Connect with us

ព័ត៌មានជាតិ

លោកស្រី កុយ ពិសី និង​នាយ​ឧ​ត្ត​ម សេនីយ៍ ខ្វាន់ ស៊ា​ម ចុះ​ត្រួតពិនិត្យ​សំណង់​បង្គោល​ផ្លូវ​ខ្សែក្រវាត់​ព្រំដែន​កម្ពុជា​-​វៀតណាម

បានផុស

នៅ

នាយ​ឧ​ត្ត​ម​សេនីយ៍ ខ្វាន់ ស៊ា​ម អគ្គ​មេបញ្ជាការ​រង មេបញ្ជាការ បញ្ជាការដ្ឋាន​វិស្វកម្ម អគ្គបញ្ជាការ និង​លោកស្រី កុយ ពិសី អនុប្រធាន​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍ នៃ​អាជ្ញាធរ​ជាតិ​ទទួល បន្ទុក​កិច្ចការ​ព្រំដែន កាលពី​សៀ​ល​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែវិច្ឆិកា អមដំណើរ​ដោយ​មេបញ្ជាការ​រង បញ្ជាការដ្ឋាន​វិស្វកម្ម និង​នាយទាហាន​ជំនាញ​ជា​ច្រើនរូប​ទៀត បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​សំណង់​បង្គោល​ខណ្ឌសីមា​ព្រំដែន និង ការដ្ឋាន​ស្ថាបនា​ផ្លូវ​ខ្សែក្រវាត់​ព្រំដែន​កម្ពុជា​-​វៀតណាម ដែល​ស្ថាបនា​ដោយ​កងកម្លាំង​វិស្វកម្ម អគ្គបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ នៅ​ភូមិសាស្ត្រ​ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី និង​ស្រុក​ស្នួល ខេត្តក្រចេះ ដែល​រួមមាន ផ្លូវ​ត​ភ្ជាប់ ពី​ផ្លូវជាតិ​លេខ​៨ ទៅ​ចំណុច អូរ​ហ៊ុ​ច​, ផ្លូវ​ពី​បង្គោល​លេខ​៣៧ ទៅ​ចំណុច​ព្រំប្រទល់​ខេត្តក្រចេះ និង​ផ្លូវ​ពី​បង្គោល​លេខ ៦១/១៣ ទៅដល់​បង្គោល​លេខ ៦១/៣៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ចុះពិនិត្យ​ចំណុច ខាងលើ​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​គណៈប្រតិភូ បាន​ចុះ​ត្រួតពិនិត្យ​សំណង់​បង្គោល​ខណ្ឌសីមា​ព្រំដែន និង​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ខ្សែក្រវាត់​ព្រំដែន​កម្ពុជា​-​វៀតណាម ដែល​ស្ថាបនា​ដោយ​កងកម្លាំង​វិស្វកម្ម អគ្គបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ លើ​ភូមិសាស្ត្រ​ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី នៅ​ចំណុច​ផ្លូវ​ពី​ចំណុច​ចំការកៅស៊ូ ទៅដល់​បង្គោល​លេខ ៤៨/១៩ .២០ និង​ផ្លូវ​ទៅដល់​បង្គោល​លេខ​៤៨/៩ និង​ផ្លូវ​ទៅដល់​បង្គោល​លេខ ៤៩/៥ ។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ នាយ​ឧ​ត្ត​ម​សេនីយ៍ ខ្វាន់ ស៊ា​ម និង​លោកស្រី កុយ ពិសី ក៏បាន​ចុះ​ត្រួតពិនិត្យ​សំណង់​បង្គោល​ខណ្ឌសីមា​ព្រំដែន និង​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ខ្សែក្រវាត់​ព្រំដែន​កម្ពុជា​-​ឡាវ លើ​ទឹកដី​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង ដែល​ស្ថាបនា​ដោយ​កងកម្លាំង​វិស្វកម្ម អគ្គបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ​ផងដែរ​៕
ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម