Connect with us

ព័ត៌មានជាតិ

តម្រួតថៃ ឃាត់ខ្លួនពលរដ្ឋខ្មែរចំនួន ៦ នាក់ តែងកាយជាព្រះសង្ឃដើរបិណ្ឌបាត

បានផុស

នៅ

ជនជាតិខ្មែរចំនួន ៦ នាក់ ដែលមានគ្រងស្បង់ជីពរ ជាព្រះសង្ឃ ត្រូវបានកម្លាំងតម្រួតថៃ តាមស្រាវជ្រាវពញមួយព្រឹក រហូតឈានដល់ការឃាត់ខ្លួន ខណៈដែលសង្ឃទាំងអស់នេះ កំពុងនិមន្តបិណ្ឌបាតនៅតាមតំបន់នានា ក្នុងក្រុងបាងកក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការផ្សាយរបស់សារព័ត៌មានថៃមួយបានបញ្ជាក់ថា ការឃាត់ខ្លួនសង្ឃទាំង ៦ អង្គនេះ គឺបានធ្វើឡើងកាលពីវេលាម៉ោង ១០ ព្រឹក ថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុចព្រៃមួយកន្លែងក្បែរផ្លូវ បាងណាត្រាត ជិតផ្លូវចូលទៅព្រលានយន្តហោះ សុវណ្ណភូមិ កណ្តាលទីក្រុងបាងកក ប្រទេសថៃ។

ព័ត៌មានបានបន្តថា នៅមុនពេលឃាត់ខ្លួនគឺតម្រួតថៃបានតាមប្រមាញ់តាំងពីព្រឹក រហូតដល់ម៉ោង ១០ ទើបប្រទះឃើញព្រះសង្ឃទាំង ៦ អង្គ និមន្តចូលទៅតាមផ្លូវព្រលានយន្តហោះ ទើបសមត្ថកិច្ចថៃបានដេញរហូតដល់កន្លែង​ស្នាក់នៅរបស់ព្រះសង្ឃទាំងនោះតែម្តង គឺស្ថិតក្នុងព្រៃមួយកន្លែង ដោយនៅទីនោះមានសម្ភារៈមួយចំនួនដូចជា អង្រឹងនិង ខ្ទមសម្រាប់ស្នាក់នៅ មានសម្ភារៈចានឆ្នាំង និងស្បៀងអាហារមួយចំនួន ដូចជាត្រីខ កំប៉ុងជាដើម ។

ស្ថិតក្នុងស្បង់ជីពរដែលកំពុងគ្របដណ្តប់លើរាងកាយ តម្រួតថៃបានបញ្ជាអោយព្រះសង្ឃទាំងនោះ​​សូត្រធ៌មទៅតាមទំនៀម ទំលាប់សាសនា ប៉ុន្តែមានតែមួយចំនួនតូចតែប៉ុណ្ណោះដែលចេះសូត្រ ដោយឡែកមួយចំនួនទៀតមិនមានចេះធ៌មអារ្យអ្វីនោះទេ ដោយគ្រាន់តែដើរៗតាមគេដើម្បីបិណ្ឌបាតយកបច្ច័យតែប៉ុណ្ណោះ ដែលជាសទ្ធាជ្រះថ្លារបស់ពលរដ្ឋ ។

បច្ចុប្បន្នព្រះសង្ឃក្លែងក្លាយទាំង ៦ អង្គ ត្រូវបានកម្លាំងតម្រួតបញ្ជូនទៅអោយខាងធម្មការផ្សឹក និងបញ្ជូនខ្លួនទៅតាមផ្លូវច្បាប់ ដោយសារបានលបឆ្លងដែនចូលទៅក្នុងទឹកដីថៃ ដោយគ្មានច្បាប់អនុញ្ញាត និងម៉្យាងទៀតបានតែងកាយបន្លំខ្លួនជាព្រះសង្ឃ ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម