Connect with us

ព័ត៌មានជាតិ

​អាជ្ញាធរ​ភ្នំពេញ សម្រេច​ចិត្ត​ផ្អាក​ចរាចរ​ ផ្លូវ​លេខ ៦១៤ រយៈពេល​១ខែ ​

បានផុស

នៅ

​ដើម្បី​ឲ្យ​ការដ្ឋាន​ដាក់​បណ្តាញ​លូ​ផ្លូវ​លេខ ២៨៧ នឹង​ដាក់​លូ​ឆ្លងកាត់​ផ្លូវ​ប្រសព្វ​ជា​មួយ​នឹង​ផ្លូវ​លេខ​៦១៤ ក្នុង​សង្កាត់​បឹង​កក់​ទី​១ ខណ្ឌ​ទួលគោក​ទទួល​បាន​ជោគជ័យ ដោយ​គ្មាន​ការ​រំខាន អាជ្ញាធរ​រាជធានី​ភ្នំពេញ បានសម្រេច​បិទ​ការ​ធ្វើ​ចរាចរ​ជា​បណ្ដោះអាសន្ន​នៅ​ផ្លូវ​លេខ ៦១៤ ចាប់ពី​ផ្លូវ​លេខ ២៨៧ ដល់​ផ្លូវ​លេខ ៦០៨ ហើយ​ការ​បិទ​ផ្លូវ​ធ្វើ​ចរាចរ​នេះ​ នឹង​ធ្វើ​ឡើង​ក្នុង​រយៈពេល ១​ខែ ចាប់ពី​ថ្ងៃ​ទី​២៨​ ខែ​វិច្ឆិកា ដល់​ថ្ងៃ​ទី​២៨​ ខែ​ធ្នូ​ ឆ្នាំ​២០២០។ ដោយ​ហេតុនេះ​ សូម​បងប្អូន​ប្រជាពលរដ្ឋ​ មេត្តា​យោគយល់​និង​អធ្យាស្រ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មន្ត្រី​រដ្ឋបាល​រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​ឲ្យ​ដឹងថា ខណៈ​នេះ​ គឺ​ក្រុមការងារ​របស់​ចៃ​ការ​ជប៉ុន បាន​និង​កំពុង​ដំណើរការ ការដ្ឋាន​ដាក់​បណ្តាញ​លូ​ផ្លូវ​លេខ ២៨៧ នឹង​ដាក់​លូ​ឆ្លងកាត់​ផ្លូវ​ប្រសព្វ​ជា​មួយ​នឹង​ផ្លូវ​លេខ​៦១៤ ក្នុង​ខណ្ឌ​ទួលគោក ហើយ​ដោយសារ​ផ្លូវ​លេខ ២៨៧ មាន​ទទឹង​ផ្លូវ​តូច​ចង្អៀត ការដ្ឋាន​បាន​សម្រេច​បិទ​ការ​ធ្វើ​ចរាចរ​ជា​បណ្ដោះអាសន្ន​នៅ​ផ្លូវ​លេខ ៦១៤ ចាប់ពី​ផ្លូវ​លេខ ២៨៧ ដល់​ផ្លូវ​លេខ ៦០៨ មាន​រយៈពេល ១​ខែ ដោយ​ចាប់ពី​ថ្ងៃ​ទី​២៨​ ខែ​វិច្ឆិកា ដល់​ថ្ងៃ​ទី​២៨ ​ខែ​ធ្នូ ​ឆ្នាំ​២០២០។

​គួរ​បញ្ជាក់​ថា គម្រោង​ការពារ​ទឹកជំនន់ និង​កែលំអ​ប្រព័ន្ធ​ប្រឡាយ​លូ​ ក្នុង​រាជធានី​ភ្នំពេញ ជំហាន​ទី​៤​នេះ មាន​ទឹកប្រាក់​សរុប​ប្រមាណ ៣០​លាន​ដុល្លារ​អាមេរិក ដែល​ជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន​តាម​រយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន JICA ។ គម្រោង​នេះ​នឹង​ត្រូវ​អនុវត្ត​ការដ្ឋាន ដូចខាង​ក្រោម ក្នុង​នោះ​រួមមាន​៖ ១. ដាក់​បណ្តាញ​លូ​មេ នៅ​ក្នុង​ភូមិសាស្ត្រ​ខណ្ឌទួលគោក ប្រវែង ៨.២​គីឡូម៉ែត្រ​។ ២. ដាក់​បណ្តាញ​លូ​មេ នៅ​ក្នុង​ភូមិសាស្ត្រ​ ខណ្ឌ​ដូនពេញ ប្រវែង ៤.៤​គីឡូម៉ែត្រ​។ ៣. សាងសង់​អាង​ស្តុក​ទឹក​ក្រោម​ដី និង​សាងសង់​ស្ថានីយ​បូមទឹក នៅ​សួនច្បារ​មុខ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា CDC​។​ ៤. តម្លើង​របា​មេកានិច​ស្វ័យប្រវត្តិ ដើម្បី​ប្រមូល​សំរាម​នៅមុខ​ផ្លូវ​បង្ហូរទឹក​ នៅ​ស្ថានីយ​បូមទឹក​ចតុមុខ ព្រះ​គ​ន្ល​ង​១ ព្រះ​គន្លង​២ និង​ផ្សារ​ចាស់​។ ៥. ​ផ្តល់​រថយន្ត​បូមទឹក​ចល័ត ចំនួន ២​គ្រឿង​៕

អត្ថបទ៖ ​ស្រីរ័ត្ន

សូមចុចអាន៖ ​សម្ដេច ស ខេង ណែនាំ ឱ្យក្រុមការងារខិតខំផ្សាភ្ជាប់ការងារ​នឹងជីវភាព​របស់ប្រជាពលរដ្ឋ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទី មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ១៩ នាទី មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

ជីវិតកម្សាន្ដ៥២ នាទី មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

ព័ត៌មានជាតិ៥៨ នាទី មុន

ទៅ​លេង​សៀមរាប​ ចាយត្រឹម ៥ ដុល្លារ ទទួល​​បទ​ពិសោធន៍​​ជិះ​កន្រ្តក​វិល​ខ្ពស់​បំផុត​ទី ៣ នៅ​អាស៊ាន

ព័ត៌មានជាតិ១ ម៉ោង មុន

គិត​ត្រឹម​ឆ្នាំ ២០២២ កម្ពុជាសម្រេចសាងសង់ផ្លូវសរុបបា​ន​ប្រវែងប្រមាណ ៦៦ ៧២៣​ គីឡូម៉ែត្រ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម