ព័ត៌មានជាតិ
ឃាត់ខ្លួនជនសង្ស័យម្នាក់ និងថ្នាំញៀនជិត៣០កញ្ចប់
ជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនត្រូវនគរបាលស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាលបង្ក្រាប និងចាប់យកវត្ថុតាងថ្នាំញៀនជិត ៣០កញ្ចប់ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១៧ និង០០នាទី នៅចំណុចផ្ទះជួលក្នុងតំបន់7NG ភូមិសេដា ឃុំវិហារសួគ៍ ។
ជនសង្ស័យដែលឃាត់ខ្លួន ឈ្មោះ ធី សុធា ( ហៅ ) ពៅ អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ មានទីលំនៅផ្ទះជួលតំបន់7NG ភូមិសេដា ឃុំវិហារសួគ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ឈ្មោះ ធី សុធា ( ហៅ ) ពៅ បានឆ្លើយសារភាពថា ខ្លួនពិតជាបានលក់ថ្នាំញៀន ប្រកដមែន ។ ចំពោះថ្នាំញៀន គឺខ្លួនទៅទិញនៅម្តុំអង់តែនទួលគោក ពីឈ្មោះ ភក្រ្ត័ ភេទប្រុស ដោយទិញម្តងតំលៃ ៥០០ដុល្លា ដើម្បីរំលែកលក់បន្ត ។
សូមបញ្ជាក់ថា វត្ថុតាងចាប់យក រួមមាន ថ្នាំញៀន ប្រភេទ មេតំហ្វេតាមីន ចំនួន ២៦កញ្ចប់ (មធ្យម ០៤កញ្ចប់ និងតូច២២កញ្ចប់) ទំងន់ ១៦,៣៨ក្រាម ទូរស័ព្ទដៃចំនួន ០១គ្រឿង ។៕
អត្ថបទ ៖ រ៉ាវុទ្ធ
-
ព័ត៌មានជាតិ១២ ម៉ោង ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
កីឡា៤ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)