Connect with us

ព័ត៌មានជាតិ

លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ដ្រីការបរទេស​អាស៊ាន​-​សហភាព​អឺរ៉ុប លើក​ទី​២៣

បានផុស

នៅ

លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ដ្រីការបរទេស​អាស៊ាន​-​សហភាព​អឺរ៉ុប​លើក​ទី​២៣ នៅ​ថ្ងៃទី​០១ ខែ ធ្នូ ឆ្នាំ​២០២០ ខាងមុខ តាម​ប្រព័ន្ធ​វីដេអូ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំ​តាមរយៈ​ប្រព័ន្ធ​វីដេអូ​នេះ នឹង​បន្ត​កិច្ចពិភាក្សា​ពី​កិច្ចប្រជុំ​រដ្ឋមន្ដ្រីការបរទេស អាស៊ាន​-​សហភាព​អឺរ៉ុប ដែល​បាន​ប្រព្រឹត្តទៅ កាលពី​ថ្ងៃទី​១០ ខែកញ្ញា​កន្លងទៅ​។ រដ្ឋ​មន្ត្រី​អាស៊ាន និង​សហភាព​អឺ​រ៉ុ​ប នឹង​ពិនិត្យឡើងវិញ​អំពី​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​កន្លងមក និង​បច្ចុប្បន្ន ហើយ​កំណត់​ទិសដៅ​អនាគត​សម្រាប់​ទំនាក់ទំនង​អាស៊ាន​-​សហភាព​អឺរ៉ុប​។ កិច្ចប្រជុំ​នឹង​ផ្លាស់ប្តូរ​យោបល់​ផងដែរ​អំពី​បញ្ហា​តំបន់ និង​អន្តរជាតិ​សំខាន់ៗ ដែលជា​កង្វល់ និង​ផលប្រយោជន៍​រួម​។

កិច្ចប្រជុំ​រដ្ឋមន្ដ្រីការបរទេស​អាស៊ាន​- សហភាព​អឺរ៉ុប​លើក​ទី​២៣ រំពឹងថា នឹង​នាំមក​នូវ​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​កាន់តែ​រឹងមាំ​រវាង​តំបន់​ទាំងពីរ ពិសេស​ក្នុងការ​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​ជាច្រើន​មិន​ធ្លាប់មាន​ពីមុន ដែល​បណ្តាល​មក​ពី​ជំងឺ​កូ​វីដ​-១៩ និង​ការប្តេជ្ញា​បន្ត​ពង្រឹង​សន្តិភាព ស្ថិរភាព សន្តិសុខ ក៏ដូចជា​ភាពរឹងមាំ​ដើម្បី​ទប់ទល់​នឹង​ផលវិបាក​ពី​វិ​ប​តិ្ត​នា​ពេល​អនាគត​៕
ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៦ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុតទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអជ្ញាធរ

ព័ត៌មានជាតិ៤២ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម