ជោគជ័យ​ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ​ក៏​ស្ថានភាព​ជោគជ័យ​របស់​យើង​នៅ​ផុយ​ស្រួយ​នៅឡើយ ​ព្រោះថា​យើង​អាច​ភ្លេច​អេដស៍​តែ​អេដស៍​មិន​ភ្លេច​យើង​ឡើយ​។ ​បើ​យើង​ធ្វេសប្រហែស​តែ​បន្តិច​ដោយ​ប្រការ​ណាមួយ​នោះ​ការរីក​រាលដាល​មេរោគ​អេដស៍​និង​អាច​ផ្ទុះ​ឡើងជា​មិនខានឡើយ ​ជាពិសេស​យើង​មានការ​ព្រួយបារម្ភ​ក្នុងចំណោម​ក្រុម​បុរស​រួមភេទ​ជាមួយ​បុរស​ក្រុម​បំប្លែង​ភេទ​ក្រុម​ អ្នកប្រើប្រាស់​និង​ចាក់​គ្រឿងញៀន ក្រុម​ស្ត្រី​បម្រើ​ការងារ​ក្នុង​គ្រឹះស្ថាន​កំសាន្ត​សប្បាយ មនុស្ស​ពេញវ័យ​ក្រុម​យុវវ័យ​ក្រុម​ប្រជាជន​ចំណាកស្រុក​ជាដើម​»៕
ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម