Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសម្នាក់ប្រើប្រាស់ស្លាកលេខរថយន្តក្លែងក្លាយ

បានផុស

នៅ

សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានឃាត់ខ្លួនជនសង្ស័យម្នាក់ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២០ ក្រោយពីបានស្រាវជ្រាវឃើញថា បានប្រើប្រាស់ស្លាកលេខរថយន្តក្លែងក្លាយបំពាក់លើរថយន្តសេរីទំនើប ម៉ាកLEXUS RX 400h ។

មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក ហង្សសុជាតិ បានឲ្យដឹងថា កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានឃាត់ខ្លួនជនសងហសយ័ម្នាក់ នៅក្នុងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង តាមដីកាសម្រេចបើកការស៊ើបអង្កេតជាក់ស្តែងពីស្ថាប័នអយ្យការតុលាការខេត្តកំពង់ឆ្នាំង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្សយ័ ឈ្មោះ ឃឹម ប៊ុនធឿនអាយុ ៣០ ឆ្នាំ មានទីលំនៅក្នុងភូមិត្រពាំងពោធិ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង រួមជាមួយនឹងរថយន្តមួយគ្រឿង ម៉ាក LEXUS RX 400h ពណ៌ ស ពាក់ស្លាកលេខក្លែងក្លាយ ភ្នំពេញ BD-9326 ដែលជនសង្ស័យយកមកបំពាក់លើរថយន្តដោយធ្វើចរាចរណ៍លើផ្លូវសារធារណៈដើម្បីបន្លំភ្នែកសមត្ថកិច្ច ។

លោកថា តាមរយៈការស្រាវជ្រាវ ស្លាកលេខ ភ្នំពេញ BD-9326 គឺជាស្លាកលេខរបស់រថយន្តមួយគ្រឿងផ្សេងទៀតម៉ាក (តូយូតាហាយឡិនឌឺ) (HIGH LANDER) ស៊េរី ឆ្នាំ ២០០២ ពណ៌ខ្មៅ និងមានម្ចាស់កម្មសិទ្ធិឈ្មោះ GUO CHAOYANG (គ័រ ឆូវយ៉ាង) រស់នៅភ្នំពេញ មិនមែនជាស្លាកលេខរថយន្ត LEXUS RX 400h ពណ៌សនោះ ។

ជនសង្ស័យរួមជាមួយវត្ថុតាងរថយន្ត និងស្លាកលេខក្លែងក្លាយ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថ កសាងឯកសារបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទ៖ ឈៀង ថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៤ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម